តើអ្វីទៅជាជំងឺខ្សោយភ្នែក (មីញ៉ូប)? | What Is Macular Degeneration?
កែវភ្នែកគឺជាវត្ថុដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលអាចធ្វើឲ្យយើងមើលឃើញ ភពផែនដី ដ៏ស្រស់ស្អាតនេះ។ សំរាប់អ្នកដែលមិនមានបញ្ហាភ្នែក ក៏ត្រូវតែការពារវាឲ្យបានល្អ ចំណែកឯអ្នកដែលមានបញ្ហាភ្នែកវិញ អ្នកត្រូវតែស្វែងរកវិធីដើម្បីដោះស្រាយនូវបញ្ហានោះ។ ជំងឺភ្នែកខ្សោដែលទាក់ទងទៅនឹងអាយុ (មីញ៉ូបចាស់)គឺជាបញ្ហាសសៃភ្នែករីទីនរបស់អ្នក។ វាកើតឡើងនៅពេលដែលផ្នែកមួយនៃរីទីន ដែលហៅថាម៉ាកុលត្រូវបានបំផ្លាញ ដែលធ្វើអោយអ្នកមិនអាចមើលឃើញព័ត៌មានល្អិតល្អន់។ សំរាបមនុស្សចាស់ មានការលំបាក់ក្នុងការសំលឹងវត្ថុដែលនៅជិត។
មីញ៉ូបចាស់ គឺជារឿងធម្មតាណាស់។ ជាញឹកញាប់ វាកើតឡើងចំពោះមនុស្សដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ។
មីញ៉ូបចាស់មាន ពីរប្រភេទ
- មីញ៉ូបចាស់ស្ងួត បញ្ហាកែវភ្នែកពីធម្មជាតិ បណ្ដាលមកពីទំហំភ្នែកវែងជាងភ្នែកធម្មតា។ ប្រហែល ៨០%នៃមនុស្សកើតជំងឺនេះពេលចាស់ទៅ។ នៅពេលចូលវ័យពាក់កណ្ដាល៤០ឆ្នាំនោះ កំហើញនៃភ្នែករបស់មនុស្សមានការប្រែប្រួល ហើយមានការប្រែប្រួលមួយនោះ ធ្វើឲ្យភ្នែកមើលជិតមិនច្បាស់។ ជំងឺនេះ គ្មានការព្យបាលនោះទេ។
- មីញ៉ូបចាស់សើម ជាប្រភេទមីញ៉ូបធ្ងន់ធរ។ មានមនុស្សភាគតិចណាសដែលកើតជំងឺនេះ។ មីញ៉ូបចាស់សើម បញ្ហាកែវភ្នែកពីធម្មជាតិ បណ្ដាលមកពីសរសៃឈាមថ្មីរីកលូតលាស់ស្ថិតនៅក្រោមស្រទាប់រេទិនដែលធ្វើអោយ អ្នកជំងឺជួបបញ្ហាមើលមិនឃើញ។ យូរៗទៅ អ្នកជំងឺមើលលែងឃើញតែម្តង។ ប្រសិនបើលោកអ្នកយល់ឃើញថា កំហើញរបស់ភ្នែកមានសភាពយ៉ាប់យ៉ឺនទៅ សូម មកជួបគ្រូពេទ្យជាបន្ទាន់ និងទៀងទាត់។ ដូច្នេះ សូមកុំយល់ថាការពាក់ វ៉ែនតានាំឲ្យភ្នែករបស់លោកអ្នកកាន់តែមានបញ្ហាមើលមិនច្បាស់កាន់តែខ្លាំងទៅ។