ជំងឺមហារីក និងកត្តាហានិភ័យ | Cancer and Risk Factors
ជំងឺមហារីក គឺជាជំងឺកាចសាហាវ តែទោះជាយ៉ាងណាជំងឺមហារីកទាំងអស់ គឺអាចបង្ការប្រកបដោយប្រសិទ្ធភាពខ្ពស់ និងព្យាបាលជាសះស្បើយ បើសិនជាប្រជាពលរដ្ឋខ្មែរមានការយល់ដឹងពីការបង្ការ ក៏ដូចជាមកពិនិត្យ និងព្យាបាលបានទាន់ពេលវេលា។ ជម្ងឺមហារីកត្រូវបានគេដាក់ឈ្មោះអោយតាមតំបន់ដែលកោសិកាចាប់ផ្តើមកកើតរីករាលដាល។ ខាងក្រោមនេះ ជាឈ្មោះនិងប្រភេទទូទៅនៃជំងឺមហារីក :
- ជំងឺមហារីកកាស៊ីនុមគឺជាប្រភេទមហារីកដែលវិវត្តន៍ពីកោសិកាស្បែក ឬជាលិកាដែលភ្ជាប់សរីរាង្គដទៃទៀត។
- ជំងឺមហារីកសាកុមគឺជាជំងឺមហារីកនៃជាលិកាភ្ជាប់ដូចជាឆ្អឹងសាច់ដុំ ឆ្អឹងខ្ចី និងសរសៃឈាម។
- ជម្ងឺមហារីកឈាម (Leukemia) គឺជាជំងឺមហារីកឈាមដែលជាប្រភេទមហារីកដែលជាធម្មតាចាប់ផ្តើមនៅក្នុងខួរឆ្អឹងហើយនាំអោយមានកោសិកាឈាមសខុសធម្មតា។
- ជំងឺមហារីកកូនកណ្តុរនិងជំងឺមហារីក (Myeloma) គឺជារោគមហារីកនៃប្រព័ន្ធភាពស៊ាំ។
កោសិកាគឺជាផ្ទាំងសំណង់ដែលផ្សំឡើងពីវត្ថុមានជីវិត។ ជំងឺមហារីកកើតលេចចេញមកពីកោសិកាធម្មតានៃរាងកាយ។ កោសិកាធម្មតាបង្កើនខ្លួនកាន់តែច្រើនឡើងកាលណារាងកាយត្រូវការ រួចស្លាប់បាត់ទៅកាលបើរាងកាយលែងត្រូវហើយ។ ជំងឺមហារីកកើតលេចចេញមកនៅពេលណាដែលកោសិកានៅក្នុងរាងកាយកើនឡើងច្រើនលើសលប់មិនអាចត្រួតត្រាបាន និងយ៉ាងលឿន។ វាក៏អាចនឹងកើតឡើងដែរនៅពេលណាដែលកោសិកា “ភ្លេច” ស្លាប់ខ្លួនទៅវិញ។ ជំងឺមហារីកមានមូលហេតុច្រើនបែប ក្នុងនោះរួមមាន :
- ការប៉ះពាល់នឹងសារធាតុគីមី។
- ការប៉ះពាល់នឹងចំហាយវិទ្យុសកម្ម។
- ការប៉ះនឹងពន្លឺព្រះអាទិត្យដោយគ្មានការការពារ។
- កើតចេញពីវីរុស (HPV)។
- ការជក់បារី។
- ជម្រើសរបៀបរស់នៅដូចជាប្រភេទនៃរបបអាហារ និងកម្រិតនៃសកម្មភាពរាងកាយ។
ហានិភ័យនៃជំងឺមហារីកអាចនឹងកើនឡើងតាមអាយុ។ ស្ថានភាពសុខភាពមួយចំនួនដែលបណ្តាលអោយមានការរលាកជាច្រើនដងអាចបង្កើនហានិភ័យនៃជំងឺមហារីក។ ឧទាហរណ៍ ជំងឺរលាកពោះវៀន បង្ករទៅជាងឺរលាកពោះវៀនរ៉ាំរ៉ៃ។
ការយល់ដឹងពីជំងឺមហារីកគួរចាប់ផ្តើមនៅពេលដែលបុគ្គលម្នាក់ៗកំពុងស្ថិតក្នុងចំណោមអ្នកដែលមានហានិភ័យខ្ពស់ទៅនឹងជំងឺមហារីក។ ហើយអ្នកអាចស្វែងរកអ្នកជំនាញដែលមានទំនួលខុសត្រូវលើការការពារទៅលើមហារីក។ ខាងក្រោមនេះគឺជាមធ្យោបាយដ៏ល្អបំផុតចំនួនប្រាំពីរដើម្បីការពារជំងឺមហារីក:
- ឈប់ប្រើថ្នាំជក់ និងជៀសវាងផ្សែងបារី។
- ទទួលទានអាហារដែលផ្ដល់ប្រយោជន៍ដល់សុខភាពល្អ និងមានតុល្យភាព។
- កំណត់ការទទួលទានសាច់សាច់។
- បរិភោគអាហារបូស មានបន្លែច្រើន និងអាហាររុក្ខជាតិមានប្រូតេអ៊ីនខ្ពស់។
- ជៀសវាងការសេពសុរា ឬគ្រឿងស្រវឹងផ្សេងៗ។ សូមផឹកក្នុងកម្រិតមធ្យម។ ១កែវសំរាប់សម្រាប់ស្ត្រីគ្រប់វ័យ និងបុរសដែលមានអាយុលើសពី ៦៥ឆ្នាំ។ ២កែវយ៉ាងច្រើន សំរាប់អ្នកមានអាយុក្រោម៦៥ឆ្នាំ។
- រក្សាទំងន់អោយមានតុល្យភាព និងធ្វើលំហាត់ប្រាណអោយបានយ៉ាងហោចណាស់ ៣០នាទីក្នុងមួយថ្ងៃ។
- ជៀសពីពន្លឺព្រះអាទិត្យ។
- លាបឡេការពារ ពាក់អាវដៃវែង វ៉ែនតា និងមួកដើម្បីការពារកម្ដៅថ្ងៃ។
- ជៀសវាងដើរក្រោមកំដៅថ្ងៃចាប់ពីម៉ោង ១០ព្រឹក និងម៉ោង៤រសៀល។ នេះគឺជាពេលដែលកាំរស្មីព្រះអាទិត្យមានពន្លឺខ្លាំងបំផុត។
- ស្ថិតនៅក្នុងម្លប់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាននៅពេលអ្នកនៅខាងក្រៅ។
- ត្រូវចាក់វ៉ាក់សាំងប្រឆាំងនឹងការឆ្លងមេរោគដែលអាចនាំអោយកើតមហារីកដូចជាជំងឺរលាកថ្លើមប្រភេទបេ និង HPV។
- អនុវត្តការរួមភេទដែលមានសុវត្ថិភាព ហើយកុំចែករំលែកម្ជុលនៅពេលប្រើថ្នាំ។ ចាក់សាក់នៅហាងដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ។
- សូមទៅជួបគ្រូពេទ្យជាប្រចាំដើម្បី ត្រួតពិនិត្យរកមើលកោសិកាមហារីកន និងព្យាបាលអោយបានទាន់ពេល។