មានមនុស្សជាច្រើនដែលមិនស្គាល់ពីជំងឺនេះ ប៉ុន្តែមនុស្សជុំវិញជាច្រើនអាចនឹងកំពុងទទួលរងគ្រោះដោយសារជំងឺមួយនេះ។ជំងឺប្រព័ន្ធប្រសាទALS ឬជំងឺម៉ូតូណឺរ៉ូន បំផ្លាញកោសិកាប្រសាទសំខាន់ៗរបស់ប្រព័ន្ធកោសិកាណឺរ៉ូន។
ប្រព័ន្ធកោសិកាម៉ូតូណឺរ៉ូន មានតួនាទីបញ្ចូនព័ត៍មានពីខួរឆ្អឹងខ្នង ទៅកាន់សាច់ដុំនានានៃសារពាង្គកាយយើងដើម្បីបំពេញការងារប្រចាំថ្ងៃ។
ប៉ុន្តែនៅពេលកោសិកាប្រសាទទាំងនេះត្រូវបានរងផលប៉ះពាល់ ការបញ្ចូនសារពីខួរឆ្អឹងខ្នងទៅកាន់សាច់ដុំនានានៃសារពាង្គកាយ មានការរអាក់រអួល ឬខូចខាតទាំងស្រុង។ នៅពេលនោះ អ្នកជំងឺនឹងចាប់ផ្ដើមបាត់បង់ការគ្រប់គ្រងបន្តិចម្ដងៗរហួតដល់ កោសិកាសាច់ដុំជាប់គាំង រូចវាវិវឌ្ឍន៍ឈានទៅរកសេចក្ដីស្លាប់។
តើមានថ្នាំព្យាបាលដែរឬទេ?
រហូតមកដល់សព្វថ្ងៃនេះ មានវេជ្ជបណ្ឌិតជាច្រើនបាន និងកំពុងរកមធ្យោបាយព្យាបាលអ្នកជំងឺតាមវិធីសាស្ត្រផ្សេងៗគ្នា ប៉ុន្តែ ពុំមានអ្នកជំងឺណាមួយត្រូវបានព្យាបាលជាសះស្បើយទាំងស្រុងនោះទេ។ ទោះយ៉ាងណាក្តី មានការព្យាបាលមួយចំនួនត្រូវបានប្រើ ក្នុងគោលបំណងបញ្ឈប់ការរីករាលដាលនៃជំងឺនេះ។
Riluzoleជាថ្នាំដែលបានផ្ដល់ទៅដល់អ្នកជំងឺក្នុងអំឡុងពេលព្យាបាល ហើយថ្នាំនេះមានមុខងារជួយកាត់បន្ថយការប៉ះពាល់នៅក្នុងប្រព័ន្ធណឺរ៉ូន។
ដូច្នេះអ្នកជំងឺដែលទទួលបានការព្យាបាលត្រឺមត្រូវ អាចមានលទ្ធភាពធ្វើសកម្មភាពប្រចាំថ្ងៃរបស់គាត់ ដែលជាលទ្ធផល អ្នកជំងឺអាចរស់រានមានជីវិតបានច្រើនខែជាងការរំពឹងទុក។ ថ្នាំនេះមិនអាចធ្វើអោយកោសិកាប្រសាទដែលខូចខាត ត្រលប់មករកសភាពដើមបាននោះទេឬ ប្រើប្រាស់ក្នុងគោលបំណងសម្រាប់ព្យាបាលនោះទេ។ ថ្នាំនេះអាចត្រឹមតែពន្យាពេលនៃការវិវឌ្ឈន៍ទៅរកភាពខូចខាតរបស់កោសិកាប្រសាទណឺរ៉ូនប៉ុណ្ណោះ។
យ៉ាងនេះក្តី យើងមិនអស់សង្ឈឹមទេ យើងនៅតែបន្តរការស្វែងរកការព្យាបាលព្រោះនោះទើបជាសេចក្ដីសង្ឃឹមពិតរបស់មនុស្សលោក។
Many might not have heard of this name, but it is disease many people might be suffering from around you. The Amyotrophic Lateral Sclerosis, also known as a motor neuron disease, affects the most important part of one’s existence and survival; the neurons.
The motor neurons are responsible for carrying messages from the spinal cord, to the various muscles present in the body, which need these instructions to perform simple everyday tasks necessary for one’s survival.
But when these neurons are affected, the damage caused does not enable the neurons to transport the messages, and after some time they stop altogether. A person may slowly lose control of all of the voluntary actions at first, but the involuntary actions going on in the body will stop after some time too, consequently leading to death.
Is there a cure?
Till now, no cure has been found to completely heal the people going through this tragic disease, but it can be confirmed that many of the doctors are trying to come up with something to cure this. However, there are several treatments available, which are given to the patients in order to help them get through the disease.
Riluzole is a drug that is given to the patients during treatments, and this drug is known to help decrease the amount of damage that is being done to the neurons.
Thus, a patient who is receiving proper dosage of this drug might be able to control his actions for a comparatively longer time, consequently helping him in surviving for several months more than the normal expectancy. However, the drug does not help in completely getting rid of the disease or restoring the health of the neurons, it just slows down the damaging process.
But this might not lead us anywhere, and there is a need to find a cure as soon as possible.