តើអ្វីទៅជាជំងឺមហារីកប្រព័ន្ធបន្តពូជស្រ្តី? | What is gynecologic cancer?
នៅពេលដែលអ្នកលឺថាពាក្យ ប្រព័ន្ធបន្តពូជស្រ្តី អ្នកដឹងច្បាស់ថាវាជាជំងឺដែលមានទំនាក់ទំនងទៅនឹងផ្នែកបន្តពូជរបស់ស្រី។ ដូច្នេះ ជំងឺមហារីកប្រព័ន្ធបន្តពូជស្រ្តី និងជំងឺមហារីកស្បូនមានភាពស្រដៀងគ្នាជាច្រើន។ ជំងឺមហារីកប្រព័ន្ធបន្តពូជស្រ្តី ជាប្រភេទនៃជំងឺមហារីកដែលជះឥទ្ធិពលដល់ផ្នែកផ្សេងៗនៃប្រព័ន្ធបន្តពូជរបស់ស្ត្រី។ ទាំងនេះរួមបញ្ចូល មាត់ស្បូន ក្រពេញអូវ៉ែ ទ្វាមាស និងប្រដាប់ភេទ។ គ្រប់សរីរាង្គទាំងនេះងាយនឹងប្រឈមនឹងមហារីកខ្លាំងណាស់ និងមានស្រ្តីជាច្រើនបាននិងកំពុងទទួលរងផលប៉ះពាល់ពីជំងឺមហារីកទាំងនេះ។
ជំងឺមហារីកប្រព័ន្ធបន្តពូជស្រ្តី ភាគច្រើនមិនមែនជាប្រភេទជំងឺមហារីកដែលសំលាប់មនុស្សច្រើនបំផុតនោះទេ។ មានករណីជាច្រើនដែលអ្នកជំងឺនេះត្រូវបានជួយសង្រ្គោះ។ ឧទាហរណ៍ ធ្វើរោគវិនិច្ឆ័យរកឃើញកោសិកាមហារីកកាន់តែឆាប់ ការព្យបាលក៏កាន់តែប្រសើរ។ ប្រសិនបើអ្នកទុកអោយកោសិកាមហារីកកាន់តែរីកលូតលាស់ ការជួយសង្គ្រោះក៏កាន់តែមានភាពស្មុគស្មាញ។ នេះជាមូលហេតុដែលយើងគួរយកចិត្តទុកដាក់ជាពិសេស ក្នុងការសង្កេតទៅលើការប្រែប្រួលនៃរាងកាយជាប្រចាំ ព្រោះការប្រែប្រួលបន្តិចបន្តួចអាចធ្វើអោយអ្នកកើតជំងឺមហារីកបាន។
ជំងឺមហារីកប្រព័ន្ធបន្តពូជស្រ្តី ភាគច្រើនវិវត្តនៅក្នុងខ្លួនស្រ្តីដោយគ្មានហេតុផល។ វាកើតឡើងដោយសារការផ្លាស់ប្តូររចនាសម្ព័ន្ធនៃកោសិការបស់សរីរាង្គជាក់លាក់មួយ ដែលនាំអោយមានការលូតលាស់ ជាលិកា និងការវិវត្តនៃដុំសាច់។ ទោះជាយ៉ាងណាក៏ដោយ យើងមិនអាចរកឃើញកត្តាលីករពិតប្រាកដដែលបង្ករអោយមានជំងឺមហារីកនេះនោះទេ។ នេះជាមូលហេតុដែលយើងមិនអាចចាត់វិធានការការពារទាំងស្រុងនូវការប្រឈមមុខនៃការវិវត្តជំងឺមហារីកប្រព័ន្ធបន្តពូជស្រ្តី។ គ្មានអាការ ឬរោគសញ្ញាណាមួយដែលផ្តល់សញ្ញាដល់អ្នកអោយដឹងពីការកកើតនៃជំងឺមហារីកប្រព័ន្ធបន្តពូជស្រ្តីនោះទេ។
ជំងឺមហារីកប្រព័ន្ធបន្តពូជស្រ្តី មានផលបះពាល់ជាច្រើនលើផ្នែកបន្តពូជ និងប្រដាប់បន្តពូជរបស់ស្រី។ ដូច្នេះ ការយកចិត្តទុកដាក់ជាពិសេស ក្នុងការសង្កេតទៅលើការប្រែប្រួលនៃរាងកាយជាប្រចាំ គឺជាវិធីសាស្ត្រតែមួយគត់ដែលអាច ជួយការពារអ្នកអោយជៀសឆាយពីជំងឺនេះបាន។