វិធីក្នុងការកែលម្អការគេងរបស់អ្នក | Ways to improve your sleep
ការគេងមិនគ្រប់គ្រាន់មានផលប៉ះពាល់ជាច្រើនទៅលើអរម៉ូន ទាំងសុខភាពរាងកាយ និងដំណើការខួរក្បាលរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះ មិនថាមនុស្សពេញវ័យ ឬកុមារ សុទ្ធតែអាចប្រឈមមុខនឹងជំងឺឡើងទម្ងន់ និងមានជំងឺផ្សេងៗទៀតផង។ ដោយឡែក ការគេងដែលត្រឹមត្រូវអាចជួយអោយយើងមានអារម្មណ៍ស្រស់ថ្លា និងរាងកាយមាំមួន ដែលជួយអោយអ្នកបំពេញការងារប្រចាំថ្ងៃបានកាន់តែប្រសើរ។
ខាងក្រោមនេះជាវិធីមួយចំនួន ដើម្បីកែលម្អការគេងរបស់អ្នក៖
- ជៀសវាងការសេពគ្រឿងស្រវឹង ជាតិនីកូទីន ជាតិកាហ្វេអ៊ីន និងសារធាតុគីមីផ្សេងទៀតណាមួយដែលរំខានដល់ដំណេករបស់អ្នក។
- ចូលគេងក្រោយបរិភោគអាហារបាន២ទៅ៣ម៉ោង និងជៀសវាងអាហារដែលពិបាករំលាយ។
- និយាយថា ‘ទេ’ ទៅលើការគេងពេលព្រលប់ ៖ ការសិក្សាបានបង្ហាញពីសារៈសំខាន់នៃការគេងថ្ងៃត្រង់ដើម្បីបង្កើនថាមពល និងជាពេលល្អមួយសំរាប់រាងកាយរបស់អ្នកសំរាក។ ប៉ុន្តែដំណេកពេលព្រលប់អាចជះផលអវិជ្ជមានជាច្រើនដល់ការគេងពេលយប់របស់អ្នក។
- អ្នកគួរតែចូលគេង នៅពេលដែលអ្នកនឿយហត់អស់កំលាំងខ្លាំង។
- បង្កើតកាលវិភាគ ៖ កំណត់ពេលវេលាណាមួយដែលអ្នកត្រូវចូលគេង និងក្រោក ដើម្បីអោយរាងកាយរបស់អ្នកមានទំលាប់ មិនថាដើមសប្តាហ៍ ឬចុងសប្តាហ៍ឡើយ។
- ចូរដាក់កុំព្យូទ័រ ឬឧបករណ៍អេឡិចត្រូនិចអោយឆ្ងាយ ៖ ប្រសិនបើអ្នកចូលចិត្តអានមុនពេលចូលគេង ជៀសវាងការប្រើទូរស័ព្ទទំនើប កុំព្យូទ័រ ឬឧបករណ៍ណាដែលបញ្ចេញពន្លឺ។
- ជម្រះសំអាតបន្ទប់គេងរបស់អ្នកអោយស្រឡះ ៖ វាមានភាពងាយស្រួលក្នុងការបន្ធូរអារម្មណ៍សម្រាប់មនុស្សជាច្រើននៅពេលដែលបន្ទប់របស់គេមានភាពស្រឡះ។ ដូច្នេះសូមព្យាយាមរក្សារបស់របរក្នុងបន្ទប់របស់អ្នកអោយមានសណ្ដាប់ធ្នាប់។
មានអាហារ និងអាហារបំប៉នជាច្រើនដែលអាចជួយសំរូលការគេងរបស់អ្នកដូចជា ៖ ប្រេងដូង ជីរនាងវង Melatonin តែChamomile ម៉ាញ៉េស្យូម GABA valerian ។-ល-។
រូមជាមួយនឹងវិធីសាស្រ្តធម្មជាតិដើម្បីជួយដល់ការគេងរបស់អ្នក អ្នកគួររៀបចំបន្ទប់ណាដែលអនុញ្ញាតអោយមានពន្លឺព្រះអាទិត្យចេញចូលគ្រប់គ្រាន់។ តាមការសិក្សាជាច្រើនបានបង្ហាញថា ក្រោកពីដំណេកជាមួយនឹងពន្លឺព្រះអាទិត្យ អាចធ្វើអោយអ្នកមានអារម្មណ៍កាន់តែប្រសើរ។