ដើម្បីដឹងច្បាស់អំពីមូលហេតុដែលបណ្តាលអោយជំងឺមហារីកស្បូនររីករាលដាលគឺពិបាកខ្លាំងណាស់។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មានកត្តាមួយចំនួនដែលធ្វើអោយអ្នកងាយរងគ្រោះដោយជំងឺមហារីកស្បូន។ កត្តាទាំងនោះគឺរួមបញ្ចូលទាំងកត្តាហ្សែន និងកត្តាមជ្ឈដ្ឋានខាងក្រៅដែលយើងមិនអាចជៀសផុត ឬគ្រប់គ្រងបាន។
- កាន់តែចាស់ កាន់តែប្រឈមនឹងជំងឺមហារីកស្បូន។ ស្រ្តីដែលមានអាយុកាន់តែចាស់ អត្រាកើតជំងឺមហារីកមាត់ស្បូនក៏កាន់តែមាន។ យោងតាមសិក្សា ស្ត្រីមានអាយុ ចាប់ពី៤០ឆ្នាំ ទៅ ៧៥ឆ្នាំមានឧកាសកើតជំងឺមហារីកស្បូនខ្ពស់បំផុត។
- ក្នុងកំឡុងពេលវដ្ដរដូវរបស់ស្រ្តី អរម៉ូនអេស្ត្រូសែនក្នុងខ្លួនប្រាណត្រូវបានកើនឡើងក្នុងបរិមាណច្រើនលើលុប បើប្រៀបធៀបជាមួយនឹងអរម៉ូនប្រូសេស្តែរ៉ូនដែលជាអរម៉ូនបន្សាបឥទ្ធិពលអរម៉ូនអេស្ត្រូសែន។ កំណើនច្រើនលើសលុបនៃអរម៉ូនអេស្ត្រូសែនជាមូលហេតុដែលបណ្តាលអោយកើតជំងឺមហារីកស្បូន។
- ការព្យាបាលដោយការបញ្ចូលអរម៉ូនអេស្ត្រូសែន (hrt) អាចនាំអោយស្ត្រីកើតមហារីកស្បូន ព្រោះកំរិតអរម៉ូនអេស្ត្រូសែននៅក្នុងឈាមមានបរិមាណខ្ពស់។ ការព្យាបាលនេះត្រូវបានផ្តល់ទៅស្ត្រីដែល គ្មានស្បូន ឬត្រូវបានវះកាត់ស្បូន។ ព្រោះការរក្សាស្បូនគឺមានគ្រោះថ្នាក់ជាងការវះកាត់ចេញ។
- ការលើសទម្ងន់អាចបង្កើនហានិភ័យនៃជំងឺមហារីកស្បូន។ ជាតិខ្លាញក៏ផលិតអរម៉ូនអេស្ត្រូសែនក្នុងសារពាង្គកាយផងដែរ។ ដូចនេះ ការលើសទម្ងន់ធ្វើអោយអ្នកប្រឈមមុខនឹងជំងឺមហារីកស្បូនខ្ពស់។
មូលហេតុនៃការរីករាលដាលជម្ងឺមហារីកស្បូនមានច្រើនទៀត។ នេះជាហេតុផលដែល គ្មាននរណាម្នាក់គួរគិតថា គេមានសុវត្ថិភាពពីឧកាសប្រឈមមុខនឹងជំងឺមហារីកស្បូននោះទេ។ គ្រប់ស្រ្តីទាំងអស់សុទ្ធតែប្រឈមមុខនឹងជំងឺនេះ និងគ្រប់គ្នារសុទ្ធតែអាចក្លាយជាជនរងគ្រោះ។
To know exactly what causes the Uterine Cancer to spread is hard, but there are certain things which make you greatly vulnerable to the Uterine Cancer. These things can include a lot of the things you can’t control, and some that you can. Either ways, following are some of the things which might increase the risk of developing Uterine Cancers amongst the women.
- As one’s age increases, so does her vulnerability to uterine cancer. The woman might become more vulnerable to uterine cancer as she gets older, and according to the information, the women of ages between 40 and 75 years make up most of the victims of Uterine Cancer.
- During certain phases in the body, there might be a large amount of Oestrogen present in the body as compared to the Progesterone, which is actually what helps balance out the effect of the Oestrogen. However, excessive exposure to the Oestrogen might lead to a person developing Uterine Cancer.
- Oestrogen-only hormone replacement therapy (HRT) can also lead to the woman developing lung cancer, which is also because of excessive amounts of Oestrogen in the blood. This kind of therapy should only be given to the women who have had their wombs surgically removed. This is because they might end up being dangerous if it is given to the women with their wombs intact.
- Being overweight can greatly increase the risks of Uterine Cancer too, a Oestrogen can also be produced in the fatty tissues in the body. This increased level of Oestrogen can leave you vulnerable to Uterine Cancer.
Really, the causes for the spreading of Uterine Cancer can be a lot more than you think. This is why; no one should think that they’re safe from Uterine Cancer. Anyone can find themselves to be the victim of Uterine Cancer.