ជំងឺរលាកតំរងនោម? តើវាមានផលប៉ះពាល់ដល់បុរស និងស្ត្រីយ៉ាងដូចម្តេច? | Urinary Tract Infection? How does it affect the men and women?
តាមរយៈការស្រាវជ្រាវបានអោយដឹងថា ស្រ្តីមានភាពងាយរងគ្រោះនឹងការកើតជំងឺរលាកតំរងនោមជាងគេ។ ជំងឺរលាកតំរងនោមជាជំងឺដែលប៉ះពាល់ដល់ប្លោកនោម។ សព្វថ្ងៃនេះ ដោយសារកង្វះការអប់រំ និងខ្វះការយកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន អត្រានៃការកើតជំងឺរលាកតំរងនោមបាននិងកំពុងកើនឡើងដល់កំរិតមួយយ៉ាងខ្ពស់រហូតដល់ ស្រ្តី១នាក់ក្នុងចំនោម២នាក់រងគ្រោះដោយជំងឺនេះ។
មនុស្សម្នាក់អាចក្លាយជាជនរងគ្រោះនៃជំងឺរលាកតំរងនោមបានដោយគ្រាន់តែធ្វើខុសរបៀបជូនសំអាតក្រោយបន្ទោបង់រួច។ របៀបនៃការជូនសំអាតគឺ ត្រូវជូនពីមុខទៅក្រោយ។ ប្រសិនបើអ្នកធ្វើផ្ទុយពីវិធីសាស្ត្រនេះ បាក់តេរីដែលរស់នៅក្នុងលាមកដែលចេញតាមពោះវៀនធំនៅពេលអ្នកបញ្ចេញចោល នឹងឆ្លងដល់ប្រព័ន្ធតំរង់នោមនិងប៉ះពាល់ដល់ប្លោកនោម។
ក្នុងករណីដែលអ្នកចាប់ផ្ដើមកើតជំងឺរលាកទំរងនោម អ្នកអាចមានអារម្មណ៍ថាក្តៅ ពិបាកបង្ហូរនោម នោមទាក់ៗ និងអ្នកមានអារម្មណ៍ថាចង់នោម តែពេលដែលអ្នកនោមគឺគ្មានទឹកនោមទៅវិញ។ អ្នកក៏អាចសង្កេតឃើញថាទឹកនោមរបស់អ្នកមានសភាពខ្មៅស្រអាប់ ឬមានលាយឈាមទៀតផង។ សញ្ញាទាំងនេះក៏អាចរួមបញ្ចូលទាំងគ្រុនក្តៅ ឬញាក់ អារម្មណ៍នឿយហត់ និងអស់កំលាំងផងដែរ។
ប្រសិនបើអ្នកឃើញរោគសញ្ញាណាមួយខាងលើ អ្នកគួរតែទៅពិគ្រោះយោបល់ជាមួយ អ្នកជំនាញ ឬគ្រូពេទ្យ ដើម្បីដឹងពីស្ថានការណ៍ពិតប្រាកដ។ ដូច្នេះ វិជ្ជបណ្ឌិតនឹងធ្វើការសួរនាំអំពីស្ថានភាពសុខភាព និងធ្វើតេស្តទឹមនោមដើម្បីរកមើលវត្តមាននៃមេរោគជំងឺរលាកតំរងនោម។ ប្រសិនបើលិទ្ធផលបញ្ចាក់ថា អ្នកកើតជំងឺរលាកតំរងនោម គ្រូពេទ្យនឹងធ្វើការព្យាបាលតាមរយៈការទទួលទានថ្នាំអង់ទីប៊ីយោទិច។ ដូចនេះ ជំងឺរលាកតំរងនោមគីមិនមានគ្រោះថ្នាក់ដល់អាយុជីវិត ឬផ្ដល់ផល់ប៉ះពាល់អ្វីមួយនោះទេ ប្រសិនបើធ្វើការព្យាបាលទាន់ពេលវេលា។ តែប្រសិនបើអ្នកបណ្ដោយអោយជំងឺរលាកតំរងនោមស្ថិតក្នុងខ្លួនរបស់អ្នកយូរ មេរោគនឹង អាចរីករាលដាលទៅតម្រងនោមដែលបង្ករផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។