បច្ចេកវិទ្យាត្រូវបានលូតលាស់យ៉ាងឆាប់រហ័ស។ ក្នុងមួយនាទី ឧបករណ៍មួយប្រភេទត្រូវបានបង្កើតឡើង។ មួយនាទីក្រោយមក វាក៏ត្រូវបានគេឈប់ប្រើ។ ភាពជឿនលឿនខាងបច្ចេកវិទ្យាគឺអស្ចារ្យខ្លាំងណាស់។ ក្នុងនោះក៏មានបច្ចេកវិទ្យាដែលជួយអ្នកជំងឺរងគ្រោះដោយសារបញ្ហាផ្លូវចិត្តផងដែរ។
ខាងក្រោមនេះជាឧទាហរណ៍ខ្លះៗអំពីបច្ចេកវិទ្យាកំពុងផ្លាស់ប្តូររបៀបព្យាបាលអ្នកជំងឺផ្លូវចិត្ត :
- កម្មវិធីត្រួតពិនិត្យដោយខ្លួនឯង : ទោះបីជាមិនមានកម្មវិធីណាមួយសំរាប់វិនិច្ឆ័យថាតើមនុស្សម្នាក់មានវិបត្តិផ្លូវចិត្តយ៉ាណាក៏ដោយ ក៏មានកម្មវិធីជាច្រើនត្រូវបានអភិវឌ្ឍឡើងដើម្បីគ្រប់គ្រងស្ថានភាពសុខភាពផ្លូវចិត្តដែរ។ កម្មវិធីនេះមានឈ្មោះថា self-management apps។ កម្មវិធីនេះមានសមត្ថភាពរំលឹកអ្នកជំងឺអោយលេបថ្នាំ និងក្នុងកំរិតដែលត្រឹមត្រូវ។
- កម្មវិធីបណ្តុះបណ្តាលជំនាញ : អ្នកជំងឺដែលទទួលរងគ្រោះពីជំងឺផ្លូវចិត្តដែលធ្វើអោយពួកគេអសមត្ថភាពរាងកាយ នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីទូរស័ព្ទនេះដូចជា ការបណ្តុះបណ្តាលជំនាញ។ កម្មវិធីបណ្តុះបណ្តាលជំនាញបូករួមបញ្ចូលទាំងវីដេអូសុខភាពល្អៗ ដែលណែនាំពីវិធីព្យាបាល ក៏ដូចជាការហ្វឹកហាត់ផ្សេងៗ។
- ការថែទាំសុខភាពផ្លូវចិត្តតាមអ៊ីនធឺណិត : គេហទំព័រដើម្បីថែទាំសុខភាពផ្លូវចិត្តជាច្រើនត្រូវបានបង្កើតឡើងសម្រាប់មនុស្សដែលរស់នៅក្នុងតំបន់ដាច់ស្រយាល ឬសម្រាប់អ្នកដែលមានភាពអៀនខ្មាស់ក្នុងការនិយាយពិគ្រោះយោបល់ជាមួយអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តដោយផ្ទាល់។ គុណវិបត្តិនៃកម្មវិធីនេះគឺវេជ្ជបណ្ឌិតមិនអាចវាយតម្លៃ និងស្គាល់ពីកំរិតនៃស្ថានភាពជំងឺបានពេញលេញឡើយព្រោះអ្នកជំងឺ និងអ្នកជំនាញមិនជួបគ្នានិយាយាផ្ទាល់មាត់។ មានអការ:ជាច្រើនដែលមិនអាចបកស្រាយតាមការសរសេរ។
- ការប្រមូលទិន្នន័យក្រោយពីការស្រាវជ្រាវដោយប្រើទូរស័ព្ទនិងកម្មវិធី : មានការស្រាវជ្រាវទៅលើជំងឺផ្លូវចិត្តជាច្រើនដែលត្រូវបានធ្វើឡើងដោយការធ្វើតេស្តព្យាបាល និងកំណត់ត្រានៃអ្នកជំងឺដោយផ្ទាល់មាត់។ ប៉ុន្តែមានអ្នកជំងឺមួយចំនួនមិនពេញចិត្តក្នុងការធ្វើតេស្តបែបនេះនោះឡើយ។ ដូច្នេះ អ្នកស្រាវជ្រាវមួយចំនួនបានបង្កើតកម្មវិធីដែលអាចប្រមូលទិន្នន័យពីអាកប្បកិរិយារបស់មនុស្ស និងកត្តាដទៃទៀតដែលប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់ពួកគេ។ ធ្វើដូច្នេះ អ្នកជំងឺមិនមានភាពអៀនខ្មាសក្នុងការចែករំលែកអំពីរោគសញ្ញា និងបទពិសោធន៍ផ្សេងៗរបស់ពួកគេនោះទេ។
- ការជួយគាំពារពីចម្ងាយ : អ្វីដែលល្អបំផុតដែលអ្នកអាចធ្វើបានដើម្បីជួយអ្នកជំងឺគឺការផ្ដល់សេចក្ដីស្រឡាញ់ ការគាំទ្រ និងការអត់ធ្មត់។ ប៉ុន្តែមានអ្វីកើតឡើងនៅពេលដែលអ្នកនៅឆ្ងាយ? ការរីកចម្រើនផ្នែកបច្ចេកវិទ្យាដូចជាទូរស័ព្ទស្មាតហ្វូន និងប្រព័ន្ធអ៊ីធឺណិតអនុញ្ញាតអោយអ្នកជំងឺទាក់ទងជាមួយមនុស្សជាទីស្រលាញ់របស់ខ្លួន បើទោះបីជាពួកគេនៅឆ្ងាយពីគ្នាក៏ដោយ។
បច្ចេកវិទ្យាអាចជួយអ្នកជំងឺផ្លូវចិត្តបានមួយចំនួន។ មិនថាប្រជាជនខ្មែរ ឬមនុស្សជុំវិញពិភពលោកទេគឺសុទ្ធតែទន្ទឹងរងចាំមើលការវិវឌ្ឈន៍នៃបច្ចេកទេសទាំងនេះ។
