តើរោគសញ្ញាដំបូងនៃជំងឺមហារីកស្បូនមានអ្វីខ្លះ? | What are the early symptoms of uterine related cancer?
ជាសំណាងល្អ ជំងឺមហារីកស្បូនមិនដែលកើតឡើងដោយមិនបញ្ចេញរោគសញ្ញានោះទេ។ វាតែងតែបង្ហាញរោគសញ្ញាមួយចំនួន ដែលជួយអោយអ្នកដឹងមុនថាមានអ្វីមួយកំពុងខុសឆ្គងក្នុងប្រព័ន្ធសារពាង្គកាយរបស់អ្នកហើយ។ ដូចនេះ ខាងក្រោមនេះរោគសញ្ញាគ្រោះថ្នាក់ដែលស្ត្រីទាំងឡាយមិនគួរមើលរំលង និងគួរសង្កេតមើលដោយយកចិត្តទុកដាក់។
- រោគសញ្ញាដែលទូទៅបំផុតនៃជំងឺមហារីកមាត់ស្បូន គឺ ការហូរឈាមចេញពីប្រដាប់ភេទស្រ្តីច្រើនខុសធម្មតា។ ប្រសិនបើអ្នកសម្គាល់ឃើញថាមានការធ្លាក់ឈាម នោមឈាមខុសធម្មតាដែលមិនមែន ជាឈាមរដូវ អ្នកត្រូវតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យព្រោះ មានអ្វីមួយខុសប្រក្រតីជាមួយប្រព័ន្ធបន្តពូជរបស់អ្នកហើយ។
- លិទ្ធផលនៃការធ្វើតេស្ត PAP (តេស្តរកមើលជំងឺមហារីកស្បួនចំពោះស្ត្រី) ផ្ដល់សញ្ញាមិនធម្មតាមួយ អ្នកមិនគួរព្រងើយកន្តើយឡើយ។ វាប្រហែលជាមិនមែនជំងឺមហារីក ប៉ុន្តែដើម្បីសុវត្ថិភាព អ្នកគួរតែរទៅពិគ្រោះយោបល់ជាមួយអ្នកជំនាញ។
- បញ្ហានោម ដោយសារអាការហើមមាត់ស្បូន ឬប្លោកនោមដែលធ្វើឱ្យអ្នកមានការពិបាកក្នុងការបត់ជើងតូច។ ហេតុនេះវាបណ្ដាលឱ្យប្លោកនោមរបស់អ្នកមានអាការឈឺចាប់។ សូមទៅពិនិត្យជាមួយលោកវិជ្ជបណ្ឌិត។
- ឈឺចាប់នៅពេលរួមភេទ។ វាបន្តរមានការឈឺចាប់ក្នុងរយៈពេលយូរ ខណៈការឈឺចាប់នេះនឹងរីកដុះដាលជាបន្តបន្ទាប់។ នេះជារោគសញ្ញាមិនល្អឡើយ។ អ្នកមិនគួរខ្មាស់អៀនទៅជួបជាមួយអ្នកជំនាញនោះទេ។
- អាការឈឺជើង ត្រគាក ឬខ្នង មាត់ស្បូនដែលហើមធ្វើឱ្យប៉ះពាល់ដល់គ្រឿងក្នុង។ វាធ្វើអោយមានអាការឈឺចាប់ ដោយមូលហេតុជាច្រើនមួយចំនួន។ នេះជារោគសញ្ញាដែលអ្នកមិនគួរមើលរំលង។
សន្និដ្ឋាន ភាពមិនប្រក្រតីមួយចំនួនកើតឡើងក្នុងប្រព័ន្ធបន្តពូជរបស់អ្នកអាចជារោគសញ្ញានៃជំងឺមហារីកស្បួន។ ពាក្យចាស់តែងពោលថា «ការពារប្រសើរជាងព្យាបាល» ដូច្នេះអ្នកទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នអោយបានខ្ពស់ និងត្រូវប្រញាប់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតផ្នែករោគស្រ្តីអោយបាន ឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបានប្រសិនបើអ្នកសម្គាល់ឃើញរោគ សញ្ញាទាំងអម្បាលម៉ានខាងលើនេះ៕