ជំងឺប្រព័ន្ធប្រសាទALSគឺជាជំងឺពិជ្យឃាតមួយ ដែលពុំទាន់មានថ្នាំព្យាបាលឡើយ។ ដោយហេតុនេះហើយជនរងគ្រោះពីជំងឺនេះ មានសង្ឃឹមរស់តិចបំផុត ផ្ទុយទៅវិញ តើយើងអាចការពារពីជំងឺដ៏សាហាវមួយនេះបានដែរឬទេ? ចំលើយនោះគឺ ពិតជាបាន។
យោងតាមការសិក្សាស្រាវជ្រាវ មនុស្សគ្រប់រូបសុទ្ធតែអាចកើតជំងឺនេះ ប៉ុន្តែ មានមនុស្សមួយចំនួនប៉ុណ្ណោះដែលមានហានិភ័យខ្ពស់ក្នុងការកើតជំងឺនេះ។
មនុស្សមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ មានអត្រាកើតជំងឺនេះខ្ពស់ជាងគេហើយ ក្នុងនោះបុរសគឺងាយកើតជាងស្ត្រី។ ជំងឺប្រព័ន្ធប្រសាទALSជាជំងឺដែលមានទំនាក់ទំនងទៅនឹងតំណពូជហើយ មនុស្សដែលធ្លាប់ធ្វើជា ទាហាន ឬយោធាអាចមានអត្រាកើតមានជំងឺនេះខ្ពស់ជាងអ្នកដទៃ។ ក្នុងចំណោមនោះ កីឡាករបាល់ទាត់ក៏ងាយស្រួលកើតជំងឺនេះដែរ។
ដោយមនុស្សគ្រប់រូបសុទ្ធតែអាចកើតជំងឺនេះ ដូច្នោះការការពារគួរតែត្រូវបានយកចិត្តទុកដាក់ខ្ពស់។ យោងតាមការពិសោធន៍ជាច្រើនបង្ហាញថា ការបរិភោគបន្លែគ្រប់មុខដែលមានពណ៍ចម្រុះគឺជាវិធីល្អបំផុតក្នុងការកាត់បន្ថយហានិភ័យក្នុងការកើតឡើងនៃជំងឺនេះ។
វីតាមីន C និង E មានតួនាទីយ៉ាងសំខាន់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺប្រព័ន្ធប្រសាទALS។ ហើយវីតាមីនទាំងនេះមាននៅក្នុងបន្លែ និងផ្លែឈើជាច្រើនប្រភេទ។ ការបរិភោគអាហារដែលមានសារធាតុបំប៉នការូតែន ក៏អាចជួយប្រយុទ្ធប្រឆាំងនឹងALSផងដែរ។ សារធាតុបំប៉នការូតែននេះមានសារៈសំខាន់ណាស់សំរាប់មនុស្សគ្រប់គ្នាជាពិសេសសំរាប់អ្នកធ្វើលំហាត់ប្រាណទៀងទាត់និង ត្រូវទទួលទានថ្នាំគ្រាប់វីតាមីន C និងE ។
សារជាតិលូតេអិន ដែលមាននៅក្នុងបន្លែបៃតងចាស់ គឺជាសារធាតុសំខាន់ដែលអាចជួយកាត់បន្ថយអត្រាកើតជំងឺប្រព័ន្ធប្រសាទALSដ៏មានប្រសិទ្ទភាព។ ជាលទ្ធផលក្រោយការសង្កេត និងការពិសោធន៍ជាច្រើនទៅលើរបបអាហារ (ជាពិសេសរបបអាហារអ្នកជំងឺនេះ) សារជាតិនេះដើរតួនាទីយ៉ាងអស្ចារ្យក្នុងការកាត់បន្ថយអត្រាកើតជំងឺប្រព័ន្ធប្រសាទALS។
ALS is a tragic disease, for which no cure has been found yet. Thus the people suffering from this disease really have no hope of surviving, but when it comes to prevention, is it possible? Definitely!
From studies, it has been confirmed that almost any kind of person can catch this disease, but there are some specific people who are much more exposed to the risks of getting this disease.
It is said that people of age more than 40 are more likely to get ALS than the others, and the males are much more susceptible to this disease than the females. ALS can also be inherited through the bloodline, and people with military experience may also be captured by this disease. Football players are also one of the people especially susceptible to getting this disease.
Knowing that the above mentioned people can be captured by ALS or any other person also, special care should always be taken to prevent this disease. It has been proven after several experiments that colorful vegetables are one of the best ways to decreasing the risks of ALS.
This is because Vitamin C and E play an essential role in fighting off ALS, and many of the vegetables and fruits have these Vitamins in them. It is also true that diets with carotenoid element in their diets are also more likely to be able to fight ALS off, and this carotenoid is mainly found in the people’s diets who exercise regularly, and also take Vitamin C and E supplements.
Lutein is also an important element in the diets which helps fight off the risks of ALS, and it is mainly found in the dark green vegetables. It was confirmed after taking several observations of people’s diets (Specifically the people going through ALS) that all these elements are great ways of reducing the risks of ALS.