នៅប្រទេសកម្ពុជា អ្នកប្រាកដជាដឹងថាប្រជាជនខ្មែរភាគច្រើនចូលចិត្តបរិភោគបង្អែម និងអាហារផ្អែម។ អាហារដែលមានរស់ជាតិផ្អែមបានក្លាយជាផ្នែកមួយនៃប្រពៃណីផ្នែកអាហារទៅហើយ។ អាហារទាំងនេះគឺជាមូលហេតុមួយដែលតួរលេខនៃអ្នកជម្ងឺទឹកនោមផ្អែមមានចំនួនខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ មានមនុស្សជាច្រើនសួរថា តើពួកគេអាចញ៉ាំអាហារដែលមានជាតិផ្អែមបានដែរឬទេ ប្រសិនបើពួកគេមានជំងឺទឹកនោមផ្អែមទៅហើយនោះ? ចម្លើយនោះ គឺ បាន និងមិនបាន។ អ្នកជំងឺគួរ និងមិនគួរបរិភោគអាហារដែលមានជាតិផ្អែម ដោយយោងទៅតាមលក្ខខណ្ឌដូចខាងក្រោម :
ហេតុអ្វីបានជាពួកគេមិនគួរបរិភោគអាហារដែលមានជាតិផ្អែម?
អាហារដែលមានជាតិផ្អែមផ្ទុកជាតិកាបូអ៊ីដ្រាតខ្ពស់។ ក្នុងករណី ដែលអាំងស៊ុយលីន មិនត្រូវបានផលិតគ្រប់គ្រាន់នៅក្នុងរាងកាយដើម្បីបញ្ចូនជាតិកាបូអ៊ីដ្រាតទៅក្នុងថ្លើមទេនោះ វានឹងហូរចូលក្នុងឈាមដែលបណ្ដាលអោយកំរិតជាតិស្ករក្នុងឈាមឡើងខ្ពស់។ ដូច្នេះ បរិភោគអាហារផ្អែម គឺដូចជាបន្ថែមជាតិស្ករទៅក្នុងឈាមដែលមានបរិមាណជាតិស្ករដ៏ច្រើនលើលុបហើយនេះ។
ប៉ុន្តែវាមិនមានន័យថាអ្នកត្រូវតមជាតិស្ករទាំងស្រុងនោះទេ។ ខាងក្រោមនេះជាមូលហេតុដែលអ្នកគួរញាំជាតិស្ករខ្លះ។
គួរបរិភោគជាតិស្ករនៅពេលណា?
កាបូអ៊ីដ្រាតគឺជាសារធាតុមួយដ៏ចាំបាច់របស់រាងកាយមនុស្ស។ វាជាអ្នកផ្តល់ថាមពលដល់សរីរាង្គទាំងអស់នៅក្នុងរាងកាយដើម្បីធ្វើការ។ ជាមួយនឹងការចាក់បញ្ចូល អាំងស៊ុយលីន ទៅក្នុងខ្លួន ជាតិកាបូអ៊ីដ្រាតទាំងអស់នឹងត្រូវបានរក្សាទុកក្នុងទំរង់មួយដែលមិនអាចបំបែកបាន។ ដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាមអោយមានតុល្យភាព និងកំរិតជាតិស្ករពីការធ្លាក់ចុះទាបពេក អ្នកជម្ងឺត្រូវតែទទួលទានជាតិស្ករក្នុងបរិមាណដែលរាងកាយត្រូវការ។
ដូច្នេះ អ្នកត្រូវទទួលទានជាតិស្ករ ត្រូវតាមដានកំរិតជាតិស្ករជាប្រចាំ ហើយអ្នកជំងឹគួរបរិភោគមិនតិច និង មិនច្រើនតាមសារពាង្គកាយត្រូវការ។
សេចក្តីសន្និដ្ឋាន:
មានមនុស្សភាគច្រើនដែលមិនចូលចិត្តការតមជាតិស្ករ ប៉ុន្តែនេះជាវិធីសាស្ត្រល្អមួយដើម្បីធានាបាននូវតុល្យភាពជាតិស្ករ សុខភាពល្អ និងស្រស់ស្រាយ។
In Cambodia, we all know that a large part of the local population loves eating sweets. Sweet dishes are a part of the traditions, and this is one of the reasons why the number of diabetic patients is so high, particularly in Cambodia. Still, it goes through many people’s minds; can they eat sweet things if they are diabetic? The answer is, yes and no. You can and cannot eat sweets while you’re suffering from diabetes, and it is fully elaborated below:
Why can’t they eat sugar?
We all know that sugary stuff is extremely high in carbohydrate content. In case when enough insulin is not being produced in the body, the carbohydrates will not be stored in the Liver in the form of Glycogen, thus the blood glucose level will remain high as long as insulin isn’t injected into the body. Now here, it takes only common sense to realize that adding more sugar to the heaping amount of sugar already present in the blood is not exactly a good decision.
But this does not mean you have to totally deprive yourself of this sugar, as you will come to know down below.
When to eat sugar?
Carbohydrates are a much-needed part of the human body, and these are what provide energy for all the organs in the body to work. With the injected insulin doing its work, all the carbohydrates will be stored in an impenetrable form. To maintain the blood glucose level, and not letting the sugar level drop too low, the patient must take in sweets to keep it normal.
However, whatever sweets are to be eaten, it has to be made sure that the blood glucose level is being constantly monitored, and the patients eat the exact amount of glucose required by the body; not more, not less.
Conclusion:
Many of the sweet-tooth people might hate the idea of staying away from sweets, but this is exactly how the sugar level in the blood will be maintained. It will remain constant and will keep you healthy and happy!