ល្បិចសំរាប់អ្នកគេងទ្រមក់ ពិបាកក្រោកពីគេងនៅពេលព្រឹក | Tricks for Waking Up Earlier in the Morning
តើ អ្នក ពិតជា លំបាក ក្នុងការ ក្រោក ពី គេង នៅ ពេល ព្រឹក ឬ ? ដើម្បី បំពេញ ការងារ រៀនសូត្រ និងដើម្បី ផលិតភាព ការងារ សិក្សារ ការក្រោកពីព្រលឹមគឺជាការចាំបាច់។ អ្នកណាក៏ដូចអ្នកណាដែរ ភាគច្រើនបំផុតគឺយុវវ័យតែម្តងរឿងពិបាកក្រោកពីដំណេកពេលព្រឹកព្រលឹម។ ជួនកាលក៏ក្រោកយឺត ជួនកាលក៏ក្រោកមកដោយសភាពស្ងាប ហត់នឿយ អស់កម្លាំង គេងមិនឆ្អែត និងខ្ជិលច្រអូសជាដើម។ ដូច្នេះហើយដើម្បីចែករំលែកជាចំណេះដឹង យើងនឹងប្រាប់ពីគន្លឹះមានប្រយោជន៍មួយចំនួន ដែលអ្នកត្រូវចៀសវាង ដើម្បីជួយឱ្យអ្នកក្រោកពីដំណេកលឿនជាងមុន និងស្វាហាប់ ជាងមុន ដូចខាងក្រោមនេះ ៖
- រឿងមួយដែលអ្នកចាំបាច់នោះគឺអ្នកចូលគេងអោយបានលឿន។ នៅពេលដែលអ្នកចូល គេងលឿន អ្នកនឹងទទួលដំណេកបានគ្រប់គ្រាន់។ ដូច្នេះនៅពេលដែលអ្នកគេងបានគ្រប់ គ្រាន់ អ្នកក៏អាចក្រោកពីគេងបានយ៉ាងងាយ។
- មិន ត្រូវ លេង ទូរស័ព្ទ និងដាក់ម៉ោងរោទ៍ មុនពេល ចូល គេង ទេ ព្រោះ វា មិន ត្រឹមតែ រំខាន ដល់ ដំណេក អ្នក ទេ ថែម ទាំង រំខាន ដល់ ការ ក្រោក ពី គេង នៅ ពេល ព្រឹក ទៀតផង ៕ ទុកទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិច អោយឆ្ងាយពីខ្លួនរបស់អ្នក។ ប្រសិនបើអ្នកដាក់ របស់ ទាំង នោះនៅ ជិតខ្លួននោះអ្នកនឹងមានអារម្មណ៍ថា ចង់កាន់ និង លេង វា។ សំរាប់នាឡិការ រោទ៍ សំលេង និងពន្លឺរបស់វា រំខានដល់អ្នក ហើយធ្វើអោយខួរក្បាលរបស់អ្នក ពិបាកក្នុងការសំរាក។
- ហ្វឹកហាត់ខ្លួនអ្នកអោយក្រោកពីព្រលឹម។ អ្នកស្វែងរក ស្តាប់ អត្ថបទអត្ថាធិប្បាយ ផ្សេងៗដើម្បី ជួយអ្នកក្នុងការក្រោក។
- កំណត់កាលវិភាគពេលវេលា ឱ្យបានត្រឹមត្រូវ។ អ្នកត្រូវប្រាកដថា នៅពេល ដែល ដក់ម៉ោងដែលអ្នកក្រោក អ្នកមិនត្រូវដេកវិញនោះទេ។ ការកំណត់ ពេលទទួលដំណេកនេះ គឺកាធ្វើអោយទំលាប់ក្រោក ស្រប់ជាមួយពេវាលា។
- អ្នកគួរធ្វើលំហាត់ប្រាណអោយបានទៀងទាត់។ ការធ្វើលំហាត់ប្រាណ វាធ្វើអោយ រាងកាយ របស់អ្នកមាន កំលាំង និងអាម្មណ៍ស្រស់ស្រាយ។
ប្រសិនបើអ្នកធ្វើតាមទង្វើ ទាំងប៉ុន្មាន ខាងលើនេះ អ្នកនឹងអាច ជៀសផុតពីបញ្ហាគេងមិនលក់ ហើយវាធ្វើអោយ អ្នកមានអារម្មណ៏ស្រ់ស្រាយនៅពេលក្រោកពីគេង។
To have a productive day, it is always a nice thing to wake up early. That way, you can always prepare for the day, get it started the way you want to, so that the rest of your day goes well and you don’t end up wasting any crucial time either. However, it can be quite hard to be able to wake up in the morning. Here are some of the things you can do to make sure you’re always able to wake up early.
- The one thing you’ll need to really make sure is that you go to bed early. When you’re going early to bed, you’ll be able to take sufficient hours to sleep, and obviously it’ll be infinitely easier to wake up for you after a good night’s sleep.
- Make sure to keep your alarm clock, or mobile phone, away from you. This is to make sure that you’ll have to wake up and walk across the room to shut the alarm off, and you’ll be forcing yourself to get up without procrastinating.
- Train your mind to wake up early. You can listen to commentaries, as well as informative videos as to why you really should be getting up early, and how this will help you.
- Set a proper schedule, and make sure that you’re not taking even a minute less or more sleep than scheduled. This will really help you get used to waking up at the same time.
By setting a good sleeping schedule and waking up early, you can stay active, as well as have a very productive day.