បុរសនិងស្ត្រី : ហេតុអ្វីបានជាការតាមដានសុខភាពជាប្រចាំជារឿងសំខាន់? | Men & Women: Why regular health check-ups is important
មានមនុស្សជាច្រើនដែលធ្លាប់ត្រួតពិនិត្យសុខភាពរួចមួយដងហើយ ហើយពួកគេគិតថាពួកគេមិនអាចកើតជំងឺមហារីកនោះទេ។ មានមនុស្សមួយចំនួនទៀតគិតថា ពួកគេបរិភោគតែអាហារដែលមានតុល្យភាព ដូច្នេះពួកគេមិនចាំបាច់ខ្វាយខ្វល់ពីបញ្ហាជំងឺធ្វន់ធ្វរនោះទេ។ វាជាការគិតខុស។ កត្តាលីករដែលបង្ករអោយកើតមានជំងឺមហារីក គឺអាស្រ័យលើបញ្ហា និងកត្តាជាច្រើន។ ដូច្នេះ ការតាមដានសុខភាពដោយការត្រួតពិនិត្យពិគ្រោះយោបល់ជាប្រចាំ និងជាទៀតទាត់គឺពិតជាជំរើសល្អ។
ទាំងបុរស់ និងស្រ្តី ការតាមដានត្រួតពិនិត្យសុខភាពជាប្រចាំ និងជាទៀងទាត់គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ តាមរយះការតាមដាននេះ អ្នកអាចកំណត់ដឹងពីស្ថានភាពសុខភាពយ៉ាងស៊ីជម្រៅ។ ក្រោយពីដឹងពីស្ថានភាពសុខភាពរបស់អ្នក អ្នកក៏អាចដឹងពីដំនើរការសរីរាង្គរបស់អ្នកផងដែរ។
ការតាមដានត្រួតពិនិត្យជាប្រចាំនេះ ក៏អាចអោយអ្នករកឃើញនូវជំងឺផ្សេងៗ ជាពិសេសជំងឺមហារីក។ ដូច្នេះអ្នកអាចរកវិធីសាស្ត្រព្យាបាលទាន់ពេលវេលា ដោយជំងឺមហារីកស្តិតនៅដំណាក់កាលដំបូងនៅឡើយ។ ការកំណត់រោគវិនិច្ឆ័យកាន់តែឆាប់ ការព្យាបាលកាន់តែលឿន លទ្ធផលក៏កាន់តែប្រសើរ។ ប្រសិនបើ ជំងឺមហារីកត្រូវបានរកឃើញកាន់តែយឺតយ៉ាវ ក្តីសង្ឃឹមនៃការរស់រាន់មានជីវិតគឺកាន់តិច។
ជាចុងក្រោយ ការត្រួតពិនិត្យជាទៀងទាត់ក៏អាចជួយអ្នកមានអារម្មណ៍ធូស្បើយ។ ប្រសិនបើអ្នក មានរបាយការណ៍ច្បាស់លាស់ អ្នកនឹងដឹងថាតើអ្វីដែលអ្នកត្រូវធ្វើ។ នេះជាមូលហេតុដែល អ្នកអាចសំរាក់ដោយស្កប់ស្កល់ និងអាចបំពេញកិច្ចការងារបានកាន់តែប្រសើរ និងមានអារម្មណ៍គ្រប់ពេលវេលា។ ទោះបីជាលទ្ធផលចេញមក មិនសូវល្អយ៉ាងណាក៏ដោយ អ្នកត្រូវតែចងចាំថាប្រសិនបើអ្នកប្រងើយកណ្ដើយក្នុងការតាមដានសុខភាព លទ្ធផលនឹងអាចអាក្រក់ជាងនេះ។
យើងអាចសន្និដ្ឋានបានថា ប្រសិនបើអ្នកចងអោយសុខភាពរបស់អ្នក មានភាពរាំមាំ និងគ្មានជំងឺអ្វីមកយ៉ាយ៉ី អ្នកគួរតែតាមដានសុខភាពរបស់អ្នកជាប្រចាំ និងទៀតទាត់ដើម្បីដឹងពីស្ថានភាពសុខភាព។