កម្មវិធីសុខភាពសំរាប់បុរសត្រូវបានប្រារព្ធជារៀងរាល់ខែមិថុនា តាមរយៈទូរទស្សន៍ អ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗជាច្រើនទៀត ដែលធ្វើអោយកម្មវិធីនេះមានការពេញនិយមជាខ្លាំង។ មូលហេតុសំខាន់បំផុតនៃកម្មវិធីនេះគឺ ដើម្បីក្រើនរំលឹកដល់ប្រជាជន(ជាពិសេសបុរស)អោយយល់ដឹងអំពីសារៈសំខាន់នៃការត្រួតពិនិត្យសុខភាពរបស់ខ្លួនជាទៀងទាត់ និងជៀសវាងការពន្យាពេលពិនិត្យ។
តាមរយៈកម្មវិធីពិសេសនេះ អ្នកផ្តល់សេវាសុខភាពជាច្រើន និងមន្ទីរដែលពាក់ព័ន្ធដទៃទៀត ចូលរួមលើកទឹកចិត្តដល់បុរសទាំងអស់ ដើម្បីត្រួតពិនិត្យ និងតាមដានសុខភាពរបស់ពួកគេ។ ដោយគិតថាខ្លួនខ្លាំងរឹងមាំ បុរសភាគច្រើនភ្លេចអំពីការថែរក្សាសុខភាពរបស់ពួកគេ។ បើធៀបទៅនឹងស្ត្រី បុរសចូលចិត្ត :
- ផឹកគ្រឿងស្រវឹង
- ជក់បារី
- ធ្វើសកម្មភាពដែលបះពាល់ដល់សុខភាព
- ផ្អាកការថែទាំ និងការពិនិត្យជាទៀងទាត់
យ៉ាងណាមិញ វាមិនទាន់យឺតពេលនោះទេ។ អង្គការសហប្រជាជាតិបានចាត់ទុកខែមិថុនាជារដូវកាលសុខភាពរបស់បុរស ដោយរកឃើញថាបុរសប្រឈមនឹងបញ្ហាសុខភាពកាន់តែច្រើនឡើងៗ។
អ្នកអាចថែរក្សាសុខភាពដោយខ្លួនអ្នកដូចជា :
-
ពិនិត្យសុខភាពទៀងទាត់ - ត្រួតពិនិត្យ និងពិគ្រោះយោបល់អំពីសុខភាពរបស់អ្នកជាមួយវេជ្ជបណ្ឌិត សូម្បីអ្នកមិនមានអារម្មណ៍ថាខុសប្រក្រដីក៏ដោយ។
សូមពិនិត្យសម្ពាធឈាមរបស់អ្នក រាល់២ឆ្នាំម្តង។
ពិនិត្យសារធាតុកូឡេសស្តេរ៉ូល និងសម្ពាធឈាមរបស់អ្នករាល់២ឆ្នាំម្តង និងច្រើនជាងនេះ ប្រសិនបើមានសមាជិកគ្រួសាររបស់អ្នកមានជំងឺទឹកនោមផ្អែម។
- ការធ្វើតេស្តបឋម ឬ screening test - ប្រសិនបើមានសមាជិកគ្រួសាររបស់អ្នកមានជំងឺ អ្នកគួរទទួលយកការធ្វើតេស្តពិនិត្យដើម្បីសម្រួលដល់ការធ្វើរោគវិនិច្ឆ័យដំបូង និងព្យាបាលទាន់ពេល។
- ថ្នាំបង្ការ ឬវ៉ាក់សាំង - សូមចាក់ថ្នាំវ៉ាក់សាំងអោយទៀងពេលកំណត់។
- កុំអើពើនឹងរោគសញ្ញា - ជួនកាលរោគសញ្ញាតិចតួចជាសញ្ញានៃជំងឺធ្ងន់ធ្ងរ។ តាមដាន និងរាយការណ៍អំពីរោគសញ្ញាទាំងអស់ទៅកាន់គ្រូពេទ្យរបស់អ្នក។
ទម្លាប់ល្អសំរាប់សុខភាព
របបអាហារល្អ និងធ្វើលំហាត់ប្រាណត្រឹមត្រូវ និងទៀងទាត់ អាចជួយអ្នកជៀសពី :
- ជំងឺលើសឈាម។
- លើសជាតិស្ករក្នុងឈាម។
- កូឡេសស្តេរ៉ូល។
- ជំងឺលើសទម្ងន់។
លើសពីនេះទៀត វាក៏កាត់បន្ថយឱកាសកើតជំងឺធ្ងន់ធ្ងរ ដូចជាជំងឺបេះដូង ឬជំងឺទឹកនោមផ្អែមផងដែរ។
ការផ្លាស់ប្តូរតូចៗមួយចំនួនខាងក្រោមនេះ ជាមារគាផ្លាស់ប្តូរជីវិតរបស់អ្នក :
•ផឹកគ្រឿងស្រវឹងក្នុងបរិណដែលសមស្រប។
•ឈប់ជក់បារី។
•ដើរលេងលំហែកាយជំនួសការជក់បារី។
•បរិភោគបន្លែ និងកាត់បន្ថយម្ហូបដែលប្រើបាស់ប្រេង ឬខ្លាញ់។
•កាត់បន្ថយការទទួលទានអាហារមានជាតិប្រៃ។
•ផឹកទឹក ជំនួសទឹកសូដា ឬទឹកក្រូចផ្សេងៗ។
ដោយអាយុកាន់តែច្រើន ហានិភ័យនៃជំងឺក្រពេញប្រូស្តាតរីកធំ មហារីកក្រពេញប្រូស្តាត មហារីកពោះវៀន ជំងឺលើសឈាម ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម កាន់តែកើនឡើង។ ជំងឺទាំងនេះគឺអាចទប់ស្កាត់បាន នៅដំណាក់កាលដំបូង។ ហេតុនេះ សូមត្រួតពិនិត្យសុខភាពរបស់អ្នកអោយទៀតទាត់។
សូមកុំភ្លេចផែនការធានារ៉ាប់រងសុខភាព ក្នុងការជៀសវាងពីបញ្ហារហិរញ្ញវត្ថុ។
