តើអ្នកមានអាការ:រោយ ក នៅពេលក្រោកពីដំណេកដែរឬទេ? តើអ្នកមានមានអារម្មណ៍ឈឺចុកចាប់ និងមិនស្រួលដែរឬទេ? ឬអ្នកមានអារម្មណ៍ធ្ងន់ក្បាល? ទាំងអស់នេះហើយដែលបណ្តាលមកពីឥរិយាបថចូលគេងមិនត្រឹមត្រូវរបស់អ្នក។ នៅលោកខាងលិច ពាក្យថាចូលដំណេកដោយខុសក្បួនតម្រា គឺមានន័យថាអ្នកមានអារម្មណ៍មិនស្រួលក្នុងខ្លួន អស់កំលាំង មិនសប្បាយចិត្ត ឬ ស្ពឹកស្រពន់នៅពេលដែលអ្នកក្រោកពីដំណេក (ខ្មែរបុរាណនិយាយថា ខ្មោចជាន់)។
ប៉ុន្តែ តើវាពិតមែនឬទេ? មនុស្សមួយចំនួនគិតថាមាន។ ចំនែក អ្នកវិទ្យាសាស្ដ្រមួយចំនួនជឿថាវាគ្រាន់តែជាអារម្មណ៍ប៉ុណ្ណោះ ដែលគិតថាការចូលគេងដោយបែមុខទៅផ្នែកខាងឆ្វេងនៃគឺជាការត្រឹមត្រូវ ហើយផ្នែកខាងស្តាំគឺខុស។ ជ្រុងខាងឆ្វេងនៃខួរក្បាលរបស់អ្នក គ្រប់គ្រងគំនិតហេតុផល និងកត្តាសត្យានុម័ត។ ចំណែកឯផ្នែកខាងស្ដាំនៃខួរក្បាលរបស់អ្នកគ្រប់គ្រងការស្រមើលស្រមៃ និងអារម្មណ៍។ ដូច្នេះប្រសិនបើអ្នកភ្ញាក់ឡើងនៅពេលព្រឹកនៅបែទៅខាងឆ្វេង គឺមានន័យថាអ្នកមានថាមពលក្នុងការយកចិត្តទុកដាក់ខ្ពស់ ហើយអ្នកនឹងមិនមានអារម្មណ៍រវើរវាយ។
វិធីកែលម្អឥរិយាបថនៃការគេងរបស់អ្នក
ការដេកផ្អៀង󠇓 ៖មនុស្សភាគច្រើនមានទំលាប់ក្នុងការគេងបែបនេះហើយចំនុចល្អរបស់វាគឺមិនមានការប៉ះពាល់ដល់សុខភាពឡើយ។ អ្នកគ្រាន់តែដាក់ខ្នើយមួយនៅចន្លោះជង្គង់របស់អ្នក ដើម្បីរក្សាតុល្យភាពរវាងត្រគាក និងជង្គង់របស់អ្នក និងជួយការពារអ្នកពីការស្ពឹកស្រពន់។
ការដេកផ្ងា ៖ឥរិយាបថក្នុងការគេងនេះជារដែលល្អបំផុត។ អ្នកគ្រាន់តែដាក់កូនខ្នើយមួយក្រោមជង្គង់ ដើម្បីសំរួលឆ្អឹងខ្នងរបស់អ្នកជាការស្រេច។
ការដេកផ្កាប់ ៖អ្នកគួរតែផ្លាស់ប្តូរការគេងបែបនេះ ព្រោះការគេងផ្កាប់ត្រូវបានចាត់ទុកថាឥរិយាបថអាក្រក់បំផុត។ ការគេងផ្កាប់បែបនេះបង្កើតសម្ពាធលើឆ្អឹងកងខ្នង ដោយការងៀកក្បាលទៅស្តាំ ឬឆ្វេង។ វាបង្ករអោយមាន ការស្ពឹក ស្រពន់ និងចុករោយជាដើម។
Did you wake up with stiff neck, feeling sore and uncomfortable? Or did you have an imbalance headache? Well, all this might be the reason of your bad sleeping posture. Waking up at the wrong side is a very common saying which means you start your day feeling uncomfortable, unhappy, tired, or grumpy.
But is it possible that there is a right side and a wrong side of the bed? Some think that there is. Some scientists believe on psychology to state that the left side of your bed is right and the right side is actually wrong. The left side of your brain controls rational thought and logics, whereas the right side of your brain controls imagination and emotions. So, if you wake up at morning on the left side, they believe it that you may be able to concentrate your energy on the logic and you can keep yourself away from any volatile emotions.
Ways to improve your sleep posture:
Side Sleeper – Most of us are side sleeper and the good thing is that this is a fairly healthy sleeping position. Placing a pillow between your knees will keep your hips aligned and prevent you from twisting to rest your top leg on the mattress.
Back Sleeper – Sleeping on your back is the most ideal sleep position. You can place a small pillow underneath your knees to assure your back stays in the optimal position.
Stomach Sleeper – You need to really work on your sleep posture if you’re a stomach sleeper, as this is considered as the worst sleeping position. As if you sleep on your stomach, it creates pressure on the spine by forcing you to turn your head either to the right or to the left. This can lead to numbness, pain and tingling.