ការវិភាគរោគសញ្ញាជំងឺខ្សោយភ្នែក: តើជំងឺខ្សោយភ្នែកដោយអាយុកាល (Age-related Macular Degeneration) ត្រូវបានគេធ្វើរោគវិនិច្ឆ័យដូចម្តេច? | Macular Degeneration Diagnosis: How is AMD diagnosed?
កែវភ្នែកគឺជាវត្ថុដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលអាចធ្វើឲ្យយើងមើលឃើញ ភពផែនដី ដ៏ស្រស់ស្អាតនេះ។ សំរាប់អ្នកដែលមិនមានបញ្ហាភ្នែក ក៏ត្រូវតែការពារវាឲ្យបានល្អ ចំណែកឯអ្នកដែលមានបញ្ហាភ្នែកវិញ អ្នកត្រូវតែស្វែងរកវិធីដើម្បីដោះស្រាយនូវបញ្ហានោះ។
ការធ្វើតេស្តមានតំណាក់កាល និងវិធីសាស្ត្រផ្សេងៗគ្នា។ ឧទាហរណ៍ គ្រូពេទ្យអាចប្រើថ្នាំបន្តក់ភ្នែកពិសេសដើម្បីពង្រីកភ្នែករបស់អ្នក និងពិនិត្យកែវភ្នែករបស់អ្នក។ រួចគ្រូពេទ្យនឹងអោយអ្នកមើលអក្សរ បន្ទាប់មកគ្រូពេទ្យនឹងពិនិត្យសសៃចក្ខុ ដើម្បី រកមូលហេតុដែលធ្វើអោយភ្នែករបស់ខ្សោយ។ ខាងក្រោមនេះជាវិធីសាស្ត្រធ្វើតេស្តមួយចំនួនផ្សេង:
Fluorescein angiography
គឺជាបច្ចេកទេសមួយសម្រាប់ការពិនិត្យឈាមរត់។ អ្នកឯកទេសនឹងចាក់ថ្នាំពណ៍សិប្បនិម្មិតក្នុងសសៃឈាមវែនលើដៃរបស់អ្នក ដើម្បីមើលសសៃភ្នែករបស់អ្នក។ បន្ទាប់មកពួកគេនឹងប្រើកាមេរ៉ាពិសេសដើម្បីថតរូបកែវភ្នែករបស់អ្នក។ ពួកគេនឹងពិនិត្យមើលរូបទាំងនេះដើម្បីរកមើលបញ្ហា និងការផ្លាស់ប្តូរនៅក្នុងសរសៃវែសែល និងសសៃរីទីន។
Indocyanine green angiography
ស្រដៀងទៅនឹងបច្ចេកទេស Fluorescein angiography។ អ្នកជំនាញនឹងចាក់ថ្នាំពណ៍សិប្បនិម្មិតដែលមានឈ្មោះថា អិនឌូស្យានិនបៃតងក្នុងសសៃឈាមរបស់អ្នក។ ពួកគេអាចប្រើតេស្តនេះដើម្បីបញ្ជាក់ពីលទ្ធផលអោយបានច្បាសលាស់ និងដើម្បីធ្វើរោគវិនិច្ឆ័យនូវប្រភេទជំងឺ។
ការថតដោយកាំរស្មីអុបទិក
គឺជាបច្ចេកទេសដោយប្រើប្រាស់ពន្លឺ។ កាំរស្មីត្រូវបានបាញ់ដើម្បីឲ្យគល់ប្រស្រីមានប្រហោង។ ក្នុងករណីនេះ កាលណាគល់ប្រស្រីបិទ ទឹកនឹងឡើងទៅតាមប្រហោងនោះទៅសង្កត់ប្រស្រីឲ្យចុះមក និងធ្វើឲ្យមុំបើកមកវិញ។ កាំរស្មីត្រូវបានបាញ់ត្រង់កន្លែងចម្រោះ ដើម្បីឲ្យចម្រោះនោះបើក និងធ្វើការឡើងវិញក្នុងការស្រូបទឹកចេញ។ ឡេស័រក៏ត្រូវបានបាញ់ទៅលើសរសៃបាតភ្នែក ដើម្បីរកមើលបញ្ហា (ដោយសារមានការបែកសរសៃឈាម ដែលបន្ទាប់មកនាំឲ្យមានការកកើតជាសរសៃឈាមថ្មីៗទៅពាសនៅត្រង់កន្លែងចម្រោះចេញ និងធ្វើឲ្យស្ទះ)។