ក្នុងចំណោមជំងឺទឹកនោមផ្អែមទាំង២ប្រភេទ ជំងឺទឹកនោមផ្អែមប្រភេទទី១ គឺមិនអាច់គ្រប់គ្រងបានទេ។ ក្នុងកម្រិតមួយចំនួន អ្នកជំងឺអាចរស់នៅដោយរីករាយ និងមានសុខភាពធម្មតា បើសិនជាគេអនុវត្តតាមការនែនាំ។ ទោះជាយ៉ាងណា ប្រភេទទី១នេះ គឺមិនអាចព្យាបាលបាននោះឡើយ។
យ៉ាងណាមិញ ចំពោះជំងឺទឹកនោមផែ្អមប្រភេទទី២ គឺអាចគ្រប់គ្រង និងការពារបានយ៉ាងជោកជ័យតាមវិធីសាស្ត្រមួយចំនួន។ ជំងឺប្រភេទនេះ គឺអាចព្យាបាលបានយ៉ាងស្រួល និងជាសះស្បើយទៀតផង។
ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួនដែល អ្នកអាចធ្វើបានដើម្បីការពារខ្លួន។
• របបអាហារ គឺជាមធ្យោបាយសំខាន់មួយអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺទឹកនោមផ្អែម។ សូមកុំទទួលទានជាតិកាបូអ៊ីដ្រាត(បាយ ឬអាហារសំបូរជាតិស្ករ)ក្នុងបរិមាណច្រើនពេក។ បរិភោគជាតិស្ករអោយមានតុល្យភាព ដើម្បីសុខភាពរបស់អ្នក។
• លំហាត់ប្រាណ ទៀងទាត់អាចគ្រប់គ្រងរក្សាបរិមាណជាតិស្ករ(កាបូអ៊ីដ្រាត)អោយស្ថិតនៅក្នុង កំរិតធម្មតាជានិច្ច ព្រោះរាងកាយប្រើប្រាស់កាបូអ៊ីដ្រាតដើម្បីបង្កើតថាមពលធ្វើលំហាត់ប្រាណ។ ដូច្នេះការធ្វើសកម្មភាព អាចជួយការពារភាពលើសនៃជាតិជាតិកាបូអ៊ីដ្រាត។ សូមរកការងារបន្តិចបន្តួចមួយ ឬជិះកង់ ឬការងារផ្សេងៗមកធ្វើ។
• ទប់ស្កាត់ និងគ្រប់គ្រង់ទម្ងន់ - ភាពធាត់គឺជាមូលហេតុចម្បងនៃជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលអាចបង្ករអោយមានបញ្ហាមិនល្អនៅក្នុងរាងកាយ។ ប្តេជ្ញាកម្ចាត់ជាតិខ្លាញ់លើស (ធាត់)ចេញពីក្នុងខ្លួន ដែលវាធ្វើអោយអ្នកមានជំងឺទឹកនោមផ្អែម។
• វីតាមីន ដេ ជាដៃគួរល្អបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម។ សូមប្រើប្រាស់វាក្នុងកម្រិតបរិមាណធម្មតា។ សូមចងចាំថា បរិមាណវីតាមីន ដេ ខ្ពស់ក៏អាចមានគ្រោះថ្នាក់ផងដែរ។
ការអង្គុយស្ងៀម ដោយមិនធ្វើអ្វីសោះ មិនអាចជួយអ្វីដល់អ្នកបានទេ។ អ្នកក៏មិនត្រូវបាត់បង់ក្តីសង្ឃឹមនោះដែរ។ សូមចែករំលែកចំនេះដឹងទាំងនេះដល់មិត្តភក្តិ ឬមនុស្សជុំវិញអ្នក ដើម្បីជៀសផុតពីជំងឺទឹកនោមផ្អែម។
Amongst the two types of Diabetes, Type 1 mostly happens out of nowhere. The causes for this type are the ones we cannot control, no matter what. To some extent, we can help it, but not really. This is why type 1 cannot be cured in any way.
However, we can all try and succeed in preventing type 2 diabetes from getting near us, as this is basically caused by outer factors. This is also because type 2 can be easily treated, and sometimes, cured as well. So we must do everything we can to protect ourselves from it. Following are some of the ways how we can do that.
- Diet – Of course, this is one of the major factors we can change to actually decrease the risks of diabetes. Don’t take in too many carbohydrates, and cut out the sugary food. Moderate amounts of sugar in your body will keep you healthy and happy!
- Exercise – What it will do is burn off all the excess carbohydrates which might be there in your body. This is because your body uses the carbohydrates to produce the energy to exercise, and when you use it up; your body automatically gets rid of the excess carbohydrates. Thus staying active is the least you can do to prevent carbohydrates. Go out for a job, or go cycling, anything to keep you active and working.
- Fight obesity off – Obesity is a leading cause for type 2 diabetes, which can cause malfunction in the human body. Fighting it off can help you get rid of excess fats in the body, which can also lead to diabetes.
- Vitamin D – This is going to be your friend in the fight against diabetes. Increase your intake of Vitamin D, but still keep it at a normal dosage. Higher amounts of vitamin D can also prove to be dangerous.
Sitting down, doing nothing will not help us get rid of this. We are never to lose hope, and spread awareness about this, so that as many people can fight against diabetes as possible.