តើជំងឺមហារីកស្បូនជាអ្វី? មានប៉ុន្មានប្រភេទ និងវាសំលាប់អ្នកដោយរបៀបណា? | What is Uterine Cancer? The types and how it may kill you?
ស្បូនគឺជាផ្នែកមួយនៃសរីរាង្គដែលសំខាន់បំផុតរបស់ស្ត្រី។ វាជាកន្លែងដែលមេជីវិតឈ្មោលលូតលាស់ក្លាយជាទារក។ ដូចគ្នានេះដែរ ស្បូនក៏ជាផ្នែកមួយនៃសរីរាង្គដែលជារឿយៗ ងាយរងគ្រោះដោយជំងឺមហារីកបំផុត។
កោសិកាជំងឺមហារីកស្បូនចាប់ផ្តើមលូតលាស់ដោយសារការផ្លាស់ប្តូរកោសិកាក្នុងសរីរាង្គ។ វារីកលូតលាស់ទៅជាចង្កោមដែលហៅថា ដុំសាច់។ ដុំសាច់នឹងចាប់ផ្តើមរីករាលដាលដល់ និងប៉ះពាល់ដល់សុខភាពកោសិកាក្នុងស្បួនដទៃទៀតរហូតក្លាយជាជំងឺមហារីកផ្សេងៗ។ ដុំសាច់មហារីកបន្តរាលដាលរហូតទាល់តែការព្យាបាលត្រូវបានរកឃើញ។
ដុំសាច់អាចកែប្រែខ្លួនជាដុំមហារីក (cancerous tumor) ។ ជួនកាល វាក៏អាចក្លាយខ្លួនជាមហារីកបេនិន (benign cancer)។ ដុំមហារីកគឺជាប្រភេទមហារីកដែលឆ្លងរីករាលដាលដល់សរីរាង្គផ្សេងៗទៀត។ មិនដូចប្រភេទដុំមហារីក មហារីកបេនិនមិនឆ្លងរាលដាលទៅផ្នែកផ្សេងៗនៃរាងកាយទេ។ ដូច្នេះវាមានគ្រោះថ្នាក់តិចជាងបើប្រៀបនឹងដុំមហារីក។
ជំងឺមហារីកស្បួនមាន ២ប្រភេទ គឺ អាដង់ណូកាស៊ីនុម (Adenocarcinoma) ដែលចាប់ផ្តើមអភិវឌ្ឍពីកោសិកាពីអង់ដូម៉េត្រីយុម (Endometrium) ឬវាត្រូវបានគេស្គាល់ថាជាជំងឺមហារីកមាត់ស្បូន។ ៨០%នៃអ្នកជំងឺមហារីកស្បូនកើតជំងឺមហារីកប្រភេទនេះ។ ចំនែក ការព្យាបាលគឺប្រែប្រួលទៅតាមដំណាក់កាលនៃស្ថានភាពជំងឺ។
ជំងឺមហារីកប្រភេទទី២ គឹសាកុម ( sarcoma) ដែលមានចំនួនប្រមាណ២%ទៅ៤%ប៉ុណ្ណោះជុំវិញពិភពលោក។ ជំងឺមហារីកប្រភេទនេះចាប់ផ្តើមអភិវឌ្ឈខ្លួន ក្នុងជាលិកាក្រពេញស្បូន បន្ទាប់មក វារីករាលដាលប៉ះពាល់ទៅជាលិកាដទៃទៀត។
ជំងឺមហារីកទាំង២ប្រភេទនេះ ត្រូវបានព្យាបាលដោយវិធីសាស្ត្រខុសៗគ្នា។ ប៉ុន្តែប្រសិនបើអ្នកជំងឺមិនព្យាបាលទាន់ពេលវាលាទេនោះ អ្នកជំងឹអាចស្លាប់បាន។ ដូច្នេះប្រសិនបើអ្នកមានការសង្ស័យ ត្រូវប្រញាប់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតផ្នែករោគស្រ្តីអោយបាន ឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។