គ្រប់ពេលវេលា និងគ្រប់ទីកន្លែង មនុស្សម្នាក់ៗសុទ្ធតែអាចទទួលរងវិបត្ដិផ្លូវចិត្ដ។ នៅពេលដែលផ្លូវចិត្តរបស់មនុស្សម្នាក់មានវិបត្តិ ទាំងសុខភាព ទាំងរូបរាងកាយ ទាំងការរស់នៅ និងទាំងអាកប្បកិរិយាគឺត្រូវបានប៉ះពាល់។
នៅប្រទេសកម្ពុជា ចំនួនអ្នកជំងឺដែលរងផលប៉ះពាល់ដោយជំងឺផ្លូវចិត្តបានកើនឡើងជាលំដាប់។ ចំនួនកើនឡើងដែលឥតឈប់ឈរនេះអាចបណ្ដាលមកពីសម្ពាធនៃការប្រកួតប្រជែងរទីផ្សារវាងកម្ពុជា និងបរទេស(ឈ្មួញ)។ ក្នុងនេះ សង្គ្រាម និងជំងឺរាំរៃក៏ជាកត្តាសំខាន់ផងដែរ។ កត្តាទាំងនេះហើយដែលជាមេរោគធ្វើអោយប្រជាជនខ្មែរជាច្រើនរងគ្រោះ។
កត្តាចិត្តសាស្ត្រមិនមែនជាកត្តាតែមួយនោះទេដែលបណ្តាលអោយសុខភាពផ្លូវចិត្តមានវិបត្តិ តែមានកត្តាជាច្រើនដូចជា កត្តាសង្គម និងកត្តាជីវសាស្ត្រ។ នៅពេលដែលអ្នកមិនអាចដោះស្រាយភាពតានតឹង ឬទប់ទល់នឹងតម្រូវការជីវិតប្រចាំថ្ងៃ ការគ្រប់គ្រងអារម្មណ៍ និងការធ្វើសេចក្តីសម្រេចចិត្តមានភាពលំបាក។ ដូច្នេះជាបន្តបន្ទាប់ សុខុមាលភាពរបស់អ្នកនឹងមានផលប៉ះពាល់អវិជ្ជមាន។
សុខភាពផ្លូវចិត្តមានតួនាទីយ៉ាងសំខាន់ចំពោះសុខុមាលភាពផ្លូវកាយ និងអារម្មណ៍របស់មនុស្ស។ អ្នកដែលទទួលរងពីបញ្ហាផ្លូវចិត្ត ដូចជា ការបាក់ទឹកចិត្ត ថប់អារម្មណ៍ ភាពតានតឹង ស្តេស និងភាពសោកសៅ អាចធ្លាក់ខ្លួនឈឺរហូតមានជំងឺផ្សេងៗទៀតផង។ មនុស្សមួយចំនួនឈប់ទទួលទានអាហារ ឈប់ទំនាក់ទំនងជាមួយអ្នកដទៃ ឬព្យាយាមគេចពីការធ្វើអ្វីៗសំរាប់ជីវិតរបស់ពួកគេ។ ចំនែកមនុស្សខ្លះវិញទៀតស្រាប់តែកើតមានអាឡែរហ្សី ឈឺចុកចាប់រាងកាយ ឬមានជំងឺដោយមិនដឹងពីមូលហេតុ។
មនុស្សម្នាក់ដែលមិនមានសុខភាពផ្លូវចិត្តល្អ អាចងាកទៅរកសកម្មភាពអវិជ្ជមានដើម្បីដោះស្រាយបញ្ហា។ ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចបំផ្លាញជីវិតខ្លួនឯងទៀតផង។ នោះជាមូលហេតុចាំបាច់ ក្នុងការពិគ្រោះព្យាបាលជាមួយ អ្នកជំនាញខាងសុខភាពផ្លូវចិត្ត និងអនុវត្តតាមវេជ្ជបញ្ជាអោយបានត្រឹមត្រូវ។ ការអនុវត្តតាមវេជ្ជបញ្ជាមិនមានភាពងាយស្រួលដូចពេលអ្នកផឹងថ្នាំព្យបាលជំងឺទូទៅនោះទេ។ អ្នកជំងឺផ្លូវចិត្តគួរតែតាមដានពីស្ថានភាពជំងឺរបស់ខ្លួន និងគួរតែមានឆន្ទៈក្នុងការធ្វើការជាមួយវេជ្ជបណ្ឌិតដើម្បីរកដំណោះស្រាយព្យាបាល។
Mental health affects every aspect of a person’s life. This includes his well-being. When a person’s mental health is somehow compromised, his entire being, including his health, physical appearance, disposition in life and attitude towards his body is affected.
In Cambodia, the number of people affected by mental health diseases has increased over the years. This can be attributed to a number of factors including peer pressure resulting from the influx of competition from abroad. There are also those that suffer from post-war syndrome and post traumatic diseases. Needless to say, these mental health diseases are taking a toll on the quality of life of Cambodians.
It is important to understand that mental health is not only about a person’s mental faculties. It is likewise influenced by biological factors as well as psychosocial factors. When the mind is unable to deal with the stress of coping with the demands of everyday life and to manage how emotions come to play in decision-making, a person’s thoughts and feelings are bound to go haywire. This results in a snowball of negative effects on his well-being.
Mental health is directly responsible for the physical and emotional well-being of a person. People who suffer from different mental problems such as depression, anxiety, too much stress, and seasonal sadness could end up physically sick. Some people stop eating, quit socializing with other people, or try to avoid doing anything to make their life better. Some people suddenly develop allergies, feel physical pain, or have sudden illness from unexplainable causes.
A person who is not of sound mental health can resort to negative actions in order to deal with what his mind is unable to come to terms with. In extreme cases, these negative actions could be self-destructive. That is why it is essential to see a mental health expert, so the right treatments can be prescribed. It’s not as easy as popping a pill every day though. The person who is mentally ill should recognize his illness and should be willing to work with his doctor closely for solutions.