តើការពិនិត្យសុដន់ដោយខ្លួនឯង និងការពិនិត្យដោយដៃគូររបស់អ្នកមានប្រសិទ្ធិភាពយ៉ាងដូចម្តេច| How effective is a self-check and partner check?
ការពិនិត្យសុដន់ដោយខ្លួនឯង គឺជាការស្វែងរកជំងឺមហារីកសុដន់ដោយខ្លួនឯង។ វាជាការ
ត្រួតពិនិត្យមើលរោគសញ្ញាដែលកើតមានក្នុងសុដន់ដោយតាមដាន រូបរាងនិងស្ថានភាពសុដន់។ ប្រសិនបើសុដន់មានលក្ខណៈខុសប្លែកពីធម្មតា នោះអ្នកអាចសន្និដ្ឋានបានថាមានអ្វីមួយស្ថិតនៅក្នុងសុដន់របស់អ្នកហើយ។ ការពិនិត្យដោយដៃគូរគឺជាការត្រួតពិត្យបំរែបំរួលសុដន់របស់អ្នកពីជនដទៃ អាចជាបងប្អួន មិត្តភក្ត័ ឬ អាចដៃគូររបស់យើង។
វិធីសាស្រ្តទាំងពីរនេះ គឺជាវិធីស្ត្រដ៏សាមញ្ញ ដោយគ្រាន់តែយកម្រាមដៃធ្វើចលនាស្ទាប និងសង្កត់ជុំវិញសុដន់ទាំងសងខាងថ្នមៗ ដើម្បីស្វែងរកមើលដុំសាច ឬអ្វីដែលខុសពីធម្មតា និងដើម្បីធានាថាគ្មានជាលិការមហារីកណាមួយកំពុងរីករាលដាលក្នុងសុដន់របស់អ្នក។ វិធីសាស្ត្រពិនិត្យដោយដៃគូរក៏ត្រូវបានប្រព្រឹត្តដូចគ្នាដែរ គឺយកម្រាមដៃរបស់ដៃគូរអ្នកធ្វើចលនាស្ទាប និងសង្កត់ជុំវិញសុដន់ទាំងសងខាងថ្នមៗ។
ទោះជាយ៉ាងណា វិធីសាស្រ្តទាំងនេះមិនមានភាពជាក់លាក់១០០%នោះទេ។ ស្រ្តីភាគច្រើនយល់ច្រឡំការប្រែប្រួលរូបរាង និងទំហំសុដន់របស់ពួកគេជាកោសិកាមហារីក។ សុដន់របស់ស្ត្រីរីកធំ ឬមានភាពផ្លាស់ប្តូររូបរាងគឺជារឿងធម្មតា។ មួយវិញទៀត ផ្នែកខាងក្នុងសុដន់ស្ត្រីជាដុំខ្លាញ់ ដែលធ្វើអោយស្រ្តីគិតថាជាដុំសាច់មហារីក។ បាតុភូតផ្លាស់ប្តូរទាំងនេះ ជាហេតុដែលកើតមានឡើងឯងៗដោយធម្មជាតិ ប៉ុន្តែមានមនុស្សមួយចំនួន មានការភ័យស្លន់ស្លោ និងប្រញាប់ទៅវេជ្ជបណ្ឌិតដោយពួកគេឃើញមានការផ្លាស់ប្តូរធម្មតាបន្តិចបន្តួចនេះ។
យ៉ាងណាមិញ វិធីសាស្ត្រនេះមានប្រសិទ្ធភាពនៅពេលដែលកោសិកាមហារីកលូតលាស់។ នៅពេលដែលអ្នកពិនិត្យសុដន់របស់អ្នក អ្នកនឹងអាចរកឃើញដុំជាលិកាមហារីកនោះប្រើសិនបើកោសិកាមហារីកនោះលូតលាស់ហើយនោះ។ ដូច្នេះ ការពិនិត្យតាមដានដោយខ្លួនឯងអនុញ្ញាចអោយអ្នករកឃើញ និងរកដំណោះស្រាយព្យាបាលទាន់ពេលវេលា។ ប៉ុន្ដែ អ្នកមិនគួរពឹងផ្អែកទាំងស្រុងលើវីធីសាស្ត្រនេះទេ ព្រោះលទ្ធផលគឺមិនជាក់លាក់។