ជំងឺគាំងបេះដូង ជាមូលហេតុដ៏ចំបង នៃការស្លាប់មុនអាយុ ក្នុងពិភពលោកសម័យទំនើបនេះ។ វាជាប្រភេទជំងឺអាចវាយឆ្មក់មនុស្ស ដែលមិនអាចគ្រប់គ្រងបាន។ ដូច្នេះការការពារ គឺមានសារៈសំខាន់ខ្លាំងណាស់។ អ្នកអាចការពារ និងកាត់បន្ងយអត្រាកើតជំងឺនេះ ដោយខ្លួនឯងបាន ដោយគន្លឹះល្អៗ ងាយៗប៉ុន្មានចំនុចខាងក្រោម ៖
- បរិភោគរបបអាហារអោយសមស្រប៖ ជាតិស្ករ ប្រូតេអ៊ីន ខ្លាញ់ និងជាតិប្រៃពេកត្រូវតែបរិភោគដោយមានកំណត់។ អ្នកគួរពិសារបន្លែ ផ្លែឈើ ជាពិសេស អ្នកគួរបរិភោគសាច់ត្រី ដែលសំបូរជាតិ អូមេហ្កា៣ ឲ្យបានច្រើន។
• ហាត់ប្រាណ៣០នាទីក្នុងមួយថ្ងៃ ៖ ដូចអ្នកបាន ដឹងស្រាប់ហើយ ថាការហាត់ប្រាណពិត ជាមានប្រយោជន៍ ទាំងរាងកាយ និងសុខភាពផងដែរ ។ ជាការពិតណាស់ ការហាត់ប្រាណ បានវឹកហាត់បេះដូង អោយរឹតតែរឹងមាំល្អថែមមួយកំរិតទៀត។ ការអង្គុយពេញមួយថ្ងៃមិនមែនជាវិធីសាស្រ្តល្អនោះទេ។ ដូច្នេះ អ្នកគួរចំនាយពេល ត្រឹមតែ៣០នាទី ក្នុងការហាត់ប្រាណ ដើម្បីអោយចង្វាក់បេះដូង។
- ជៀសវាងការជក់បារី និងសេពសូរា ៖ នេះជាកត្តាចំបង ដែលនាំអោយកើត ជំងឺគាំងបេះដូង ពីព្រោះថា វាបំផ្លាញសរសៃឈាម និងបេះដូងយ៉ាងធ្ងន់ធ្ងរ ។ វាមិនត្រឹមតែប៉ះពាល់ដល់បេះដូងប៉ុណ្ណោះទេ ប៉ុន្ដែមួយភាគធំនៃសរីរាង្គដទៃទៀតក៏ត្រូវបានជះឥទ្ធិពលអវិជ្ជមានដែរ។
- ភាពតានតឹង និងស្ត្រេសក៏បង្ករផលអាក្រក់ដែលនាំអោយមានជំងឺគាំងបេះដូងផងដែរ ដូច្នេះអ្នកគួរតែសំរាក់ និងធ្វើសកម្មភាពស្ងប់ស្ងាត់មួយចំនួនដែលអ្នកចូលចិត្ត ដើម្បីភាពរីករាយ និងភាពរស់រវើក។
នៅពេលដែលបេះដូងរបស់អ្នកឈឺចាប់ ទោះបីជារោគសញ្ញានោះតិចតួច ឬលែងមានការឈឺចាប់យ៉ាងណាក៏ដោយ អ្នកគួរតែទូរស័ព្ទទៅសេវាកម្មសង្គ្រោះបន្ទាន់ ដើម្បីអោយគ្រូពេទ្យជំនាញអាចតាមដាន និងព្យាបាលបានទាន់ពេលវេលា។ សូមចាប់ផ្ដើមវិធានការណ៍តាមដានសុខភាពរបស់ខ្លួន និងមនុស្សជាទីស្រលាញ់របស់អ្នក។
No one is safe from something as deadly as a heart attack, which is why, preventative measures are extremely important when it comes to such things. IN the case of a heart attack, there are many things you can do to prevent it from happening, and following are some of the easiest and the simplest things you can do to reduce the risk of you ever having a heart attack.
- Maintain a healthy, balanced diet, keeping your blood and heart well nourished. Sugars, Proteins and Fats, all of them should be taken every day to the advices limits only, and none of these things should be exempted from the diet.
- Exercising regularly can really help when it comes to keeping your heart healthy and happy. If not, then just generally keep yourself healthy. Sitting throughout the day is never a good thing, and activity can actually help you overcome the risk of many other diseases, not just heart attacks.
- Really, stop smoking and alcohol intake if you can. Both of these affect not only your heart, but a ton of other organs in your body in a very adverse way. Which is why, you must avoid these things most of the times to keep your heart functioning properly.
- It has been found that continuous stress and tension can also lead to heart attacks as well, therefore it is highly encourages to keep yourself relaxed, and do calming activities that you love every day, to keep your heart happy and alive.
During a heart attack, however, even if you’re seeing the most minor signs of a heart attack, you must call the emergency service and let them know, the doctors will be able to take care of it in the best way if they’re informed about it in as less time as possible. There is no time to waste in such cases, and it is crucial that we start observing these preventative measures to keep ourselves and our loved ones safe!