តើនរណាដែលប្រឈមនឹងជំងឺភ្នែកខ្សោយខ្ពស់? | Who is at Risk for Macular Degeneration?
ជំងឺខ្សោយភ្នែកជាជំងឺដែលបាត់បងគំហើញខ្លះនៃចក្ខុ។ ប្រសិនបើអ្នកមានចំនុចដូចខាងក្រោម អ្នកប្រហែលជាជនរង្គ្រោះនៃជំងឺខ្សោយភ្នែក:
- ទទួលទាន់អាហារដែលសំបូរជាតិខ្លាញ់ច្រើន (ដូចជាសាច់ ប៊ឺ និងឈីស)។
- ជក់បារី និងលើសទម្ងន់។
- មានអាយុលើសពី ៥០ឆ្នាំ និងមានប្រវត្តិគ្រួសារដែលមានជំងឺភ្នែកផ្សេងៗ។
- ជនជាតិស្បែកស មានជម្ងឺបេះដូង។
- កត្តាហានិភ័យមួយទៀតសម្រាប់ជំងឺខ្សោយភ្នែកគឺ កូឡេស្តេរ៉ុលខ្ពស់។
ទោះបីជាការចុះខ្សោយគំហើញដោយអាយុកាលមានភាពស្មុគស្មាញ កត្តាហានិភ័យមួយចំនួនគឺអាចគ្រប់គ្រងបានដូចជា ឈប់ជក់បារី សំរកទំងន់ ដែលវាទាំងនោះធ្វើអោយអ្នកប្រឈមមុខខ្ពស់នឹងជំងឺភ្នែកខ្សោយ។ ម្នាក់ក្នុងចំណោមអ្នកជំងឺទឹកនោមផ្អែម ១០នាក់ តែងត្រូវប៉ះពាល់ដោយជំងឺលើរ៉េទីនភ្នែក ដែលអាចបណ្តាលឲ្យមានភាពខ្សោយ នៃប្រស្រីភ្នែកនិងអាចនាំទៅដល់ការពិការភ្នែក។ ជំងឺខ្សោយប្រស្រីភ្នែកកើតឡើង នៅពេលសរសៃឈាមតូចៗផ្នែកខាងក្រោយ នៃភ្នែកបើកឬស្ទះ ដែលធ្វើឲ្យខូចខាតដល់រ៉េទីន។ការដើរហាលក្រោមកំដៅថ្ងៃ ដោយគ្មានការការពារ គឺជាកត្តាហានិភ័យមួយទៀត។ ព្រឹលភ្នែក ឬស្រវាំងភ្នែក គឺជាបញ្ហា ដ៏ចម្បងមួយ ចំពោះមនុស្សវ័យចំណាស់ ដែលតែងតែ មានបញ្ហាភ្នែកមីញ៉ូប ងងឹតភ្នែក ជាលិកាភ្នែកចុះខ្សោយ ឬរេទីនភ្នែកខ្សោយ បណ្តាលឲ្យមានបញ្ហាក្នុងការសម្លឹងមើល។ ដូច្នេះ អាយុគឺជាកត្តាមួយក្នុងចំណោមកត្តាដែលប្រឈមមុននឺងជំងឺភ្នែក។ ហ្សែន - ប្រវតិ្តនៃក្រុមគ្រួសារ គឺដើរតួរយ៉ាងសំខាន់នៃការចុះខ្សោយភ្នែក។ មូលហេតុផ្សេងៗទៀត រួមមាន: ប្រើប្រាស់អំពូលពណ៍ស ក្ដៅខ្លួនយូរ។ ចំនុចចុងក្រោយ មនុស្សស្រីងាយនឹងកើតជំងឺខ្សោយភ្នែកជាងបុរស ព្រោះស្រ្តីមានជីវិតវែងជាងបុរស។