ចង់ដឹងពីមូលហេតុដែលបណ្តាលអោយខ្យល់ដង្ហើមមិនល្អដែរឬទេ? | Want to Know What Causes Bad Breath?
លោកអ្នកមួយចំនួនហាក់បីដូចជាមិនចាប់អារម្មណ៍ទៅលើក្លិនមាត់ និងក្លិនខ្យល់ដកដង្ហើមរបស់ខ្លួនដែលបានជះឥទ្ធិពលមិនល្អទៅលើអ្នកដទៃនោះទេ។ ប្រសិនបើក្លិនមាត់មិនល្អ អាចធ្វើឱ្យប៉ះពាល់អារម្មណ៍អ្នកដទៃ ដែលធ្វើការប្រាស្រ័យទាក់ទងគ្នាមិនមានភាពស្និទ្ធស្នាល។ ខ្យល់ដង្ហើមអាក្រក់អាចបណ្ដាលមកពីជំងឺមហារីក។ បច្ចេកវិទ្យាអាចរុករកមូលហេតុដែលធ្វើអោយមានក្លិនដង្ហើម ដែលអាចជាដំណាក់កាលដំបូងនៃជំងឺមហារីក យោងតាមការសិក្សារ និងបោះពុម្ភ ដោយកាសែត ហ្ដុត ឆ្នាំ២០១៥។
លើសពីនេះ កត្ដាមួយចំនួនទៀតក៏អាចបណ្ដាលឱ្យខ្យល់ដង្ហើមមិនល្អដែរ ព្រោះទម្លាប់មិនដុសសម្អាតមាត់ធ្មេញឱ្យបានទៀងទាត់។ លោកអ្នកមួយចំនួនអាចបណ្ដាលឱ្យមានក្លិនមាត់នោះគឺដោយសារតែការប្រើប្រាស់ធ្មេញដាក់ខុសបច្ចេកទេស អាហារ និងផ្សេងៗទៀត។ ជារួមមានកត្ដាមួយចំនួនៗធំៗដែលគួបផ្សំគ្នា ហើយជំរុញឱ្យមានក្លិនមាត់ និងដង្ហើមមិនល្អ:
- ចំណីអាហារមួយចំនួន ក៏អាចបង្កឲ្យមានបញ្ហាក្លិនមាត់ផងដែរ ដូចជា ខ្ទឹម កាហ្វេ ឬខ្ទឹមបារាំងជាដើម។
- ផលិតផលថ្នាំជក់ ដូចជាបារីក៏ជាកត្តារួមចំណែកដល់ការបង្កជាបញ្ហាក្លិនមាត់មិនល្អ។
- កង្វះអនាម័យមាត់ធ្មេញ - ការដុសធ្មេញញឹកញាប់ពេក ឬដុសធ្មេញ និងប្រើប្រាស់អំបោះទាក់ធ្មេញ (Dental Floss) មិនបានត្រឹមត្រូវ អាចធ្វើឱ្យចំនីអាហារដែលជាប់រវាងធ្មេញបង្កជារោគពុកធ្មេញ។ ដូច្នេះកង្វះអនាម័យមាត់ធ្មេញក៏អាចនាំអោយមានជំងឺអញ្ចាញធ្មេញ ដែលអាចបង្កឱ្យមានក្លិនមាត់មិនល្អផងដែរ។
- ជំងឺស្ងួតមាត់ - ស្ងួតមាត់ អាចបង្កឡើងដោយបញ្ហាក្រពេញទឹកមាត់ ការប្រើប្រាស់ថ្នាំពេទ្យច្រើន ឬដំណើរការដកដង្ហើមតាមមាត់។
- ជំងឺក្នុងមាត់ - បញ្ហាទាំងនេះ ក៏អាចកើតឡើងដោយសាររោគពុកធ្មេញ ឬដោយជំងឺអញ្ចាញធ្មេញ ការប្រើប្រាស់ធ្មេញដាក់ខុសបច្ចេកទេស។
- ជំងឺរាក់ស៊ីធ្វេញ មានមនុស្សច្រើនណាស់ដែលជួបបញ្ហារាក់ស៊ីធ្មេញ ហើយវាក៏ជាមូលហេតុមួយដែលនាំឱ្យមិនសប្បាយចិត្តដែរ។ អាការៈរាក់ស៊ីធ្មេញកើតឡើងនៅពេលសាច់នៅជុំវិញអញ្ចាញធ្មេញទៅជារបើកមុខអស់ ហើយបែរជាឃើញឬសធ្មេញខាងក្នុងអញ្ចាញនោះទៀតផង ដែលជាហេតុនាំឱ្យធ្មេញងាយនឹងលូតលាស់បាក់តេរីច្រើន។
- បញ្ហារជំងឺ ជាកត្ដាជម្ងឺទូទៅ មានដូចជាបញ្ហាផ្នែកប្រព័ន្ធរំលាយអាហារ ដូចជាជម្ងឺរលាកបំពង់ក រលាកបំពង់អាហារ រលាកឬដំបៅក្រពះជាដើម និងបញ្ហាផ្នែកប្រព័ន្ធដកដង្ហើម ដូចជារលាកទងសួត រលាកច្រមុះ និងការរលាកប្រអប់ខ្យល់ក្នុងឆ្អឹង ច្រមុះក៏អាចមានក្ល្លិនមិនល្អដែរ។
- ជំងឺមហារីក រោគសញ្ញាខ្លះនៃជំងឺមហារីកគឺធ្វើអោយអ្នកជំងឺមានបញ្ហាក្លិនមាត់។
មនុស្សខ្លះមានការព្រួយបារម្ភជាខ្លាំងពីបញ្ហាខ្យល់ដង្ហើមរបស់ពួកគេ ទោះបីជាពួកគេមានក្លិនមាត់តិចតួច ឬគ្មានក៏ដោយ ខណៈដែលអ្នកដទៃកំពុងមានបញ្ហាដង្ហើម ហើយមិនដឹងខ្លួន។ ដោយសារតែវាពិបាកក្នុងការវាយតម្លៃថាតើអ្នកមានក្លិនឬយ៉ាងណា សូមសួរទៅកាន់មិត្តភក្តិជិត ឬសាច់ញាតិ។
ការបង្ការខ្យល់ដង្ហើមមិនល្អ ដែលបង្កឡើងដោយបញ្ហាធ្មេញ អាចងាយស្រួលដោយ ដោយគ្រាន់តែសំអាតធ្មេញឲ្យបានត្រឹមត្រូវ និងការថែទាំបានល្អ។ ដុសធ្មេញ អណ្តាត និងអញ្ចាញធ្មេញបន្ទាប់ពីទទួលទានអាហារ និងប្រើប្រាស់អំបោះទាក់ធ្មេញ ប្រចាំថ្ងៃ។ លើសពីនេះ សូមប្រើប្រាស់ទឹកខ្ពុលមាត់ជាប្រចាំ ពិសេសត្រូវជួបគ្រូពេទ្យធ្មេញឲ្យបានទៀងទាត់ យ៉ាងហោចណាស់ពីរដងក្នុងមួយឆ្នាំ ដើម្បីធ្វើការពិនិត្យ និងសំអាតធ្មេញ។