មេរោគអេដស៍គឺជាមេរោគដែលធ្វើអោយប្រពន័្ធការពារភាពស៊ាំរាងកាយរបស់មនុស្សចុះខ្សោយ ដែលវារីកដុះដាលក្នុងខ្លួនក្នុងរយៈពេលយូរ។ ជំងឺនេះបង្ហាញរោគសញ្ញាជាច្រើន ប៉ុន្តែវាមិនដែលចាកចេញពីរាងកាយយើងនោះទេ។
តើជំងឺអេដស៍ឆ្លងតាមរបៀបណា? មេរោគអេដស៍អាចឆ្លងតាម ការរួមភេទជាមួយដៃគូដែលមានផ្ទុកមេរោគអេដស៍ អ្នកមានស្នាមមុខរបួស ឬស្នាមដាច់រលាត់ ហើយប៉ះពាល់ ឈាម ឬសារធាតុរាវដែលមានផ្ទុកមេរោគអេដស៍ ការបញ្ចូលមេរោគអេដស៍តាមរយៈម្ជុល ឬសឺរ៉ាំងរបស់ក្រុមអ្នកប្រើគ្រឿងញៀន ការចម្លងពីម្តាយដែលមានផ្ទុកមេរោគអេដស៍ទៅកូន។
មូលហេតុដែលធ្វើអោយការរួមភេទក្លាយជាកត្តាចំបងក្នុងការចំលងមេរោគអេដស៍គឺ ការរួមភេទដោយមិនប្រើប្រាស់ស្រោមអនាម័យ។ មេរោគអេដស៍អាចរស់នៅក្នុងទឹកកាមរបស់បុរស សារធាតុបញ្ចេញតាមផ្លូវបន្តពូជនារី។ ដូច្នេះ អ្នកនឹងអាចឆ្លងប្រសិនបើ សារធាតុរាវទាំងនោះជ្រាបចូលក្នុងសារពាង្គកាយ។
ការបញ្ចូលមេរោគអេដស៍តាមរយៈម្ជុល ឬសឺរ៉ាំងរបស់ក្រុមអ្នកប្រើគ្រឿងញៀនអាចចំលងមេរោគអេដស៍ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ មេរោគអេដស៍អាចរស់នៅក្នុងឈាម។ ដោយម្ជុល ឬសឺរ៉ាំងទាំងនោះត្រូវបានប៉ះពាល់ឈាមដែលមានផ្ទុកមេរោគ ដូច្នេះមេរោគនោះនឹងចូលក្នុងសារពាង្គកាយ។
មូលហេតុមួយទៀតគឺ ការចម្លងពីម្តាយដែលមានផ្ទុកមេរោគអេដស៍ទៅកូន កំឡុងពេលទារកនៅក្នុងផ្ទៃ នៅពេលសំរាល និងនៅពេលបំបៅដោះកូនដោយទឹកដោះ។ ដូច្នេះ កុមារប្រឈមមុខនឹងការឆ្លងមេរោគអេដស៍បំផុត។
អ្នកស្រាវជ្រាវ បានអះអាងថា សារធាតុរាវផ្សេងទៀត ដូចជា ទឹកមាត់ ទឹកភ្នែក លាមក ទឹកនោម មិនមានសមាសភាគគ្រប់គ្រាន់ដែលអាចឱ្យមេរោគអេដស៍រស់នៅបានទេ។ បន្ថែមលើនេះ ក៏មិនទាន់មានឯកសារណាដែលបញ្ជាក់ថា មានការចម្លងមេរោគអេដស៍តាមរយៈការប្រើប្រាស់សំលៀកបំពាក់រួមគ្នា ការថើប ឬក្អកនោះទេ។
ទោះជាមេរោគអេដស៍ពុំមានថ្នាំព្យាបាលយ៉ាងណាក៏ដោយ ក៏មានវិធានការមួយចំនួនដែលអាចជួយការពារអ្នកនិងដៃគូអ្នកអោយជៀសផុតពីមេរោគអេដស៍ និងមេរោគដទៃទៀត។
HIVs are diseases which thrive within the body, and grow within it over a long period of time. The diseases show multiple signs and symptoms, but at the end, the virus never leaves the body.
The main explanation for someone having AIDS is either he/she had a sexual intercourse with another person who was already infected by the virus, or he/she acquired it from her mother while childbirth. In both cases, it might not be preventable on many stages.
The first reason will definitely be unprotected sex. This is because the HIVs never come out of the body, they always stay inside. This is why they can only be transmitted when flesh comes in contact with flesh, and that is when the Virus gets to transmit itself from one body to the other.
Sharing drug needles, or any other needles at all, can also lead to someone being affected by Aids due to the same reason, i.e. flesh coming in contact with a needle which went through another person’s flesh, which might now have the virus on it, ready to be transmitted.
Another reason for acquiring HIVs is simply that the mother of the child might’ve been a patient when she gave birth to the child. This way, there are great chances that the child will grow up to be someone who is more exposed to developing this disease than anyone else.
Lastly, HIVs aren’t really caused by sharing the same glass, kissing, touching or coughing. The virus cannot stay alive in the conditions outside the body, which is why HIVs aren’t contagious in that way. However, these same HIVs turn into AIDS over a certain period of time, when they’ve remained in the body of the human.
Even though these reasons might seem incredibly unpredictable to you, there are certain measures you must always take in order to keep yourself, as well as your partner, safe from facing any of these problems in the future.