Technology is fast changing. One minute, one type of gadget stands out. The next minute, it is obsolete. The advancements in technology are always astounding. This includes the technology that helps people suffering from mental illnesses.
Here are some examples of how technology is changing the way people with mental illnesses are being treated:
- Self- management Phone apps – though there are no apps developed yet to determine if a person is psychotic or not, there are apps that are out there to help people manage their mental health. There are apps called self-management apps that help people manage their illness better. These apps can be programmed to remind a person when to take medication and the right dosage.
- Skills training apps – people suffering from mental illnesses that hamper their physical abilities will benefit from phone applications that present skills training. These skills training apps may include inspirational videos and other wellness and mental health guides to change the way a person perceives things.
- Online mental health care – for people who live in remote places or are simply too embarrassed to talk to a mental health professional in person, they can use online mental health care sites and ‘chat’ with a doctor to receive treatment. The downside to this kind of technology is that the doctor may be unable to fully assess the person’s state in relation to his mental illness since they are not talking face to face. Non-verbal cues could easily be missed.
- Research gathering using phones and applications – research on several mental illnesses is often done in clinical trials and actual patient records. But sometimes not many people want to subject themselves to this kind of scrutiny. Some researchers have developed applications that gather data from a person’s behaviors and other factors that affect their mental health. The anonymity makes it easier for patients to share their symptoms and experiences in detail.
- Remote support – one of the best things that you can do to help patients with mental illness is to provide them with support, love, and patience. But what happens when you are miles away. Technological advancements such as smart phones and internet video calls are some ways that people with mental illness are able to reach out to their loved ones for support even if they are far away from each other.
Mental illnesses are manageable with a little help from technology. People of Cambodia and other parts of the world can expect to see more advancements as more types of similar technologies are being developed.