ចងចាំការប្រកួតអាយស៍បាកខិតឆេលេនជ៍ដែរឬទេ? (Ice Bucket Challenge) - Still Remember the Ice Bucket Challenge?
ការប្រកួតអាយស៍បាកខិតឆេលេនជ៍ (Ice Bucket Challenge) ដ៏ល្បីមួយនេះត្រូវបានគេអោយឈ្មោះមួយទៀតថា ការប្រកួតអេអិលអេស អាយស៍បាកខិតឆេលេនជ៍ (ALS Ice Bucket Challenge)។ វាទទួលបានការពេញនិយមជាខ្លាំងក្នុងអំឡុងខែកក្កដា ដល់ខែសីហាឆ្នាំ២០១៤។ នៅឆ្នាំ២០១៥ វាក៏ត្រូវបានលេចមុខមាត់ជាថ្មីម្តងទៀត។ ចាប់តាំងពីពេលនោះមក គេនាំគ្នាប្រារព្ធលេងវាជារៀងរាល់រដូវក្តៅ។
តើវាគឺជាអ្វី?
ការប្រកួតអាយស៍បាកខិតឆេលេនជ៍ គឺជាល្បែងប្រកួតមួយ ដែលអ្នកលេងត្រូវយកធុងទឹកដែលពេញដោយទឹកត្រជាក់ និងទឺកកកចាក់លើខ្លួន។ អ្នកលេងអាចចាក់ទឹកដ៏ត្រជាក់នោះដោយខ្លួនឯង ឬដោយមានជំនួយពីមនុស្សផ្សេងទៀត។ ការលេងបែបនេះត្រូវបានគេថតជាវីដេអូ រួចចែករំលែកលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន។
អ្នកលេងល្បែងនេះត្រូវរកអ្នកបន្តវេនរបស់ខ្លួនដោយនិយាយឈ្មោះក្នុងវីដេអូនោះ។ អ្នកដែលមានឈ្មោះទាំងនោះ មានពេលតែ២៤ម៉ោងប៉ុណ្ណោះដើម្បីលេង រួចរកអ្នកបន្តវេនបន្ទាប់។ ការលេងនេះត្រូវបានគេ បង្ហោះចូលក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗដោយសរសេរថា #ALSIceBucketChallenge។
ការប្រកួតនេះបង្កើតឡើងដើម្បីអ្វី?
មានអ្នកលេងមួយចំនួនធំដែលបង្ហោះវីដេអូរបស់ខ្លួនក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដោយមិនបានដឹងពីហេតុពិតប្រាកដនៅពីក្រោយការប្រកួតនេះទេ។ តាមពិត ការប្រកួតអាយស៍បាកខិតឆេលេនជ៍នេះត្រូវបានបង្កើកឡើងក្នុងគោលបំណង នាំយកមកនូវការយល់ដឹងអំពីជំងឺប្រព័ន្ធប្រសាទALS ឬ ជំងឺម៉ូតូណឺរ៉ូន។
ជំងឺនេះជាជំងឺដែលបំផ្លាញប្រព័ន្ធម៉ូតូណឺរ៉ូនដែលធ្វើអោយមនុស្សម្នាក់មិនអាចគ្រប់គ្រងស្មាតីរបស់ខ្លួន។ បន្តិចម្ដងៗ អ្នកជំងឺនឹងមិនអាចធ្វើសកម្មភាពណាមួយបានឡើយ។ ជាធម្មតាអត្រាសង្ឃឹមរស់នៃជំងឺនេះគឺមានភាគរយទាប។ ការប្រកួតអាយស៍បាកខិតឆេលេនជ៍នេះត្រូវបានណែនាំឡើងក្នុងគោលបំណងដាស់តឿនស្មារតី និងដើម្បីប្រមូលមូលនិធិសម្រាប់ការព្យាបាលមនុស្សដែលរងគ្រោះដោយជំងឺនេះ។
ការប្រជែងនេះត្រូវបានបង្កើតឡើងដោយ វិទ្យាស្ថាន ALS Therapy Development Institute។ មានមនុស្សល្បីល្បាញមួយចំនួនបាន ចូលរូមការប្រកួតនេះផងដែរដើម្បីលើកំពស់ស្មារតី និងលើកទឹកចិត្តដល់មនុស្សដទៃទៀតអោយចូលរូមបរិច្ចាគដល់អ្នកដែលមានជំងឺ ALS។