ការព្យាបាលជំងឺមហារីកនិងការចំណាយ | Many Cancer Patients Skimp on Treatment Due to Cost
ការស្រាវជ្រាវថ្មីមួយបានបង្ហាញថាជាងមួយភាគបួននៃការចំណាយលើការថែទាំមជំងឺមហារីកនៅសហរដ្ឋអាមេរិក ត្រូវបានកាត់បន្ថយជារៀងរាល់ឆ្នាំ។
យោងតាម របាយការណ៍សមាគមន៍ជំងឺមហារីកនៃសហរដ្ឋអាមេរិក (ASCO) បានរកឃើញថា ២៧ភាគរយនៃអ្នកកើតជំងឺមហារីក ឬសាច់ញាតិជិតស្និទ្ធរបស់អ្នកជម្ងឺមហារីក ផ្អាក និងពន្យាពេលការព្យបាលដើម្បីកាត់បន្ថយថ្លៃសុខភាព។
យោងតាមការស្ទង់មតិរបស់មនុស្សពេញវ័យជាង ៤០០០នាក់ ដើម្បីកាត់បន្ថយកាត់បន្ថយការចំណាយ មនុស្សម្នាក់ ក្នុងចំណោមដប់នាក់ មិនទៅពិគ្រោះយោបល់ជាមួយពេទ្យ។ ប្រាំបីភាគរយបានបដិសេធទទួលការព្យាបាល ពន្យាពេល ឬមិនបំពេញតាមវេជ្ជបញ្ជា និងមិនទិញថ្នាំដែលចេញតាមវេជ្ជបញ្ជា។ ហើយ ៧ភាគរយទៀតបាននិយាយថាពួកគេបានប្រើប្រាស់ថ្នាំគ្រាប់តែពាក់កណ្តាលប៉ុណ្ណោះ។
សមាគមន៍ASCO បានបញ្ជាក់ថា វិធានការបែបនេះអាចធ្វើឱ្យប៉ះពាល់ដល់ជោគជ័យនៃការព្យាបាល។
លោក រីឆាត សិលស្កាយ ប្រធានផ្នែកវេជ្ជសាស្ត្ររបស់ សមាគមន៍ASCO បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មាន ថា "យើងទាំងអស់គ្នាគួរតែដឹង និងមានសេចក្ដីព្រួយបារម្ភថា ជនជាតិអាមេរិកមិនត្រឹមតែកំពុងប្រឈមមុខបញ្ហាសុខភាពប៉ុណ្ណោះទេ តែពួកគេកំពុងតែប្រឈមមុខបញ្ហាជីវិតរបស់ពួកគេ ដោយសារតែតម្លៃនៃការព្យាបាលខ្ពស់"។
"គ្មាននណារម្នាក់គួរតែប្រឈមមុខនឹងការជ្រើសរើសជម្រើស រវាងការព្យាបាលជំងឺមហារីក និងអាហារ ទីជំរក សម្លៀកបំពាក់និងការចំណាយផ្សេងៗទៀតនោះទេ។" លោក រីឆាត សិលស្កាយបន្តរ។
គាត់បានកត់សម្គាល់ថា ការពន្យាពេល មិនបំពេញតាមវេជ្ជបញ្ជា មិនទិញថ្នាំដែលចេញតាមវេជ្ជបញ្ជា ឬប្រើប្រាស់ថ្នាំគ្រាប់តែពាក់កណ្តាល គឺពិតជាមានគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាព។ ហើយអ្នកផ្តល់សេវាថែទាំសុខភាពជាច្រើនមិនដឹងថាអ្នកជំងឺរបស់ពួកគេកំពុងប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតនោះទេ។
ការស្ទង់មតិមួយទៀតបាននិយាយថា រដ្ឋាភិបាលគួរតែចាត់វិធានការដើម្បីបន្ថយការចំណាយលើថ្នាំ។
ឧទាហរណ៍ ៩២ភាគរយនៃមតិទាំងអស់បាននិយាយថា Medicare (ជាប្រព័ន្ធធានារ៉ាប់រងសុខភាពដោយរដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក) គួរតែត្រូវបានអនុញ្ញាតអោយចរចាដោយផ្ទាល់លើតម្លៃថ្នាំពេទ្យ ជាមួយអ្នកផលិតថ្នាំ។ ខណៈ ៨៦ភាគរយទៀតបាននិយាយថារដ្ឋាភិបាលគួរតែគ្រប់គ្រងតម្លៃថ្នាំមហារីកដើម្បីបន្ថយការចំណាយរបស់អ្នកជំងឺ។ ហើយ ៨ក្នុងចំណោម១០នាក់អោយយោបល់ថា វាគួរតែស្របច្បាប់សម្រាប់ ជនជាតិអាមេរិកដើម្បីទិញថ្នាំមហារីកពីប្រទេសដទៃ។
ជាង៩០%ទៀតបាននិយាយ ថារដ្ឋាភិបាលគួរផ្តល់ថវិកាយ៉ាងច្រើនដើម្បីធ្វើរោគវិនិច្ឆ័យ ការពារ និងព្យាបាលជំងឺមហារីក។ ហើយជិត៣ភាគ៤បាននិយាយថារដ្ឋាភិបាលគួរតែចំណាយថវិការរដ្ឋដើម្បីអភិវឌ្ឍការព្យាបាលជំងឺមហារីក។
លោកវេជ្ជបណ្ឌិត ប្រូស ចនសាន់ ប្រធានសមាគមន៍ASCO បាននិយាយថា "ការវិនិយោគលើការស្រាវជ្រាវរកថ្នាំព្យាបាលពិតជាដើរតួរយ៉ាងសំខាន់ខ្លាំងណាស់ សំរាប់សហរដ្ឋអាមេរិក និងប្រជាជនទាំងមូល។ ការចំណាយនេះ គីជាការជួយសង្គ្រោះជីវិត អ្នកជំងឺជំនាន់ក្រោយ។"
គាត់បន្តរថា ការចំណាយលើការស្រាវជ្រាវថ្មីកាន់តែច្រើន ការព្យាបាលកាន់តែមានប្រសិទ្ធិភាព។ ការសិក្សារកាន់តែសំបូរ ការព្យាបាលកាន់តែច្រើន អ្នកស្រាវជ្រាវកាន់តែកើនឡើង ការព្យាបាលកាន់តែបានឆាប់រហ័ស។
ខណៈពេលដែលការស្រាវជ្រាវលើការព្យាបាលជំងឺមហារីកកាន់តែស្វាហាប់ ជនជាតិអាមេរិកហាក់ដូចជាមិនសូវយកចិត្តទុកដាក់ លើ ការការពារជំងឺមហារីកនោះទេ។ ហើយមានតែ៥៤ភាគរយប៉ុណ្ណោះបាននិយាយថា រដ្ឋាភិបាលគួរតែចំណាយប្រាក់ដើម្បីជួយដល់ប្រជាជនអាមេរិកអោយធ្វើរោគវិនិច្ច័យ។
មានការស្ទង់មតិ មួយទៀតបាននិយាយថាជនជាតិអាមេរិកជាច្រើនមិនដឹងអំពីហានិភ័យ មូលហេតុសំខាន់ៗនៃជំងឺមហារីកនោះទេ។ ឧទាហរណ៍ តិចជាងមួយភាគបីនៃជនជាតិអាមេរិក ដឹងថាការធាត់ និងអាកុលគឺជាកត្តាជំរុញជំងឺមហារីក។
ការស្រាវជ្រាវនេះត្រូវបានចេញផ្សាយនៅថ្ងៃទី២៤ ខែតុលាដោយ The Harris Poll ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០១៧។