តើមូលហេតុអ្វីខ្លះដែលបណ្ដាលអោយកើតជំងឺកាមរោគ និងមានរោគសញ្ញាអ្វីខ្លះ? | What are causes and symptoms of STDs & STIs?
ជំងឺកាមរោគអាចបណ្តាលមកពីកត្តាជាច្រើនខុសៗគ្នា។ ពេលខ្លះ វាពិតជាពិបាកក្នុងការតាមដានថាតើមនុស្សម្នាក់អាចឆ្លងជំងឺកាមរោគដោយរបៀបណា។ ជំងឺកាមរោគមាន៣ប្រភេទ គឺកាមរោគបាក់តេរី កាមរោគវីរុស និង កាមរោគប៉ារ៉ាស៊ីត។ ប្រភេទនីមួយៗនៃជំងឺកាមរោគអាចឆ្លង ក្នុងលក្ខខណ្ឌ ស្ថានភាព និងបរិស្ថានខុសៗគ្នា។
តាមស្ថិតិពិភពលោកបានអោយដឹងថា មានមូលហេតុមួយចំនួនជាច្រើនដែលធ្វើអោយមនុស្សម្នាក់ឆ្លងជំងឺ នេះ និងបន្តចំលងជំងឺនេះដល់អ្នកដទៃ។
- ឆ្លងតាមការរួមភេទជាមួយដៃគូដែលមានផ្ទុកជំងឺដោយមិនបានប្រើប្រាស់វិធីការពារឲ្យបានត្រឹមត្រូវ។ អ្នកមិនអាចមើលឃើញជំងឺកាមរោគនឹងភ្នែកនោះទេ។ ដូច្នេះ ប្រសិនប្រអ្នករូមភេទដោយមិនប្រើប្រាសស្រោមអនាម័យ អ្នកអាចឆ្លងជំងឺនេះ។
- មានដៃគូរួមភេទលើសពីមួយ ឬច្រើនអាចបង្កើនហានិភ័យនៃការឆ្លងជំងឺកាមរោគ។ ដូច្នេះ អ្នកគួរមានដៃគូររួមភេទតែមួយ។
- ប្រើប្រាស់ ឬចាក់ម្ជុលរួមគ្នាជាមួយអ្នកដែលកើតជំងឺកាមរោគ ដូចជា ចាក់សាក់ ចាក់គ្រឿងញ្ញាណ។ ព្រោះម្ជុលដែលប្រើប្រាស់រូមនោះ គ្មានអនាម័យ មិនត្រូវបានសំលាប់មេរោគមុនប្រើប្រាស់។ ដូច្នេះ ពេលដែលអ្នកជំងឺចាក់រួច មេរោគស្ថិតនៅលើម្ជុលមិនត្រូវបានកម្ចាត់ រូចវេនឹងចូលក្នុងឈាមអ្នកដែលចាប់បន្ទាប់។
ខាងក្រោមនេះជារោគសញ្ញាមួយចំនួនដែលអ្នកអាចគាត់សំគាល់មើលជំងឺកាមរោគ :
- រមាស់ ពងបែក មានចេញទឹកខ្ទុស ដុះដូចសិរមាន់លើប្រដាប់បន្តពូជស្ត្រី ឬបុរស ជារោគសញ្ញាយ៉ាងច្បាស់លាស់នៃជំងឺកាមរោគ។ រោគសញ្ញាទាំងនេះ ប្រហែលមិនលេចឡើងភ្លាមៗ ឬអាចមិនលេចឡើងតែម្តង។
- ឈឺចាប់ ឬមានអារម្មណ៍ថារលាក់ភ្លើងពេលបង្ហូរនោម នោមទាស់ ក្រហាយឈឺ ជាទូទៅជារោគសញ្ញាជំងឺកាមរោគ។
- ហូរទឹករំអិលទ្វារមាស ធ្លាក់ស មានពណ៌លឿង ឬ បៃតងមានធុំក្លិន ខុសពីធម្មតា។
- គ្រុនក្តៅ ក៏ជារោគសញ្ញានៃជំងឺកាមរោគផងដែរ។
- មានស្នាមកន្ទួលលើដៃ និងផ្នែកផ្សងៗ ទៀតនៃរាងកាយ។
- រួមភេទមានការឈឺចាប់។
វាមានរោគសញ្ញាជាច្រើនទៀតដែលបង្ហាញថាអ្នកអាចឆ្លងជំងឺកាមរោគ ដូច្នេះ គន្លឹះសំខាន់គឺអ្នកត្រូវតែយកចិត្តទុកដាក់លើស្ថានភាពសុខភាពរបស់អ្នក និងប្រុងប្រយ័ត្នជានិច្ច។