តើជំងឺមហារីកពោះវៀនធំត្រូវបានគេធ្វើរោគវិនិច្ឆ័យយ៉ាងដូចម្តេច? | How is Colorectal Cancer Diagnosed?
មហារីកពោះវៀនធំ គឺជាជំងឺដ៏គ្រោះថ្នាក់ បំផុតប្រសិន បើវាមិនត្រូវបានធ្វើរោគវិនិច្ឆ័យទាន់ពេល។ ដោយមូលហេតុនេះ ការធ្វើរោគវិនិច្ឆ័យគឺជាការសំខាន់ បំផុត ដើម្បីធ្វើការព្យាបាលអោយ ទាន់ ធ្វើទាន់ពេល។ ព្រោះវា នឹងជួយទប់ស្កាត់ការខូចខាត ហួសប្រមាណពីកោសិកាមហារីក និងទប់ស្កាត់ការរីករាលដាល ដល់កន្លែងដរទៃទៀត។
អ្នកវិទ្យាសាស្ត្រ ជឿជាក់ថា ភាគច្រើន នៃ ជំងឺមហារីក ពោះវៀនធំ កើតចេញ ពី ដុំ សាច់ ប្រភេទប៉ូលិប ក្នុង ពោះវៀនធំ ( ការលូតលាស់ ដុំ សាច់ ដែល ត្រៀម នឹង មហារីក លើ ផ្ទៃ ខាងក្នុង របស់ ពោះវៀន ធំ ) ។ ក្រោយ ពី វា ក្លាយទៅជា មហារីក ហើយ កោសិកា ជាច្រើន អាច នឹង ជ្រៀតចូល ឬ សាយភាយ ទៅ ផ្នែក ផ្សេងៗ នៃ រាងកាយ ទៀត ។ បើសិន ជា ដុំ សាច់ប៉ូលិប ទាំងនេះ រកឃើញ ហើយ កាត់ចោល មុន ក្លាយទៅជា មហារីក នោះ ជំងឺមហារីក ពោះវៀន ធំ នឹង អាច ការពារ បាន ។ ជំងឺមហារីក ពោះវៀនធំ អាច ព្យាបាល បាន បើសិនជា វា ត្រូវ បាន កាត់ចោល មុន ពេល សាយ ភាព ទៅ កន្លែង ផ្សេងទៀត ។ តេស្ត ដែល គួរ ធ្វើ មានដូចជា ៖
- ការធ្វើតេស្ស ដោយការ ថតពិនិត្យមើល ក្នុងពោះវៀនធំ ដោយប្រើColonoscopy។ តេស្ត មួយ នេះ មិន បង្ក ឲ្យមាន ការប៉ះពាល់ អ្វី ច្រើនទេ គឺ គេ ប្រើ វិធី ស្គេ ន ដើម្បី ផ្តិត មើល រូបភាព របស់ ពោះវៀន ផ្ទាល់ តែម្តង ហើយ វា ក៏ អាច ឲ្យ យើង មើលឃើញ ដូច ការឆ្លុះ Colonoscopy ដែរ ។ ប៉ុន្តែ នៅពេល មើលឃើញ ថា មាន ដុំប៉ូលិបហើយ គឺ យើង មិន អាច ដក ឬ កាត់ វា ចេញ ភ្លាម បានទេ ហើយ យើង ក៏ មិន អាច ពឹងផ្អែក លើ ការថត Colonoscopy អុបតិចដើម្បី រក មើល ដុំដែល តូចៗ ដុំ មហារីក ដែល សំប៉ែត ផ្សេងៗ៕
- តេស្ត នេះ គឺជា ការ រក មើល វត្ត មាន ឈាម ដែល មាន ក្នុង លា កមក ។ តេស្ត នេះ ស្រួល ធ្វើ និង មិន ចំណាយ ច្រើន ប៉ុន្តែ មិន ប្រាកដ ថា សុ ក្រិត រហូត នោះទេ ។ ជំងឺមហារីក ខ្លះ មិន អាច រកឃើញ តាម វិធី នេះ ទេ ហើយ លទ្ធផល វិជ្ជមាន ជាច្រើន អាច ជា បញ្ហា អ្វី ផ្សេង ច្រើន ជាង មហារីក ទៅទៀត ។
ការធ្វើតេស្តរកជំងឺមហារីកពោះវៀនធំមានច្រើនវិធី ប៉ុន្ដែការឆ្លុះមើលពោះវៀនធំ នៅតែជាតេស្តល្អបំផុតដែលវេជ្ជបណ្ឌិតបានជ្រើសរើសយកមកប្រើប្រាស់។ សូមពិនិត្យ និង តាមដានឲ្យទៀងទាត់ ពីបញ្ហាមហារីកពោះវៀនធំនេះ ព្រោះវាអាចធ្វើឲ្យ រីករាលដាលបានឆាប់បំផុត និង បណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ។ ដូច្នេះ ប្រសិនបើអ្នក ឆាប់ធ្វើតេស្តរកមើលមហារីក ឆាប់បានទួលការព្យាបាល ការព្យាបាលក៏មានសង្ឈឹមច្រើន។