ស្វែងរកជំនួយសម្រាប់សុខភាពផ្លូវចិត្តកាន់តែប្រសើរ | Seeking Help for Better Mental Health
បញ្ហាមួយក្នុងចំណោមបញ្ហាទូទៅបំផុតដែលអ្នកជំងឺកំពុងជួបប្រទះ គឺមិនយល់ច្បាស់ និងមិនស្គាល់ពីរោគសញ្ញា។ អ្នកដែលមានសុខភាពផ្លូវចិត្តខ្សោយតែងតែមិនស្វះស្វែងរកជំនួយពីអ្នកជំនាញ រហូតដល់យឺតពេល។ ដូច្នេះស្គាល់ពីរោគសញ្ញា ឬទៅពិគ្រោះយោបល់ជាមួយអ្នកជំនាញគឺពិតជាសំខាន់ខ្លាំងណាស់។
ចំនេះដឹងនៃរោគសញ្ញានៃជំងឺផ្លូវចិត្តគឺជាជំហានដំបូងសំរាប់សុខភាពផ្លូវចិត្តល្អ។ ដូច្នេះ អ្នកនឹងអាចដឹងជាមុនប្រសិនបើស្ថានភាពសុខភាពផ្លូវចិត្តរបស់អ្នកខុសប្រក្រតី ព្រមទាំងរកមធ្យោបាយណាមួយដើម្បីព្យាបាលអោយទាន់ពេលវេលា។
ជំហានទីពីរ គឺអ្នកគួរតែយលដឹងពីកំរិតធ្ងន់ធ្ងរនៃជំងឺរបស់អ្នក និងកន្លែងដែលអ្នកគួរទៅរកជំនួយ។ អ្នកជំងឺមួយជំនួនភ័យខ្លាចថាពួកគេអាចនឹងត្រូវបានគេពិសោធ ឬចាប់ឃុំក្នុងមន្ទីព្យាបាលផ្លូវចិត្តណាមួយ ហើយត្រូវទទួលថាមានបញ្ហាសតិមិនល្អ។ នេះជាមូលហេតុដែលពួកគេព្យាយាមជំនះព្យាបាលដោយខ្លួនឯង ជាជាងទៅរកជំនួយដោយការធ្វើរោគវិនិច្ឆ័យពីអ្នកជំនាញសុខភាពផ្លូវចិត្ត។
មិនខុសពីជំងឺផ្សេងៗនោះទេ ការធ្វើរោគវិនិច្ឆ័យដោយខ្លួនឯង ឬការព្យាយាមព្យាបាលដោយខ្លួនឯងដោយមិនដឹងពីមូលហេតុច្បាស់លាស់គឺមិនមែនជាគំនិតល្អនោះទេ។ សូមកុំចាត់ទុកថាការផ្លាស់ប្តូរអារម្មណ៍ជាញឹកញាប់ គ្រាន់តែអត្តចរិកធម្មតាអោយសោះ។ អ្វីៗទាំងអស់អាចជាមូលហេតុដែលបណ្តាលអោយអ្នកមានអារម្មណ៍ផ្លាស់ប្តូរ ហើយវាមិនមែនជាអត្តចរឹកបុគ្គលនេះទេ។ អ្នកគួរសិក្សារពីវិធីរកជំនួយ ស្គាល់កំរិតនៃជំងឺ និងស្ដាប់ដំបូន្មានពីអ្នកចិត្តសាស្រ្ត ឬចិត្តវិទូ។ អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តទាំងនេះអាចវាយតម្លៃ កំណត់កំរិតធ្ងនធ្ងរ លើសុខភាពផ្លូវចិត្តរបស់អ្នកដោយប្រើឧបករណ៍ និងការធ្វើតេស្តផ្សេងៗ។
ចូរកុំផឹកថ្នាំណាមួយដោយគ្មានការយល់ព្រមពីអ្នកជំនាញខាងសុខភាពផ្លូវចិត្ត។ អ្នកមិនគួរយកថ្នាំសំរាប់អ្នកជម្ងឺផ្លូវចិត្ត មកប្រើប្រាស់ដោយអ្នកគិតថារោគសញ្ញារបស់អ្នកបង្ហាញថាអ្នកមានជម្ងឺវិកលចរិកនោះឡើយ។ អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត មានជំនាញក្នុងការកំណត់អត្តសញ្ញាណធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងចេញវេជ្ជបញ្ជាត្រឹមត្រូវដើម្បីព្យាបាលបញ្ហាសុខភាពផ្លូវចិត្ត។ អ្វីដែលអ្នកអាននៅលើអ៊ីនធឺណិត អាចមិនត្រឹមត្រូវសំរាប់ស្ថានភាពជំងឺរបស់អ្នក។ ដូច្នេះ សូមពិភាក្សារជាមួយអ្នកវេជ្ជសាស្ត្រជំនាញ។
ជំហានចុងក្រោយ គីអ្នកត្រូវប្តេជ្ញាខ្លួនឯងដើម្បីព្យាបាល។ អ្នកជំងឺមួយជំនួនព្រួយបារម្ភថា ក្រោយពួកគេត្រឡប់មកពីមន្ទីព្យាបាលរោគចិត្ត ពួកគេនឹងត្រូវបានគេចំអកថាឆ្កួត។ វាគ្រាន់តែជាអារម្មណ៍ធម្មតាប៉ុណ្ណោះ ហើយវាមិនអាចជួយអ្នកបានទេ។ ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នក ចេញវេជ្ជបញ្ជាអោយអ្នកទៅកាន់មន្ទីព្យាបាលរោគចិត្ត អ្នកគួរតែធ្វើតាមដំបូន្មានរបស់គាត់ព្រោះនេះជាវិធីសាស្ត្រដ៏ល្អប្រសើរបំផុតក្នុងការព្យាបាល។ ទីនោះជាកន្លែងមានសុវត្ថិភាពបំផុត ព្រោះអ្នកជំនាញឃ្លាំមើលក្រែងអ្នកបង្ករបញ្ហា ឬមានអ្នកដទៃបង្ករបញ្ហាទៅអ្នក។ ក្រោយការព្យបាល អ្នកអាចត្រលប់ទៅរស់នៅក្នុងសភាពធម្មតា។