តើធ្វើដូចម្តេចដើម្បីអោយកំរិតកូឡេស្តេរ៉ុលមានតុល្យភាព? | How to balance your diet to prevent high cholesterol?
ការកែប្រែរបបអាហារ និងបរិភោគអាហារដែលមានកំរិតកូឡេស្តេរ៉ុលទាប មិនត្រឹមតែជួយអ្នកអោយជៀសផុតពីជំងឺកូឡេស្តេរ៉ុលនោះទេ ប៉ុន្តែវាជួយដោះស្រាយបញ្ហាសុខភាពមួយចំនួនទៀតផង។ មុនពេលអនុវត្តលើរបបអាហាររបស់អ្នក អ្នកគួរតែដឹងពីប្រភពបញ្ហានៃអាហារទាំងនោះ។ សំរាប់ប្រជាជនខ្មែរ សាច់ និងទឹកដោះគោគឺជាផលិតផលដ៏ពេញនិយមចូលចិត្តយ៉ាងខ្លាំង។
ជាអកុសល ប្រភេទខ្លាញ់ដែលគ្រោះថ្នាក់បំផុតគឺចេញពីសាច់សត្វ ហើយនេះជាអ្វីដែលអ្នកគួរជៀសវាសទទួលទានប្រសិនបើអ្នកចង់ទប់ស្កាត់ជំងឺកូឡេស្តេរ៉ុល។ ដូច្នេះ ជំហានដំបូងក្នុងការផ្លាស់ប្តូររបបអាហាររបស់អ្នកគឺរុករកឬសនៃបញ្ហា និងដកវាចេញ។ ចាប់ផ្ដើមកំហិតការទទួលទានសាច់ក្រហម និងផលិតផលទឹកដោះគោ។ មានន័យថា អ្នកអាចបរិភោគផលិតផលទាំងនោះ ប៉ុន្តែក្នុងបរិមាណមួយមានកំរិត។
ជំហានទី២ អ្នកគួរតែស្កាល់ និងញែកជាតិខ្លាញ់ដែលល្អ និងជាតិខ្លាញ់មិនល្អ។ ជៀសវាងជាតិខ្លាញ់មិនល្អដែលភាគច្រើនត្រូវបានរកឃើញក្នុងសាច់សត្វ(saturated fats) ឬអាហារចៀនដូចជាប្រភេទអាហារហ្វាសត៍ហ្វូត(Trans fats) ឬអាហារដែលមានផ្ទុកសារជាតិ រក្សាទុកបានយូ។ ប្រភេទខ្លាញ់ទាំងពីរនេះជាប្រភេទខ្លាញ់ដែលមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងគួរតែកាត់បន្ថយ។
មួយវិញទៀត អ្នកមិនគួរកាត់បន្ថយជាតិខ្លាញ់ដែលល្អនោះទេ ព្រោះសារពាង្គកាយរបស់អ្នកត្រូវការជាតិខ្លាញ់ទាំងនោះក្នុងបរិមាណ ២៥% ទៅ ៣០%ជាប្រចាំ។ ប្រភេទខ្លាញ់ល្អគឺជាប្រភេទខ្លាញ់ដែលត្រូវបានរកឃើញក្នុងប្រេងរុក្ខជាតិ។ ទោះបីជាយ៉ាងណា ក៏អ្នកមិនគួរ បរិភោគលើសបរិមាណកំណត់នោះដែរ។
ជំហានបន្ទាប់ អ្នកគួរបង្កើនបរិមាណ បន្លែនិងផ្លែឈើក្នុងរបបអាហាររបស់អ្នក ព្រោះ វាដើរតួសំខាន់ដែលធ្វើអោយមានកូលេស្តេរ៉ុលក្នុងកម្រិតទាប។
មិនថាសំរាប់ប្រជាជនខ្មែរទេ ការបោះបង់ចោលរបស់ជាទីស្រឡាញគឺជារឿងដ៏ពិបាក។ ប៉ុន្តែអ្នកមិនគួរប្រថុយសុខភាព និងអាយុជិវិតរបស់អ្នកលើរបបអាហារទាំងនោះទេ។ អ្នកគួរតែតស៊ូកែប្រែរបបអាហាររបស់អ្នក ដើម្បីសុខភាពរបស់អ្នក។