ក្នុងប្រទេសកម្ពុជា មានមនុស្សជាច្រើនដែលរងគ្រោះដោយជំងឺទល់លាមក ប៉ុន្តែមានមនុស្សតិចតួចបំផុតដែលដឹងពីមូលហេតុ។ ដោយការមិនដឹងពីមូលហេតុនេះហើយ ទើមអ្នកជំងឺក្លាយជាជនរងគ្រោះម្តងហើយម្តងទៀត។ របបអាហាររបស់ប្រជាជនខ្មែរមួយចំនួនដែលនាំទៅរកជំងឺទល់លាមកមានដូចខាងក្រោម:
•របបអាហារ:
ការបរិភោគចំណីអាហារដែលសម្បូរទៅដោយជាតិខ្លាញ់គឺជាមូលហេតុចម្បងនៃការកើតជំងឺទល់លាមក។ មិនត្រឹមតែប៉ុណ្ណោះ កង្វះសារធាតុសរសៃហ្វៃប៊ឺនៅក្នុងរបបអាហារក៏បណ្ដាលអោយមានជំងឺទល់លាមកផងដែរ។ នៅប្រទេសកម្ពុជា ប្រជាជនភាគច្រើនចូលចិត្តទទួលទានអាហារហិល និងសាច់។ ទាំងនេះហើយដែលនាំអោយមានការទល់លាមកធ្ងន់ធ្ងរ។ ក្រៅពីនេះ ការទទួលទានទឹកក្នុងបរិមាណតិចតួចក៏បណ្ដាលអោយមានការទល់លាមកផងដែរ។ ការកើនឡើងបរិមាណនៃជាតិកាហ្វេអ៊ីន និងជាតិអាល់កុលគឺជាមូលហេតុមួយទៀតដែលមនុស្សជាច្រើនកំពុងប្រឈមនឹងជំងឺទល់លាមក ព្រោះជាតិទាំងនោះធ្វើអោយសារពាង្គកាយមិនអាចស្រូបយកជាតិទឹកបាន និងថែមទាំងបញ្ចេញចោលនូវជាតិទឹកដែលមានក្នុងរាងកាយទៀតផង។
•ការបន្ទោបង់មិនត្រឹមត្រូវ:
ជាធម្មតា ប្រសិនបើខ្លួនប្រាណរបស់អ្នកចង់បញ្ចេញចោល តែអ្នកមិនចង់បន្ទោបង់ទេនោះ វានឹងបង្ករជាជំងឺទល់លាមកធ្ងន់ធ្ងរ។ បន្ទាប់មកទៀត អ្នកនឹងអាចឈប់មានអារម្មណ៍ឈឺបន្ទោបង់ទាំងស្រុង។ វាធ្វើអោយអ្នកទទួលរងគ្រោះដោយជំងឺទល់លាមកធ្ងន់ធ្ងរ។ មនុស្សជាច្រើនតែងតែព្យយាមជៀសវាងការបញ្ចេញចោលដោយយកការជាប់រវល់ ឬគ្មានពេលវេលាជាលេស ប៉ុន្តែវាទៅវិញទេជាមូលហេតុដែលអ្នកគួរជៀសវាង។
•ថ្នាំពេទ្យ:
អ្នកប្រហែលមិនដែលគិតទេថាថ្នាំពេទ្យក៏ជាកត្តាដែលបណ្តាលអោយកើតជំងឺទល់លាមក។ មានថ្នាំជាច្រើនដែលបណ្តាលអោយទល់លាមក។ សូម្បីតែថ្នាំបំបាត់ការឈឺចាប់ក៏អាចបណ្តាលអោយមានជំងឺទល់លាមកផងដែរ។ ក្រៅពីនេះ មានប្រភេទថ្នាំដូចជា ថ្នាំបន្សាបអាស៊ីតក្រពះ ថ្នាំបន្ថយស្ត្រេស ថ្នាំបំបាត់ជំងឺរាគរូស និងថ្នាំជាតិដែកផ្សេងៗទៀត អាចបណ្ដាលអោយអ្នកមានជំងឺទល់លាមក។ ថ្នាំទាំងនេះត្រូវបានប្រើប្រាសយ៉ាងទូទំទូលាយដោយអ្នកជំងឺ ដូច្នេះប្រសិនបើមាននរណាម្នាក់បានទទួលទានថ្នាំនេះ ហើយមានការទល់លាមក អ្នកអាចព្យបាលវាបានយ៉ាងងាយ។
There are loads of people here in Cambodia who fall victim to constipation, but few of them can figure out why. And not knowing what is causing something is exactly what can make you a victim of it again and again. There are several things about the Cambodians’ diet that can lead to constipation, as it would be discussed in further detail down below.
• Diet:
Eating foods that are rich in animal fat is a leading cause for constipation, while there being less amounts of fiber in one’s diet also acts as one. In Cambodia, most of the people prefer spicy food, and loads of meats and stuff which can lead to serious constipation. Apart from that, having lesser amounts of fluids, particularly water, can lead to constipation too. Increased amounts of caffeine and alcohol is another reason why people face constipation, as these normally dehydrate the body by making the body excrete several fluids.
• Poor Bowel Habits:
Normally, if you’re going against the desire to take bowel movements, it may be the start of a severe constipation case. After a while, you may even completely stop feeling any desire to move the bowels, which is how you can be victimized by constipation. Many people can avoid going to the toilets for reasons like they might be busy, or other things, but it is actually something you should completely avoid.
• Medications:
This might be the most unexpected reason so far, but many medications can cause constipation. Even painkillers can cause constipation in your body due to several properties in them. Apart from that, Antacids, Antidepressants, Antispasmodic drugs and iron tablets can lead to constipation as well. These things are normally used by several patients in a routine, but if one gets constipated, he’d know why it is being caused and how to overcome it easily.