ទំនាក់ទំនងរវាងជំងឺមហារីកប្រព័ន្ធបន្តពូជស្រ្តី និងភាពតានតឹង | The relationship between Gynecologic Cancer and Stress
មានការស្រាវជ្រាវជាច្រើនដែលចំណាយពេលជាច្រើនឆ្នាំក្នុងការសិក្សាលើជំងឺមហារីក ដែលជាលទ្ធផល អ្នកវិទ្យាសាស្ត្របានរកឃើញថាភាពតានតឹង និងជំងឺមហារីកមានទំនាក់ទំនងយ៉ាងស្អិតរមូត។ សរុបសេចក្ដីមក ការផ្សារភ្ជាប់គ្នារវាងភាពតានតឹង និងជំងឺមហារីកគឺជាមូលហេតុដែលនៅពីក្រោយក្នុងករណីជាច្រើន។
មហារីកប្រព័ន្ធបន្តពូជស្រ្តីភាគច្រើន បណ្ដាលមកពីការផ្លាស់ប្តូរកោសិកា ឬពីមជ្ឈដ្ឋានខាងក្រៅដូចជា ការទទួលទានស្រា ឬគ្រឿងស្រវឹងផ្សេងៗ។ កត្តាផ្លូវចិត្ត មិនមានទំនាក់ទំនងអ្វីជាមួយប្រដាប់បន្តពូជទេ។ ហេតុដូច្នេះ វាមិនមែនជាមូលហេតុនៃមហារីកប្រព័ន្ធបន្តពូជស្រ្តីនោះទេ។
បញ្ហាតានតឹងក្នុងអារម្មណ៍ ហាក់បីដូចជាគ្មានទំនាកទំនងអ្វីជាមួយជំងឹមហារីកប្រព័ន្ធបន្តពូជ ប៉ុន្តែវាពិតជាភ្នាក់ងារដោយប្រយោលមួយដែលធ្វើអោយស្រ្តីប្រឈមមុខនឹងជំងឺមហារីក។ ភាពតានតឹងជាបញ្ហា ឬស្ថានភាពណាដែលបុគ្គលម្នាក់ មានការលំបាកក្នុងការប្រឈមមុខ ដោះស្រាយ។ ដោយព្យាយាមរត់គេចពីការលំបាកទាំងនោះ បុគ្គលភាគច្រើន ឈប់ខ្វល់ខ្វាយអំពីខ្លួនឯង និងបញ្ហាជាច្រើនទៀតដែលរំខានពួកគេ។ នៅពេលដែលអ្នកប្រងើយកណ្តើយពីខ្លួនអ្នក និងសុខភាពរបស់អ្នក ជំងឺផ្សេងៗក៏មានឱកាសចូលរាងកាយរបស់អ្នក។
ក្នុងករណីនេះ ប្រសិនបើមនុស្សដែលមានអារម្មណ៍ តានតឹងកើតជំងឺមហារីក ពួកគេនឹងមិនយក់ចិត្តទុកដាក់ចំពោះសុខភាពរបស់ពួកគេទេ។ នេះជាមូលហេតុដែលនាំអោយកោសិកាមហារីករីកលូតលាស់ ដែលធ្វើអោយការព្យាបាលមានភាពសាំញាំនិងមានសង្ឈឹមជាសះស្បើយតិច។ ដូច្នេះ អ្នកគួរតែទុកពេលវេលាសំរាប់ ខ្លួនឯង និងថែរក្សាសុខភាពរបស់អ្នក។
ការមិនអើពើលើសុខភាពខ្លួន អាចនាំអោយមានផលវិបាកមួយចំនួន។ នេះជាមូលហេតុដែលអ្នកគួរទុកពេលវេលាខ្លះចេញពីភាពមមាញឹកដើម្បីសំរាក និងថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដោយការលេងកីឡា ទទួលទានរបបអាហារល្អ និងជៀសវាងភាពតានតឹង។ ដោយយុទ្ធសាស្ត្រទាំងនេះរួមគ្នា អ្នកអាចការពារខ្លួនអ្នកពីជំងឺមហារីក។