ផលវិបាកនៃជំងឺភ្នែកខ្សោយ | Complications of macular degeneration
ភ្នែកគឺជាវិញ្ញាណមួយដ៏សំខាន់ក្នុងចំណោមវិញ្ញាណទាំង៥របស់មនុស្ស។ ជំងឺភ្នែកខ្សោយ ជាជំងឺដែលធ្វើអោយចក្ខុ គ្មានសម្ថភាពដំនើរការដោយឯង។ នៅពេលដែល ជំងឺវិវត្តន៍កាន់តែខ្លាំង អ្នកជំងឺនឹងជួបការលំបាកក្នុងការអាន បើកបរ ឬបំពេញសកម្មភាពផ្សេងៗទៀត។ ជាលទ្ធផល ៣០%នៃចក្ខុបាត់បង់គំហើញ ដែលជាមូលហេតុ ដែលអ្នកជំងឺជួបប្រទះនឹងការថប់បារម្ភ ឬការធ្លាក់ទឹកចិត្តផ្សេងៗ។
សូមពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតរបស់អ្នក ប្រសិនបើអ្នកកំពុងមានរោគសញ្ញានៃការថប់បារម្ភ ឬការធ្លាក់ទឹកចិត្តផ្សេងៗ។ គ្រូពេទ្យអាចណែនាំការព្យាបាលមួយចំនួនដើម្បីលើកកំពស់សុខភាពផ្លូវចិត្តរបស់អ្នក ដូចជាការផ្តល់ប្រឹក្សា ការប្រើប្រាស់ថ្នាំ ឬសមាគមន៍គាំទ្រអ្នកជំងឺដែលមានបញ្ហាភ្នែក។
សំរាប់អ្នកជំងឺភ្នែក ពួកគេមិនត្រូវបានអនុញ្ញាតបើបរ ឬមានសម្ថភាពបើកបរនោះទេ។ ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នកធ្វើរោគវិនិច្ឆ័យរកឃើញថាអ្នកមានជម្ងឺនេះ អ្នកនឹងត្រូវបំពេញការធ្វើតេស្តត្រួតពិនិត្យជាទៀងទាត់ដើម្បីធានាថាអ្នកមានសមត្ថភាពក្នុងការបើកបររថយន្ត ឬអត់។
ភាពស្មុគស្មាញមួយទៀតនោះគឺ ជំងឺស្រវាងភ្នែក។ វាត្រូវបានគេប៉ាន់ស្មានថាមនុស្សចំនួន១នាក់ក្នុងចំណោមមនុស្ស១០នាក់ដែលមានជំងឺនេះ មានការរវើរវាយមើលឃើញវត្ថុដែលគ្មានរូបរាង។ នៅពេលចក្ខុវិស័យរបស់អ្នកថយចុះខួរក្បាលរបស់អ្នកអាចស្រមើស្រមៃដោយបង្កើតរូបភាពក្លែងក្លាយ។ បញ្ហាទាំងនេះ មិនមែនជាបញ្ហាជំងឺផ្លូវចិត្តទេ។