តើអ្វីទៅជាខ្លាញ់ល្អ និងខ្លាញ់អាក្រក់? តើវាមានទំនាក់ទំនងយ៉ាងដូចម្ដេចទៅនឹងកូឡេស្តេរ៉ុល? | What are good fats and bad fats? And how it is related to cholesterol?
យើងទាំងអស់គ្នាដឹងថាពាក្យចចាមអារ៉ាមដែលថា«ខ្លាញ់គឺអាក្រក់»ជាយូណាស់មកហើយ។ ជាទូទៅក្នុងសង្គម គ្រប់ប្រភេទនៃជាតិខ្លាញ់ត្រូវបានដាក់ស្លាកថា «អាក្រក់»។ ហើយមនុស្សជាច្រើនតស៊ូដើម្បីបំបាត់របបអាហាររបស់ពួកគេទាំងស្រុង។ ប៉ុន្តែពួកគេមិនដឹងទេថា រាងកាយរបស់គេត្រូវការជាតិខ្លាញ់ដើម្បីទ្រទ្រង់នោះទេ។
នៅពេលនេះ អ្នកនឹងដឹងថាខ្លាញ់មាន២ប្រភេទគឺ ប្រភេទខ្លាញ់ល្អ និងប្រភេទខ្លាញ់មិនល្អ និងភាពខុសគ្នារវាងខ្លាញ់ទាំងពីរប្រភេទនេះ។ ប្រភេទខ្លាញ់មិនល្អគឺជាប្រភេទខ្លាញ់ឆ្អែតsaturated fats និងប្រភេទខ្លាញ់Trans fats។ ប្រភេទខ្លាញ់មិនល្អ គឺជាសមាសធាតុជាតិខ្លាញ់ ដែលមានកំហាប់ទាប ដែលល្មមនឹងជ្រៀតចូលទៅក្នុង ផ្ទៃរបស់ជញ្ជាំងសរសៃឈាមអាកទែបាន ដូច្នេះ វាពិតជាងាយនឹងធ្វើឲ្យស្អិត និងបង្កើតជាកំណក ជាប់សរសៃឈាមខ្លាំងណាស់។ ហើយប្រភេទខ្លាញ់Trans fatsគឺកាន់តែគ្រោះថ្នាក់។
ប្រភេទខ្លាញ់មិនល្អគឺជាប្រភេទខ្លាញ់ ដែលត្រូវបានរកឃើញក្នុងសាច់សត្វ(saturated fats) ឬអាហារចៀនដូចជាប្រភេទអាហារហ្វាសត៍ហ្វូត(Trans fats)ឬអាហារដែលមានដាក់សារជាតិរក្សាទុកបានយូ។ សារធាតុមួយនេះ ជារធាតុខ្លាញ់ហើយមិនរលាយក្នុងសារធាតុរាវ ផ្សេងទៀតឡើយ។ ហើយប្រូតេអ៊ីនដែលនៅរុំព័ទ្ធជុំវិញវា ជាអ្នកការពារសារធាតុកូឡេស្តេរ៉ុលនេះ ពេលវាធ្វើដំណើរក្នុងឈាម។ ហើយបញ្ហាចម្បងនៃជំអឺបេះដូង នោះគឺរ៉ាឌីកាល់សេរីដែលធ្វើអុកស៊ីតកម្មជាមួយប្រូតេអ៊ីនដែល នៅរុំព័ទ្ធជុំវិញឡេស្តេរ៉ុល បង្កើតបាន ជាកូឡេស្តេរ៉ុលមិនល្អ។
ដំណឹងល្អនោះគឺខ្លាញ់ក៏មានប្រភេទដែលផ្ដល់អត្ថប្រយោជន៍ផងដែរ។ គេអោយឈ្មោះថា «ខ្លាញ់ល្អ»។ ប្រភេទខ្លាញ់នេះគឺជាសមាសធាតុជាតិខ្លាញ់ ដែលមានកំហាប់ខ្ពស់ដែលមានសមត្ថភាពបត់បែនដើម្បីថែរក្សាសរសៃឈាមអាកទែ ពីការបង្កើតជាកំណកបាន តាមរយៈការជួយកោស ជាតិខ្លាញ់អាក្រក់ ចេញពីផ្ទៃជញ្ជាំងខាងក្នុង របស់សរសៃឈាមអាកទែតែម្តង។
ដូច្នេះ អ្នកអាចសន្និដ្ឋានបានថា អាហារចៀន ហ្វាស់ត៍ហ្វូត និងសាច់ជាដើមជាអាហារដែលគួរជៀសវាង និងកាត់បន្ថយ ប៉ុន្តែអ្នកមិនគួរមិនបរិភោគទាំងស្រុងនូវអាហារដែលមានជាតិខ្លាញ់មួយចំនួននោះដែរ។ អ្នកគួរបរិភោគអាហារដូចដែលបានរៀបរាប់ខាងលើដែលផ្ដល់ផលប្រយោជន៍ដល់សារពាង្គកាយ។