តើជំងឺលើសឈាម និងជំងឺកូឡេស្តេរ៉ុលខ្ពស់ជាអ្វី? | What is Hypertension & High Cholesterol?
នៅពេលនិយាយអំពីកូឡេស្តេរ៉ុល យើងដឹងថាវាគឺជាប្រភេទខ្លាញ់ដែលមាននៅក្នុងខ្លួនយើង។ កូឡេស្តេរ៉ុលមិនមែនសុទ្ធតែអាក្រក់នោះទេ ព្រោះវាគឺជាផ្នែកមួយដ៏សំខាន់សំរាប់រាងកាយ មិនត្រឹមតែប៉ុណ្ណោះកោសិការរបស់យើងត្រូវការកូឡេស្តេរ៉ុលទាំងនោះដើម្បីធ្វើដំណើរការ។ រាងកាយរបស់យើងមានលិទ្ធិភាពផលិតបរិមាណ កូលេស្តេរ៉ុលគ្រប់គ្រាន់ដែលរាងកាយត្រូវការ។ ជាអកុសល់ មនុស្សភាគច្រើនបរិភោគអាហារដែលមានជាតិ កូលេស្តេរ៉ុលច្រើនហូសកំរិត។ ក្រុមអ្នកវិទ្យាសាស្រ្តបានពន្យល់ថា កូឡេស្តេរ៉ុលជាសារធាតុម្យ៉ាងដែល រាងកាយបានបង្កើតឡើងនិងស្តុកនៅក្នុងជាលិកានិងប្លាស្មារបស់ឈាម។ ដូច្នេះ ប្រសិនបើបរិមាណកូលេស្តេរ៉ុលច្រើនលើសកំរិតដែលត្រូវការ កូលេស្តេរ៉ុលទាំងនោះនឹងក្លាយជាកូលេស្តេរ៉ុលអាក្រក់។
ការមានកម្រិតកូឡេស្តេរ៉ុលខ្ពស់អាចធ្វើឱ្យអ្នកងាយប្រឈមនឹងបញ្ហាជាច្រើនដូចជា កូលេស្តេរ៉ុលប្រមូលផ្តុំ គ្នារក្នុងសរសៃឈាមដែលបណ្ដាល់អោយមានការកក់ស្ទះលំហូរឈាម ដែលមានផលប៉ះពាល់ដល់សរីរៈផ្សេងទៀតជាដើម។ កំណើនកម្រិតជាតិស្ករក្នុងឈាមក៏អាចបណ្ដាលមកពីការកើនឡើង កូឡេស្តេរ៉ុលផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាបញ្ហាចម្បងដែលបណ្ដាលអោយមានជំងឺលើសឈាម។
ជាទូទៅ ជំងឺលើសឈាម គឺជាជំងឺដែលមានកម្រិតសម្ពាធឈាមខ្ពស់។ ជំងឺលើសឈាមអាចបណ្ដាលអោយខូចខាតធ្ងន់ធ្ងរ រហូតដល់ ការដាច់សរសៃឈាម ឬគាំងបេះដូងទៀតផង។ ដូចនេះជំងឺលើសឈាម គឺជាជំងឺដែលគ្រោះថ្នាក់បំផុតសម្រាប់សុខភាពរបស់មនុស្ស។
ជំងឺទាំងពីរនេះគឺជាមូលហេតុនាំមុខគេក្នុងការស្លាប់នៅកម្ពុជា។ ហើយមូលហេតុទាំងនេះត្រូវបានបង្កើតឡើងដោយរបបអាហារដែលប្រជាជនខ្មែរទទួលទានជារៀងរាល់ថ្ងៃ។ ជំងឺទាំងនេះគឺឃាតកសំលាប់មនុស្សជាច្រើន ប៉ុន្តែវាមិនមែនមានន័យថាយើងមិនអាចព្យាបាលបាននោះទេ។ មានថ្នាំមួយចំនួន រួមជាមួយនឹងការប្រុងប្រយ័ត្ននិងផែនការរបបអាហារ អាចជួយអ្នកជំងឺអោយបានធូស្រាល់ និងជាសះស្បើយ។ យ៉ាងណាក្ដី យើងមិនគួរធ្វេសប្រហែសមើលរំលងលើជំងឺកូលេស្តេរ៉ុលខ្ពស់ និងជំងឺលើសឈាមនោះទេ។ ផ្ទុយទៅវិញយើងគួរតែចាប់ផ្តើមអនុវត្តវិធានការដើម្បីការពារសុវត្តិភាពយើង និងអ្នកដែលយើងស្រលាញ់។