ហេតុអ្វីបានជាយើងអបអរសារទចំពោះមូលនិធិម៉ូវេមបើ? | Why do we celebrate Movember?
ក្នុងចំណោមបញ្ហាសុខភាពទាំងអស់ដែលពិភពលោកកំពុងតែប្រឈមសព្វថ្ងៃនេះ ក្នុងនោះបញ្ហាសំខាន់បំផុតគឺបញ្ហាដែលបុរស់បាត់បងជីវិតទាំងវ័យក្មេង។ កត្តាដែលបាន និងកំពុងសំលាប់មនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់នេះគឺ មានច្រើនឥតគណនា។ យោងតាមការសិក្សាបានបង្ហាញថា ជាមធ្យមបុរសបាត់បងជីវិតមុនស្រ្តីចំនួន៦ឆ្នាំ។ ហើយនេះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរ។ បញ្ហាចម្បងដែលនៅពីក្រោយនេះគឺ ការមិនមានការយល់ដឹងគ្រប់គ្រាន់ ការមិនទទួលពត៍មានគ្រប់គ្រាន់ និងគ្មាននរណាម្នាក់យកចិត្តទុកដាក់និងនិយាយអំពីបញ្ហានេះ។ ទាំងនេះជាហេតុផលដែល មូលនិធិម៉ូវេមបើ ត្រូវបានបង្កើតឡើង។
មូលនិធិម៉ូវេមបើគឺជាកម្មវិធី ដែលផ្ដោតលើសុខភាពទាំងបុរស់ និងស្រ្តី ដោយមិនប្រកាន់ជនជាតិ។ ហេតុផលដែលឈរពីក្រោយចលនាមូលនិធិនេះ គឺដើម្បីជួយលើកស្ទួយសុខភាពបុរស។ ទឹកប្រាក់ដែលបានមកពីមូលនិធិ នឹងត្រូវចំណាយទៅលើការស្រាវជ្រាវលើប្រភេទជំងឺផ្សេងៗ និងការរុករកថ្នាំព្យាបាលដែលសមស្រប និងមានប្រសិទ្ធភាព ដើម្បីជួយជីវិតជនរងគ្រោះ ឬជួយបន្ថយការប៉ះពាល់ដល់សុខភាព។
ផ្នែកមួយនៃចលនាម៉ូវែបើ គឺការធ្វើលំហាត់ប្រាណ។ ការធ្វើសកម្មភាពគឺជានិមិត្តរូបរបស់ម៉ូវែមើ។ មូលនិធិមម៉ូវែបើជម្រុញអោយអ្នកជំងឺ ធ្វើសកម្មភាពច្រើនជាងមុនដូចជា ចេញក្រៅដើម្បីរត់លេង ជិះកង់ ធ្វើលំហាត់បា្រណជាដើម។ អ្នកជំងឺក៏ត្រូវបានលើកទឹកចិត្តដើម្បីចែករំលែកចំណេះដឹងដែលទាក់ទង់នឹងជំងឺ បញ្ហាផ្សេងៗ និងដំណោះស្រាយដល់អ្នកដទៃ ជាពិសេសបុរស។
មូលនិធិដែលនឹងត្រូវបានប្រមូលតាមរយៈចលនានេះអាចជួយដោះស្រាយបញ្ញាជាច្រើនដែលស្មានមិនដល់។ ប្រសិនបើអ្នកចង់ជួយសង្គ្រោះជីវិតមនុស្សនៅក្នុងសហគមន៍របស់អ្នក និងជួយពួកគេអោយរស់រានមានជីវិតបានយូរ ព្រមទាំងមានសុខភាពរឹងមាំ អ្នកគួរចូលរួមចលនានេះ ដោយការជួយចែករំលែកព៍តមាន និងបង្កើនការយល់ដឹងដែលទាក់ទងនឹងបញ្ហាសុខភាព និងដំណោះស្រាយផ្សេងៗដល់មនុស្សដែលនៅជំវិញខ្លួន។ ការចែករំលែក អាចកែប្រែជោគវេសនាដល់អ្នកជំងឺ និងអាយុជីវិតមនុស្សជាច្រើន។