ការរីកចំរើនខាងបច្ចេកវិទ្យាពេទ្យអាចជួយដល់អ្នកជំងឺទឹកនោមផ្អែម | Medical Technology Advances That Assist Diabetic Patients
នៅកម្ពុជា ខណៈដែលចំនួននៃអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមកំពុងមានការកើនឡើងជារៀងរាល់ថ្ងៃការព្រួយបារម្ភក៏មានការកើនឡើងដូចគ្នាដែរ។ អ្នកជំនាញផ្នែកសុខភាពកំពុងព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនេះ។ នេះជាហេតុមួយធ្វើអោយពួកគេខិតខំស្វែងរកបច្ចេកវិទ្យាថ្មីៗដើម្បីព្យាបាល។ ក្នុងចំណោមភាពជឿនលឿនខាងបច្ចេកវិទ្យាជាច្រើនដែលបានបង្កើតឡើង គ្មានបច្ចេកវិទ្យាណាមួយអាចជួយព្យាបាលជំងឺទឹកនោមផ្អែមបានទាំងស្រុងនោះទេ។ យ៉ាងណាមិញ បច្ចេកវិទ្យាភាគច្រើនអាចជួយ និងសំរួលដល់អ្នកជំងឺបានយ៉ាងប្រសើរ។ ខាងក្រោមនេះគឺជាឧបករណ៍ ខ្លះៗដែលកំពុងត្រូវបានប្រើប្រាស់នាពេលបច្ចុប្បន្ន ដើម្បីជួយដល់អ្នកជំងឺទឹកនោមផ្អែម :
• កំណត់ត្រាសុខភាពអេឡិចត្រូនិច -ជាមធ្យោបាយមួយដែលអ្នកជំនាញផ្នែកសុខភាពអាចត្រួតពិនិត្យស្ថានភាពរបាយការណ៍របស់អ្នកជំងឺ បានយ៉ាងងាយស្រួល គ្រប់ពេលវេលា និងគ្រប់ទីកន្លែងជុំវិញពិភពលោក។ កំណត់ត្រាអេឡិចត្រូនិចនេះមានភាពរហ័សទាន់ចិត្តក្នុងការផ្ដល់ព័ត៌មានដល់អ្នកជំនាញ ខណៈមធ្យោបាយផ្សេងៗទៀតមានភាពយឺតយ៉ាវ និងចំណាយពេលច្រើន។
• ឧបករណ៍តាមដានជាតិគ្លុយកូស- ឧបករណ៍នេះពិតជាធ្វើអោយជីវិតរបស់អ្នកជំងឺកាន់តែមានភាពងាយស្រួល។ ឥឡូវនេះ ដោយជំនួសការធ្វើតេស្តទឹកនោម និងវិធីសាស្រ្តដទៃទៀតដើម្បីរកមើលកម្រិតជាតិគ្លុយកូស(ស្ករ)ក្នុងឈាម ឧបករណ៍សែនសឺមួយត្រូវបានបង្កើនឡើងដោយគ្រាន់តែដាក់បញ្ចូលនៅក្នុងស្បែកប៉ុណ្ណោះ។ ឧបករណ៏សែនសឺនេះ តាមដានកំរិតជាតិស្ករនៅក្នុងឈាម និងបញ្ជូនដំណឹងដល់អ្នករៀងរាល់១ ទៅ ៥នាទី។ វាអាចបន្លឺសម្លេងរោទិ៍ ប្រសិនបើកំរិតជាតិស្ករក្នុងឈាមរបស់អ្នកទាបពេក ឬខ្ពស់ពេក។
• លំពែងសិប្បនិម្មិត - លំពែងគឺជាសរីរាង្គដែលផលិតអាំងស៊ុយលីននៅក្នុងរាងកាយដើម្បីគ្រប់គ្រងកំរិតជាតិស្ករនៅក្នុងឈាម។ ប្រសិនបើលំពែងរបស់អ្នកមិនអាចដំណើរបានយ៉ាងប្រក្រតីទេនោះ អ្នកអាចប្រើប្រាសលំពែងសិប្បនិម្មិតដើម្បីត្រួតពិនិត្យកំរិតជាតិស្ករនៅក្នុងឈាម និងផលិតអាំងស៊ុយលីនតាមបរិមាណត្រូវការ។
សេចក្តីសន្និដ្ឋាន
ឧបករណ៍ទាំងនេះបាន និងកំពុងជួយពន្យាជីវិតរបស់អ្នកជម្ងឺទឹកនោមផ្អែមជាច្រើន ព្រមទាំងសំរួលជីវិតអ្នកជំងឺទាំងនោះអោយមានភាពកាន់តែងាយស្រួល។ មានបច្ចេកវិទ្យាជាច្រើនទៀតដែលកំពុង បង្កើតឡើង ហើយពួកវាកាន់តែមានប្រសិទ្ធិភាព និងងាយស្រួលជាងមុន។
In Cambodia, as the number of patients suffering from diabetes increases day by day, so do the concerns. The medical and health societies have been pretty concerned about this increase, and this has led to the people approaching technology. Amongst many of the technological advances made, none can help completely cure the disease. But many of these have greatly helped in making the treatment better and easier for the patient to go through. Following are some of the very basic technological advancements which are currently in use to help the diabetic patients:
- Electronic Health Records – This is a way through which, anyone belonging to the health and medical society will be able to access the records that belong to a patient. These records can easily be accessed from anywhere in the world. This will help in the faster transition of information within the medical society, as other ways of transmission can be very slow and time-consuming.
- Continuous Glucose Monitoring – This one has, without a doubt, made life for diabetic patients a lot easier. Now instead of doing urine tests and other conventional methods to get to know the blood glucose level, a sensor is inserted within the skin. This sensor keeps track of the blood sugar level, updating you every 1-5 minutes about the sugar level. It can sound an alarm if the level gets too low or high.
- An artificial Pancreas – Pancreas is the organ which is supposed to produce insulin within the body, in order to regulate the blood glucose level. If the pancreas hasn’t been functioning right, the artificial one can do the job, monitoring the sugar level in the blood, and then producing insulin according to the amount required.
Conclusion:
Many of these things have helped extend the lives of several diabetic patients, as well as helped those patients in living pleasantly, making life easier. Many more advances are yet on their way to be made, and they will just keep getting better!