មាត់ស្បូនគឺជាផ្នែកសំខាន់បំផុតនៃប្រព័ន្ធបន្តពូជរបស់ស្ត្រី។ មាត់ស្បូន គឺជាចំនុចបើកស្បូនពីទ្វាមាស។ វាគឺជាកន្លែងដែលមេជីវិតឈ្មោលចូលក្នុងស្បូនបន្ទាប់ពីរួមភេទរួច។ ជំងឺមហារីកមាត់ស្បូនកើតនៅពេលកោសិកាក្នុងមាត់ស្បូនចាប់ផ្តើមលូតលាស់ក្នុងអត្រាមិនប្រក្រតីមួយ។ បន្តិចម្ដងៗ ដុំសាច់ក៏កកើត។ ដុំសាច់នេះរំខានដល់ប្រព័ន្ធបន្តពូជទាំងមូល។ វាចាប់ផ្តើមពីកន្លែងតូចមួយប៉ុណ្ណោះ ប៉ុន្តែវាអាចរីករាលដាលទៅដល់កោសិកាដទៃប្រសិនបើមិនធ្វើការព្យាបាលនោះទេ។
ជំងឺមហារីកមាត់ស្បូនជាជំងឺដែលត្រូវបានឆ្លងតាម រយៈការរួមភេទ។ ដូច្នេះ វាមិនមានផលប៉ះពាល់ដល់អ្នកដែលមិនរូមភេទនោះទេ។ ឬភាគតិចបំផុតដែល អ្នកមិនដែលរូមភេទអាចកើតជំងឺនេះ។ ជំងឺមហារីកមាត់ស្បូនកើតឡើងដោយវីរុសម៉្យាងឈ្មោះHPV។ វាជាវីរុសដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការរួមភេទ។ នៅពេលវីរុសនេះចូលក្នុងរាងកាយ វាចាប់ផ្តើមលូតលាស់ និងប៉ះពាល់ដល់មាត់ស្បូន។ ក្នុងដំណាក់កាល់ដំបូងនៃជំងឺមហារីកមាត់ស្បូន កោសិកាមហារីកត្រូវបានព្យាបាលជាសះស្បើយបាន។
យោងតាមការសិក្សាស្រាវជ្រាវអស់រយៈពេល៥ឆ្នាំទៅលើស្ត្រីដែលរងគ្រោះដោយជំងឺមហារីកស្បូន អត្រាចំនួន៦៨%ប៉ុណ្ណោះដែលជាសះស្បើយ។ អត្រានេះកើនឡើងរហូតដល់៩១% ប្រសិនបើជំងឺមហារីកត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញនៅដំណាក់កាលដំបូង។ ជាអកុសល មានស្រ្តីតែចំនួនតែ ៤៦%ប៉ុណ្ណោះដែលធ្វើរោគវិនិច្ឆ័យទាន់ពេវេលា។ ដូច្នេះ វាបង្ហាញថាអ្នកគួរតែចាប់ផ្តើមយកចិត្តទុកដាក់លើសុខភាព អាការ និង រោគសញ្ញាផ្សេងៗ។ បើទោះបីជាវាមិនមែនជារោគសញ្ញាជំងឺមហារីក វាក៏ជាការល្អក្នុងការចាប់ផ្តើមធ្វើការព្យាបាលជំងឺដទៃទៀតដើម្បីជាសះស្បើយបាន។
The Cervix is a very important part of the female reproductive system. The cervix, basically, is the opening of the Uterus from the Vagina. This is from where the sperm enters the Uterus after a sexual intercourse. The Cervical Cancer occurs in a woman when some abnormal cells in the cervix start to grow at an unusual rate, and they form a tumor. This basically disrupts the whole reproductive system, and it does start at a very small place, but it can start spreading to other tissues if left untreated, and can prove to be very dangerous.
The Cervical Cancer is usually transferred through a sexual intercourse, and it is really unlikely to affect someone who isn’t sexually active. The cases are there, but they are rare. This is because the cause for the Cervical Cancer is a virus called HPV. This is a virus which can be transferred from a person who had it already, to another person through a sexual intercourse. This virus, when in the body, affects the Cervix and starts to grow there. Complete recover is definitely possible if the Cervical Cancer is diagnosed at an early stage, and in most of the cases, it does get diagnosed pretty quickly.
It has been found through research, that the 5-year-survival rate for women who are diagnosed with Cervical Cancer overall is 68%. This survival rate is higher if the cancer is diagnosed at an early stage, which gets to 91%. About 46% of the cases get diagnosed at the early stage only, which shows that we should actually start paying attention to our organs, and looking for unusual signs and symptoms. Even if it’s not Cancer, all kinds of problems can be treated really well if they are diagnosed early, which can lead to a healthy recovery and a happy life ahead!