តើអ្វីខ្លះដែលអ្នកមិនដឹងអំពីស្ករនៅក្នុងអាហារនិងភេសជ្ជៈរបស់អ្នក?- What you didn't know about sugar in your food & drinks?
ស្ករជាអាហារដែលប្រជាជនខ្មែរចូលចិត្តខ្លាំងបំផុតនៅក្នុងលោក។ ស្ករធ្វើអោយអ្វីៗមានរសជាតិដូចអាហារទេព។ ដោយគ្រាន់តែបន្ថែមរសជាតិផ្អែមបន្តិច អាហារនឹងមានឱជារសឆ្ងាញ់ពិសារ។ ទោះជាយ៉ាងណាក៏ដោយ តើអ្នកមានធ្លាប់សួរខ្លួនឯងទេថា តើជាតិស្ករដែលចូលទៅក្នុងរាង្គកាយរបស់អ្នក អាចបង្ករអោយមានផលប៉ះពាល់យ៉ាងណាដល់សុខភាព? តើស្ករមានអត្ថប្រយោជន៍ច្រើនដូចដែលវាផ្ដល់គុណវិបត្តិដែរឬទេ? មានបញ្ហាជាច្រើនដែលនៅពីក្រោយការទទួលទានស្ករប្រចាំថ្ងៃរបស់អ្នក។
• ដំបូងអ្នកគួរដឹងថា ស្ករអាចបង្ករអោយមានផលប៉ះពាល់ដល់សុខភាព នៅពេលដែលអ្នកបរិភោគវាច្រើនលើសបរិមាណ។ ព្រោះកំណើនបរិមាណជាតិស្ករ នាំឱ្យកាបូអ៊ីដ្រាតនៅក្នុងរាងកាយកើនឡើង ឬក៏ដូចជាកំណើនថាមពល។ ដោយកំណើនទាំងពីរនេះមិនមានតុល្យភាពជាមួយកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នក ទើបវាបង្ករអោយមានបញ្ហា។
• ដូចដែលអ្នកដឹងហើយថារបស់ធម្មជាតិគឺល្អជាងរបស់សិប្បនិម្មិត។ ដូច្នេះ អាហារផ្អែមពីធម្មជាតិ គឺពិតជាល្អជាងអាហារផ្អែមសិប្បនិម្មិត(អាហារដែលត្រូវបានបន្ថែមស្ករ)។ ទោះជាយ៉ាងណាក៏ដោយ មិនថាជាតិស្ករធម្មជាតិ ឬសិប្បនិម្មិតទេ ប្រសិនបើអ្នកទទួលទានហួសបរិមាណ វាពិតជានាំអោយសុខភាពរបស់អ្នករងគ្រោះ។ ឧបមាថាអ្នកកំពុងទទួលទានទឹកឃ្មុំ ឬទឹកផ្លែឈើជាប្រចាំ អ្នកត្រូវតែកម្រិតបរិមាណដែលអ្នកបរិភោគ។ ដូច្នេះ អ្នកគួរបរិភោគក្នុងបរិមាណតិច និងជៀសវាងជាតិស្ករដែលមិនមែនមានប្រភពពីធម្មជាតិ។
• ការទទួលទានជាតិស្ករច្រើនក្នុងរបបអាហារនាំអោយអ្នកឡើងទម្ងន់ ព្រោះកាបូអ៊ីដ្រាតកើនឡើង ដែលធ្វើអោយជាតិកាឡូរីកើនឡើង។ អ្វីដែលកាន់តែអាក្រក់នោះគឺ ប្រសិនបើអ្នកមិនហាត់ប្រាណទេនោះ អ្នកនឹងមានជំងឺធាត់។
• ជាតិស្ករដែលនៅក្នុងរាងកាយត្រូវតែរក្សាទុក។ នេះជាមូលហេតុដែលលំពែងមានភារកិច្ចបង្កើតអាំងស៊ុយលីនដែលជួយរក្សាកំរិតជាតិស្ករក្នុងថ្លើម។ លំពែងកាន់តែធ្វើការ លំពែងកាន់តែខ្សោយ។
សេចក្តីសន្និដ្ឋាន:
ដូច្នេះស្ករអាចជួយសុខភាពរាងកាយអោយបានរាំងមាំបាន លុះត្រាតែអ្នកបរិភោគវាក្នុងបរិមាណតុល្យភាព។ ជាតិស្ករច្រើនពេកផ្តល់ផលប៉ះពាល់ដលសុខភាព។ ម៉្យាងវិញទៀត អ្នកគួរទទួលទានអាហារប្រភេទម៉្សៅ ព្រោះវាងាយរំលាយ។