តើអ្នកស្គាល់ពីលាមករបស់អ្នកដល់កំរិតណា? - How well do you know your shit?
នរណាក៏ដឹងថាមនុស្សរាល់គ្នាសុទ្ធតែបញ្ចេញចោលដែរ។ ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលយកចិត្តទុកដាក់លើលាមកក្នុងចានបង្គន់របស់ពួកគេ។ ពួកគេគិតថាលាមកគ្រាន់តែជាកាកសំណល់ដែលពួកគេត្រូវ សម្អាតចោលប៉ុណ្ណោះ។ តើលាមកមានសារៈសំខាន់បានយ៉ាងដូចម្ដេច?
មនុស្សភាគច្រើនមិនដឹងពីសារៈសំខាន់របស់លាមកនោះឡើយ ហើយថែមទាំងគិតខុសទៀតផង។
លាមកគឺជាកាកសំណល់ដែលសល់ពីអាហារក្រោយពេលដែលអ្នកបរិភោគរួច។ កាកសំណល់ទាំងនោះត្រូវបានបញ្ចេញចោល បន្ទាប់ពីសារពាង្គកាយរបស់អ្នក ស្រូបយកសារធាតុចិញ្ចឹមរួចរាល់។ ដូច្នេះក្លិនពណ៍ និងរូបរាងលាមករបស់អ្នក អាចផ្តល់ជាតម្រុយលើស្ថានភាពសុខភាពរបស់អ្នក។ សូមសង្កេតមើលរូបរាង និងពណ៍របស់លាមកដែលប្រាប់ពីអាការៈសុខភាពខុសៗគ្នា :
រូបរាងរបស់លាមក
- ប្រសិនបើលាមករបស់អ្នក ទន់ រលោងដែលមានរាងទ្រវែងដូចសាច់ក្រក វាគឺជាសញ្ញាបញ្ជាក់ថាអ្នកមានសុខភាពល្អធម្មតា។
- ប្រសិនបើលាមករបស់អ្នកមានរាងមូលដូចសាច់ក្រគោ និងមានស្នាមអុចៗនៅពីលើផ្ទៃ។ អ្នកមានបញ្ហាសុខភាពធម្មតាទេ ប៉ុន្តែស្នាមអុចនោះមានន័យថាអ្នកគួរតែទទួលទានទឹកបន្ថែមក្នុងកំរិតមធ្យម។ ប្រសិនបើអ្នកខ្វះជាតិទឹកធ្ងន់ធ្ងរ នោះលាមករបស់អ្នក នឹងមានសភាពរឹងជាដុំៗ។ លាមកកាន់តែរឹង អ្នកកាន់តែខ្វះជាតិទឹក។
- ប្រសិនបើលាមករបស់អ្នកមានសភាពស្អិត វាបណ្ដាលមកពីវត្តមាននៃខ្លាញ់ចេញពីអាហារ។ វាផ្ដល់សញ្ញាដល់អ្នកថាប្រព័ន្ធរំលាយអាហាររបស់អ្នកចុះខ្សោយ ឬបាត់បង់សម្ថភាពស្រូបជាតិខ្លាញ់ពីអាហារ។
- ប្រសិនបើលាមករបស់អ្នកមានរាងជាវត្ថុរាវ និងគ្មានកាក។ វាស្ដែងបញ្ជាក់ថាអ្នកកំពុងមានជំងឺរាករូស។
ពណ៌របស់លាមក
ពណ៌ត្នោត : អ្នកមានសុខភាពល្អធម្មតា។
ពណ៌បៃតង: អាហារឆ្លងកាត់ពោះវៀនធំលឿនពេក។ មួយវិញទៀត អ្នកប្រហែលបរិភោគបន្លែបៃតងច្រើន ឬសារធាតុល័ក្តពណ៌បៃតង។
ពណ៌លឿង: លាមកដែលមានពណ៌លឿងគឺជាប្រភេទលាមកដែលសំបូរទៅដោយជាតិខ្លាញ់ និងមានក្លិនស្អុយឈួល។ វាបង្ហាញថាប្រព័ន្ធរំលាយអាហាររបស់អ្នកចុះខ្សោយ ឬបាត់បង់សម្ថភាពរំលាយជាតិខ្លាញ់ពីអាហារ។
ពណ៌ខ្មៅ: ឈាមត្រូវបានហូរពីដំបៅ ដែលស្ថិតនៅផ្នែកខាងក្នុងនៃសារពាង្គកាយ។ សូមទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជាបន្ទាន់។
ពណ៌ក្រហម ឬពណ៌ឈាម : លាមកមានឈាម អាចជារោគសញ្ញានៃជំងឺមហារីក។ សូមអញ្ជើញទៅមន្ទីពេទ្យជាបន្ទាន់ប្រសិនបើអ្នករកឃើញថាលាមករបស់អ្នកមានឈាម។