អ្វីដែលអ្នកគួរយល់ដឹងអំពីរោគសញ្ញាជំងឺរលាកពោះវៀនធំ | Things you need to know about loose stomach and Irritable Bowel Syndrome
ជម្ងឺរលាកពោះវៀនធំ ឬIBS មិនមានការគំរាមកំហែងដល់អាយុជីវិតមនុស្សនោះទេ ប៉ុន្តែវាគឺជាជំងឺមួយដែលប្រជាជនអាមេរិកប្រមាណ ២៥ ទៅ ៤៥ លាន់នាក់កំពុងទទួលរងគ្រោះ។ យោងតាមការសិក្សាស្រាវជា្រវមួយបានបង្ហាញថា ក្នុងប្រទេសកម្ពុជា ជនរងគ្រោះដោយជំងឺនេះភាគច្រើនគឺជាស្ត្រី។ អ្នកដែលអាចកើតជំងឺនេះគឺនៅចន្លោះអាយុពេញវ័យនិងអាយុ40ឆ្នាំ។
តើជម្ងឺរលាកពោះវៀនធំជាអ្វី? វាជាជំងឺមួយដែលបណ្តាលអោយអ្នកជំងឺឈឺចាប់ មិនស្រួលពោះ ដែលអាចនាំអោយមានភាពពមិនប្រក្រតី ក្នុងការបន្ទោរបង់។ មានន័យថា អ្នកជំងឺចាំបាច់ត្រូវទៅបន្ទប់ទឹកញឹកញាប់ ឬចំណាយពេលយូរក្នុងបន្ទប់ទឹក។ ចំនែកឯរូបរាង និងពណ៍របស់លាមកក៏អាចមានសភាពខុសប្លែកពីធម្មតាផងដែរ។
ខាងក្រោមនេះជាចំណេះដឹងទូទៅដែលពាក់ព័ន្ធនឹងជំងឺរលាកពោះវៀនធំ ដែលអ្នកគួរយល់ដឹង :
• រោគសញ្ញា:
រោគសញ្ញានៃជំងឺរលាកពោះវៀនធំមានដូចជា មានការរាគរូសជាញឹកញាប់។ អ្នកអាចសំគាល់ការរាគរូសនោះលាមកមានភាពរាវខ្លាំង។ ជំងឺទល់លាមកក៏ជារោគសញ្ញានៃជំងឺរលាកពោះវៀនធំនេះផងដែរ។ ក្រៅពីនេះ មានរោគសញ្ញាដូចជា ឈឺពោះ ហើមពោះជាញឹកញាប់ ផ្ចិតលានចេញមកក្រៅ។ល។
• មូលហេតុ:
រហូតមកដល់ពេលនេះ មិនទាន់មាននរណាម្នាក់អាចរកឃើញប្រភពច្បាស់លាស់ដែលធ្វើអោយមានជំងឺរលាកពោះវៀនធំនេះទេ។ ប៉ុន្តែតាមការស្រាវជ្រាវភាគច្រើនបង្ហាញថា ចលនារបស់សាច់ដុំពោះវៀនធំ ដែលមានតួនាទីកន្ទ្រាក់បញ្ចូនកាកសំណល់ដើម្បីបញ្ចេញចោលមានភាពមិនទៀងទាត់។ ក្នុងនោះ អរម៉ូនក៏ចូលរួមចំណែកបង្ករអោយមានជំងឺរលាកពោះវៀនធំនេះដែរ ហើយវាកើតឡើងភាគច្រើនទៅលើស្ត្រី។
• ការធ្វើរោគវិនិច្ឆ័យ:
សព្វថ្ងៃនេះ ពុំទាន់មានមន្ទីរពិសោធន៍ណាមួយអាចធ្វើរោគវិនិច្ឆ័យរកជំងឺរលាកពោះវៀនធំនេះទេ។ វេជ្ជបណ្ឌិតអាចត្រឹមតែវិនិច្ឆ័យទាំងស្រុងលើរោគសញ្ញាដែលអ្នកជំងឺមាន និងធ្វើតេស្តមួយចំនួនដើម្បីប្រាកដថារោគសញ្ញាដែលអ្នកជំងឺកំពុងសង្ស័យ គឺជាកន្លែងអ្វីដែលអ្នកជំងឺកំពុងឈឺ។
• ការព្យបាល:
ជំងឺរលាកពោះវៀនធំត្រូវបានព្យាបាលដោយរបៀបខុសៗគ្នាជាច្រើន ប៉ុន្តែគ្មានវិធីសាស្រ្ត និងរយៈពេលជាក់លាក់ណាមួយ ដែលអាចយកមកព្យាបាលជាសាកលនោះឡើយ។ វិធីល្អបំផុតដើម្បីព្យាបាលជំងឺនេះ គឺការបរិភោគត្រឹមត្រូវដើម្បីធានាសុខភាពក្រពះរបស់អ្នកល្អ។