The Men’s Health Month is celebrated every June, and this is celebrated through platforms like TV, internet and many other things, where it becomes popular amongst the people. The most important thing about this is its cause; The Men’s Health Month is celebrated in order to spread awareness amongst the people, particularly men, about the importance of regular checking, and encourages them to get themselves checked up regularly, rather than delaying it.
Through this particular event, many health providers and other departments were able to encourage men and boys to stay up-to-date about their health and conditions. Most men hide behind the mask of being muscular and strong and forget that they need to take care of their health. As compared to females, they are more likely to:
- Drink alcohol
- Smoke
- Make unhealthy choices
- Postpone regular checkups and medical care
The good news is that it's never too late. June has been declared by the United Nations a month to focus on men's health, which obviously means that there has been a rise in the health issues faced by men.
You can take care of yourself by:
-
Regular check-ups - Even if you feel that there is nothing wrong with you, go for regular check-up to your doctor.
Check your Blood pressure once in 2 years.
Get your cholesterol and blood pressure checked once in two years, more frequently if your family members have diabetes.
-
Screening test - If there is any disease that runs in your family, it is advisable to take a screening test to facilitate early diagnosis and hence planned treatment modalities.
-
Vaccines - Ensure that you take all your shots on time.
-
Do not ignore symptoms - Sometimes a not very significant symptom may be the warning to major illness. Keep track and report all symptoms to your doctor however insignificant it may seem like.
Healthy habits-
Having in a healthy diet and engaging in regular physical exercise can help in maintaining your
- Blood pressure
- Blood sugar
- Cholesterol
- Weight
Thereby, reducing chances of serious illness like heart diseases or diabetes.
Here below are some small changes which can bring a drastic change in your life.
- Indulging in only moderate amounts of alcohol.
- Quitting smoking.
- Go for a Walk instead of a cigarette.
- Try salad instead of fries.
- Reduce salt intake.
- Drink water in place of soda or juice.
As age advances, risks of developing benign prostate enlargement, prostate cancer, colorectal cancer, hypertension, heart disease and diabetes increases. Intervention at an early stage can prevent these diseases, hence it is important to take care if your health.
Also, make sure to have a good medical insurance plan, so you don't have to worry about finances.