បរិភោគត្រឹមត្រូវ សុខភាពល្អ! | Eat right, stay healthy boys!
ជូនពរអោយអ្នកមានសុខភាពល្អ និងសង្ឃឺមថាអ្នកនឹងឈប់បរិភោគអាហារដែលប៉ះពាល់ដល់សុខភាព។ លំបាកណាស់មែនទេក្នុងការសម្រេចចិត្តឈប់បរិភោគអាហារដែលប៉ះពាល់ដល់សុខភាព និងងាកមកមើលអាហារដែលសំបូទៅដោយសារធាតុចិញ្ចឹម។ ប៉ុន្តែប្រសិនអ្នកប្តេជ្ញាចិត្តថាត្រូវចាប់ផ្ដើមទទួលទានអាហារដែលជំនួយដល់សុខភាពនោះ អ្នកមកត្រូវកន្លែងហើយ។
អ្នកមិនគួរបរិភោគអាហារដែលសំបូទៅដោយសារធាតុចិញ្ចឹម តែនៅពេលដែលអ្នកចង់សម្រកទម្ងន់នោះទេ។ សូម្បីតែអ្នកដែលមានរូបរាងស្គម ក៏គួរអនុវត្តរបបអាហារដែលសំបូទៅដោយសារធាតុចិញ្ចឹមដែរ។ អាហារទាំងនេះមិនត្រឹមតែបង្កើនកម្លាំងនោះទេ វាថែមទាំងមានមុខងារប្រឆាំងនឹងប្រតិកម្មអុកស៊ីតដែលមានតួនាទីប្រឆាំងនឹងភាពចាស់ទៀតផង។ អ្នកអាចរកអាហារទាំងនេះបាននៅផ្ទះបាយរបស់ម្តាយអ្នក។ អ្វីដែលជាបញ្ហាគឺអ្នកត្រូវតែចំអិនវាជារៀងរាល់ថ្ងៃ។
ខ្ញុំជឿយ៉ាងមុតមាំថាការផឹកទឹកក្នុងបរិមាណច្រើនប្រចាំថ្ងៃគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ទឹកជួយអោយអ្នកស្រស់ថ្លា ផ្តល់សំណើមដល់ស្បែក ឬសំអាត់ជាតិពុលពីរាងកាយរបស់អ្នកជាដើម។
ជំហានបន្ទាប់គឺពិសារទឹកផ្លែឈើមួយកែវជារៀងរាល់ថ្ងៃ ព្រោះទឹកផ្លែឈើសំបូទៅដោយធាតុរ៉ែ និងអាមីដុងដែលធ្វើអោយអ្នកមានថាមពលធ្វើការប្រចាំថ្ងៃ។ កាន់តែល្អជាងនេះទៅទៀតនោះគឺការទទួលទានផ្លែឈើស្រស់តែម្តង។
អាហារពេលព្រឹកជាអាហារដែលល្អបំផុតក្នុងការចាប់ផ្តើម ថ្ងៃថ្មី។ សូមកុំខកខានអាហារពេលព្រឹករបស់អ្នក ព្រោះវាបានផ្តល់ថាមពលដល់រាងកាយដែលត្រូវបាត់បង់ទៅពេញមួយយប់។ អ្នកគួររិភោគនំបុ័ង ផ្លែឈើ និងគ្រាប់ធញ្ញជាតិសំរាប់អាហារពេលព្រឹក។
សូមកុំបណ្ដោយខ្លួនអ្នកអោយឃ្លានខ្លាំងរហូតដល់អាហារថ្ងៃត្រង់។ គួរទទួលទានអាហារបន្តិចបន្តួចរាល់ពីរម៉ោងម្តង ដូចជា ខំឃុកឃី ឬដំឡូងបារាំងផ្សេងៗ។
សូមពិសារអាហារតែ៣/៤ប៉ុណ្ណោះសម្រាប់អាហារថ្ងៃត្រង់។ វិធីនេះជួយអោយអ្នកមិនមានអារម្មណ៍ងងុយគេង ហើយវាថែមទាំងផ្តល់ថាមពលធ្វើការពេញមួយថ្ងៃទៀតផង។
ម៉ោង៤រសៀលសំរាប់ការផឹកតែគឺជាការប្រសើ! ប៉ុន្តែគួរយកតែបៃតងជំនួសវិញ។
សំរាប់អាហារពេលល្ងាច អ្នកគួរបរិភោគអាហារដែលមិនមានជាតិខ្លាញ់ច្រើន និងក្នុងបរិមាណសមរម្យ។
ទាំងនេះគឺជាទម្លាប់ងាយៗ និងសាមញ្ញដែលអ្នកគួរប្រតិបត្តិតាមនិងចងចាំក្នុងចិត្តសំរាប់សុខភាបរបស់អ្នក។
មិនថាអ្នកជាប់រវល់យ៉ាងណា សូមគិតពីសុខភាពរបស់អ្នក!