គ្មានកំណត់ហេតុក្រោយការសំរាលកូន។ តើខ្ញុំគួរធ្វើយ៉ាងដូចម្ដេចដើម្បីធានាសុវត្ថិភាពពីជំងឺមហារីកទាំងនេះ? | No records of childbirth, delivered by midwife, what you should know today to prevent cancer?
ប្រសិនបើអ្នកមិនបានធ្វើកំណត់ហេតុក្រោយការសំរាលបុត្ររបស់អ្នកទេ សូមកុំបារម្ភ។ មានយុទ្ធសាស្ត្រជាច្រើនទៀតដែលអាចធានាថាអ្នកមានសុវត្ថិភាពពីគ្រប់ជំងឺមហារីកទាំងឡាយដែលអាចប៉ះពាល់ដល់សរីរាង្គបន្តពូជរបស់អ្នក។ ជំហានដំបូងដែលអ្នកត្រូវធ្វើមុនគេបង្អស់គឺ ចាប់ផ្ដើមយកចិត្តទុកដាក់លើសុខភាពខ្លួនឯងផ្ទាល់។ ពិនិត្យមើលខ្លួនអ្នក ហើយសង្កេតមើលថាតើអ្នក មានអាការ និងរោគសញ្ញាណាមួយ ដែលសង្ស័យថាជាជំងឺជំងឺមហារីកដែរឬទេ។ អាការ និងរោគសញ្ញាទាំងនោះរួមបញ្ចូលទំាងការហូរឈាមចេញពីទ្វារមាសមិនធម្មតា ឬ រោគសញ្ញាជាក់លាក់ណាមួយដូចជាការឈឺចាប់នៅតំបន់ខាងក្រោមនៃក្បាលពោះ។
សូមសង្កេតមើលរយៈពេលនៃអាការ និងរោគសញ្ញាទាំងនោះ។ រោគសញ្ញាទាំងនោះភាគច្រើនមិនមានច្បាស់លាស់។ ដូច្នេះ វាមិនប្រាកដថាអ្នកកំពុងកើតជំងឺមហារីកនោះទេ។ ជាអាត ប្រសិនបើរោគសញ្ញាទាំងនោះបាត់អស់រយៈពេល ១ ឬ២ ថ្ងៃ វាទំនងជាមិនមែនជាជំងឺមហារីកទេ។ ទោះជាយ៉ាងណាក៏ដោយអ្នកគួរតែដឹងការប្រងើយកន្តើយនៃរោគសញ្ញយូរ គឺមានគ្រោះថ្នាក់ធ្ងន់ធ្ងរខ្លាំងណាស់ដល់សុខភាព។
ម៉្យាងវិញទៀត សូមសង្កេតមើលជីវិតផ្លូវភេទរបស់អ្នក។ ត្រូវប្រាកដថាអ្នក និងដៃគូរួមភេទរបស់អ្នកមិនមានជំងឺ ឬផ្ទុកមេរោគអ្វីទាំងអស់ មានអនាម័យ និងប្រើប្រាស់ស្រោមអនាម័យបើចាំបាច់។ វាពិតជាអាចជួយអ្នកក្នុងការការពារជំងឺធ្ងន់ធ្ងរមួយចំនួន និងជំងឺមហារីកដែលភាគច្រើនបណ្តាលមកពីការរួមភេទ។
ជាចុងក្រោយ សូមអ្នកទៅជួបពិគ្រោះយោបល់ជាមួយអ្នកជំនាញហើយពិភាក្សាអំពីស្ថានភាពរបស់អ្នក។ ធ្វើតេស្តចាំបាច់មួយចំនួនដើម្បីដឹងថាអ្នកមានសុវត្ថិភាព ឬអត់។ ដូច្នេះអ្នកអាចប្រាកដ និងឈប់ព្រួយបារម្ភ ឬអ្នកអាចចាត់វិធានការណាមួយភ្លាមៗប្រសិនបើមិនអ្វីខុសប្រក្រតី ដើម្បីធ្វើការព្យាបាលអោយទាន់ពេលវេលា។