តើមហារីកក្រពេញប្រូស្តាសម្លាប់បុរសច្រើនជាងស្ត្រីដែលស្លាប់ដោយជំងឺមហារីកសុដន់ជាការពិតមែនដែរឬទេ? ឬគ្រាន់តែជាទេវកថា? | Prostate Cancer kills more men than women of Breast Cancer? Facts or Myths?
ជំងឺមហារីកក្រពេញប្រូស្តាតជាប់ចំណាត់ថ្នាក់ទី2ជាជំងឺមហារីកដែលឧស្សាហ៍កើតទៅលើបុរស។ ចំនែកជំងឺមហារីកសុដន់ជាប់ចំណាត់ថ្នាក់ទី2ជាជំងឺមហារីកដែលឧស្សាហ៍កើតទៅលើស្ត្រី។ ទោះជាយ៉ាងណា តួរលខនៃការស្លាប់ដោយសារតែជំងឺមហារីកក្រពេញប្រូស្តាតនេះគឺ១៦៣នាក់ក្នុងមួយឆ្នាំ ខណៈស្រ្តីស្លាប់ដោយជំងឺមហារីកសុដន់មានចំនួនតែ១៥០នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ។ វា សបញ្ជាក់អោយឃើញថា ជំងឺមហារីកក្រពេញប្រូស្តាតសម្លាប់បុរសច្រើនជាងជំងឺមហារីកសុដន់ដែលសម្លាប់ស្ត្រី។
-
មិនពិត # 1: ជំងឺមហារីកសុដន់/មហារីកក្រពេញប្រូស្តាតគឺជាជំងឺដែលកើតតែចំពោះមនុស្សវ័យចាស់។
ការពិត - ទោះបីជាករណីភាគច្រើននៃអ្នកជំងឺមហារីកក្រពេញប្រូស្តាតកើតនៅអាយុលើសពី៦៥ឆ្នាំក៏ដោយ ប្រម៉ាន៣៥%នៃករណីទាំងអស់ត្រូវបានរកឃើញលើបុរសអាយុ៤០ឆ្នាំ។
អត្រាជំងឺមហារីកក្រពេញប្រូស្តាតមានសន្ទុះកើនឡើងជាខ្លាំងទៅលើបុរសមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ប៉ុន្តែភាគច្រើននៃអ្នកជំងឺមានអាយុត្រឹមតែ៤០ឆ្នាំប៉ុណ្ណោះ។
•មិនពិត # 2: ប្រសិនបើអ្នកមិនមានរោគសញ្ញាណាមួយទេ អ្នកនឹងមិនមានជំងឺជំងឺមហារីកក្រពេញប្រូស្តាត/សុដន់ឡើយ។
ការពិត - វាមិនមែនជាការពិតនោះទេ។ ករណីជំងឺមហារីកក្រពេញប្រូស្តាត ឬមហារីកសុដន់ភាគច្រើនមិនមានសញ្ញា ឬរោគសញ្ញាអ្វីទាំងអស់។ ខាងក្រោមនេះជាសញ្ញា ឬរោគសញ្ញាដែលអ្នកគួរកត់សំគាល់ :
រោគសញ្ញានៃជំងឺមហារីកក្រពេញប្រូស្តាត :
- ឈឺចាប់ពេលនោម នោមច្រើនដង និងមានបរិមាណច្រើន។
- មានឈាមក្នុងទឹកនោម និងទឹកកាម។
- ឈឺគ្រប់ទីកន្លែងនៃត្រគាក ចង្កេះ ផ្នែកខាងលើជើងឬ ខ្នង
- ចុកពេលបញ្ចេញទឹកកាម។
រោគសញ្ញានៃជំងឺមហារីកសុដន់ :
- មានដុំនៅក្នុងសុដន់ ឬក្លៀក។
- ហូរឈាមចេញពីក្បាលដោះ។
- ក្បាលដោះលឹបចូលក្នុង។
- របកស្បែកដែលនៅជុំវិញសុដន់។
- ឈឺចាប់សុដន់ ឬឈើរោយក្បាលដោះ។
- មិនពិត # 3: គ្មាននរណាម្នាក់ក្នុងគ្រួសារបស់ខ្ញុំកើតជំងឹមហារីកក្រពេញប្រូស្តាតឡើយ ដូច្នេះឱកាសដែលបណ្ដាលអោយខ្ញុំកើតជំងឺនេះគឺមានតិច។
ការពិត - ១០%នៃករណីជំងឺមហារីកក្រពេញប្រូស្តាត គឺមានទំនាក់ទំនងជាមួយតំណពូជ។ បើឪពុក ឬបងប្អូនបង្កើតរបស់អ្នកធ្លាប់មានជំងឺនេះ ឱកាសដែលបណ្ដាលអោយអ្នកកើតជំងឺនេះគឺមានទ្វេដង។
•មិនពិត # 4: ជំងឺមហារីកសុដន់គឺជាជំងឺតំណពូជ។
ការពិត - ជំងឺមហារីកសុដន់តែប៉ុន្មានប្រភេទប៉ុណ្ណោះដែលមានទំនាក់ទំនងជាមួយតំណពូជ។ ជំងឺនេះកើតឡើងអាស្រ័យទៅលើរបៀបរស់នៅរបស់អ្នក ហើយយើងក៏មានវិធីសាស្រ្តដើម្បីការពារវាផងដែរ។
•មិនពិត # 5: ការធ្វើតេស្តPSA(Antigène prostatique spécifique) គឺជាការធ្វើតេស្តរកមើលជំងឺមហារីក។
ការពិត - អ្នកនឹងប្រឈមមុខខ្ពស់នឹងជំងឺមហារីកក្រពេញប្រូស្តាត ប្រសិនបើលិទ្ធផលនៃការធ្វើតេស្តPSAមានកម្រិតខ្ពស់។ ដំនើរការធ្វើកោសល្យវិច័យគឺប្រកបទៅដោយស្តង់ដារ។
•មិនពិត # 6: ការថតx-rayពិនិត្យសុដន់យ៉ាងទៀងទាត់គឺជាការទប់ស្កាត់នៃការអភិវឌ្ឍនៃជំងឺមហារីកសុដន់។
ការពិត - ការថតx-rayពិនិត្យសុដន់គ្រាន់តែជាការធ្វើរោគវិនិច្ឆ័យរកមើលជំងឺមហារីកប៉ុណ្ណោះ។ ការធ្វើរោគវិនិច្ឆ័យរកមើលជំងឺមហារីកខ្លួនឯងក្នុងដំណាក់កាលដំបូងជាវិធីសាស្ត្រដ៏មានប្រសិទ្ធិភាព។
•មិនពិត # 7: ការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតតែងតែបណ្តាលអោយលិង្គងាប់ ឬអសមត្ថភាពផ្លូវភេទ។
ការពិត - មានតែការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតដែលមានកម្រិតខ្ពស់ទេ(ក្រពេញប្រូស្តាតត្រូវបានកាត់ចេញពីសារពាង្គកាយ)ដែលនាំអោយងាប់លិង្គ ឬអសមត្ថភាពផ្លូវភេទ។ តែវាគឺអាចព្យាបាលបាន។