មិនមែនមានកត្តាតែមួយទេដែលបណ្ដាលអោយអ្នកកើតជំងឺទឹកនោមផ្អែម ដូចគ្នាទៅនឹងប្រភេទនៃជំងឺទឹកនោមផ្អែមផងដែរ។ គ្រប់ប្រភេទនៃជំងឺទឹកនោមផ្អែមសុទ្ធតែបង្ករអោយមានបញ្ហាក្នុងសារពាង្គកាយដូចគ្នា។ ពោលគឺវាធ្វើអោយបរិមាណជាតិស្ករនៅក្នុងឈាមលើសលប់។ បញ្ហានេះ បណ្ដាលមកពីមូលហេតុខុសៗគ្នា។
កត្តាដំបូងដែលត្រូវបកស្រាយនោះគឺ កត្តាតំណពូជគ្រួសារ ដែលជាញឹកញាប់បង្ករអោយមានជំងឺទឹកនោមផ្អែម។ ប្រសិនបើមានសមាជិកក្នុងគ្រួសារណាម្នាក់ដូចជា ឪពុកម្តាយ ឬជីដូនជីតា កើតជំងឺទឹកនោមផ្អែម នោះសមាជិកផ្សេងទៀតនឹងមានអត្រាកើតជំងឺទឺកនោមផ្អែមខ្ពស់។
ជាទូទៅ ជំងឺទឹកនោមផ្អែមមានចំនួន២ប្រភេទគឺ ជំងឺទឹកនោមផ្អែមប្រភេទទី១ និងប្រភេទទី២។
ជំងឺទឹកនោមផែ្អមប្រភេទទី១ គឺបង្កឡើងដោយប្រព័ន្ធការពារ ទៅបំផ្លាញកោសិកាលំពែងដែលជាអ្នកផលិត អ័រម៉ូនអាំងស៊ុយលីនដែលគ្រប់គ្រងកម្រិតជាតិស្ករ នៅក្នុងឈាម។ បើសិនជាគ្មានអាំងស៊ុយលីនទេនោះ ដំណើរការក្នុងសារពាង្គកាយនឹងមិនមានភាពប្រក្រតីឡើយ។ ដូច្នេះ អ្នកជំងឺងាយប្រឈមមុខនឹងជាតិពុល ឬការឆ្លងបាក់តេរីផ្សេងៗ។ ចំពោះមូលហេតុពិតប្រាកដ៏នោះគឺនៅមិនទាន់ដឹងនៅឡើយនោះទេ។
ជំងឺទឹកនោមផ្អែមប្រភេទទី២ មានកត្តាជាច្រើននៅពីក្រោយ។ កត្តាទីមួយគឺតំណពូជគ្រួសារ ដែលជាញឹកញាប់បង្ករអោយមានជំងឺទឹកនោមផ្អែម។ កត្តាទី២ ភាគច្រើនវាកើតឡើងចំពោះមនុស្សដែលមានវ័យចំណាស់(ចាប់ពីអាយុ ៤៥ឆ្នាំឡើងទៅ) អ្នកដែលលើសទម្ងន់ ឬអ្នកដែលមានរបបអាហារមិនល្អ។ មានកត្តាជាច្រើនទៀតដែលបង្ករអោយកើតជំងឺនេះ។
បើនិយាយពីប្រទេសកម្ពុជាវិញ របបអាហារស្ថិតនៅជួរមុខគេនៃមូលហេតុដែលបណ្ដាលអោយមានអ្នកជំងឺទឹកនោមផ្អែមកាន់តែច្រើនឡើងៗ។ អាហារទាំងអស់ដែលប្រជាជនខ្មែរបរិភោគគឺសម្បូរទៅដោយជាតិកាបូអ៊ីដ្រាត (ថាមពល)ដែលជាហេតុធ្វើអោយបរិមាណជាតិស្ករក្នុងខ្លួនកើនឡើង។ ដោយកោសិកា ផលិតអ័រម៉ូនអាំងស៊ុយលីនមិនគ្រប់គ្រាន់ដើម្បីកម្ចាត់ជាតិស្ករដែលមានកំនើនច្រើនហួស ទើបធ្វើអោយសារពាង្គកាយដំណើរការមិនប្រក្រតី។
រហូតមកដល់ពេលនេះ មានកត្តាជាច្រើនដែលគ្រូពេទ្យមិនអាចជួយសង្គ្រោះអ្នកជំងឺ។ ទោះជាយ៉ាងណា វេជ្ជបណ្ឌិត ឬអ្នកជំនាញទាំងអស់កំពុងព្យាយាមតស៊ូប្រឆាំងនឹងជំងឺដ៏សាហាវមួយនេះ ដើម្បីសង្គ្រោះជីវិតមនុស្ស។
Diabetes does not have a single, universal cause, just like there isn’t a single kind of diabetes. All types of diabetes cause the same thing in the body, i.e. excess of sugar in the blood, but there’s a different story behind ever diabetes case.
To start off, genetic makeup and family history are some of the very common causes for diabetes. If an elder in the family had diabetes, the offspring is also under the threat of having diabetes. Even if not that, then ever since birth, an abnormality in the genes can lead to diabetes in the person.
Moving on, there are two types of Diabetes; type 1 and type 2.
Type 1 diabetes is caused when the immune system in the body turns on itself, destroying all the insulin cells in the body, which are supposed to take care of the excess sugar in the body. In this way, there is no insulin in the body, thus the body malfunctions. There can be causes for such behavior as well, such as any toxins inside the body, or a bacterial infection. Mostly, there are unknown reasons because of which the body gives an autoimmune reaction.
Type 2 diabetes normally does not have a single cause. Though mostly, a family history can lead to this type of diabetes. There are other risk factors which might trigger a diabetes type 2 as well, for example Obesity, bad diet, and just increased age as well. One or more than one reasons are mostly found to trigger this.
But mostly, if we talk about Cambodia, Diet stays a large part of the reason why there are so many diabetics there. All the foods Cambodians eat are rich in carbohydrates, hence eventually increasing the amount of sugars in the body. This might even make the insulin hormones being produced in the body not enough to get rid of the excess sugars, thus a malfunction.
Even though there are several factors which we, or the doctors, can’t do anything about, it is still worth a try to struggle against this deadly disease and save lives.